តំបន់អាស៊ាន

ការស្ទង់មតិជាសកលបង្ហាញថា ឥណ្ឌា និងបណ្ដាប្រទេសអាស៊ាននឹងបង្កើនអាទិភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់រៀងៗខ្លួន


ការស្ទង់មតិរបស់ក្រុមហ៊ុន PWC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញថា ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅលើពិភពលោកកំពុងសម្លឹងមើលប្រទេសឥណ្ឌា និងអាស៊ានជាខ្សែច្រវាក់ផ្គត់ផ្គង់ជំនួសឱ្យចិន ក្រោយទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែយ៉ាប់យ៉ឺន។ តែយ៉ាងណាមេដឹកនាំក្រុមហ៊ុនទាំងនេះ នឹងមិនទាន់ផ្ដាច់ខ្លួនចេញពីមហាអំណាចទាំងពីរនេះបាននោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តំបន់អាស៊ាន
ដោយ

ការស្ទង់មតិរបស់ក្រុមហ៊ុន PWC ដែលផ្តោតលើនាយកប្រតិបត្តិជាន់ខ្ពស់ចំនួន១៥០ នៅទូទាំងតំបន់អាស៊ី អឺរ៉ុប និងអាមេរិកខាងជើងចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែមករាឆ្នាំ២០២៤ បានរកឃើញថា នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ប្រទេសឥណ្ឌានឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់បំផុតទីបីនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនជាច្រើន ខណៈដែលអាស៊ាននឹងកើនឡើងមួយកម្រិតទៀតក្នុងលំដាប់ខ្សែច្រវាក់ផ្គត់ផ្គង់ គឺឡើងដល់កម្រិតលេខ៥។

ការសិក្សានេះបានបង្ហាញថា តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាននឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការធ្វើឱ្យមានតុល្យភាពឡើងវិញក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិក ខណៈឥណ្ឌានឹងទទួលបានច្រើនខាងផលិតកម្មអេឡិចត្រូនិក ផ្នែកឱសថនិងឧបករណ៍វេជ្ជសាស្ត្រ។ ការសិក្សានេះបានបង្ហាញទៀតថា ការចុះខ្សោយទំនាក់ទំនងរវាងអាម៉េរិក និងចិន គឺជាកម្លាំងជំរុញមួយនៃការធ្វើឱ្យមានតុល្យភាពឡើងវិញក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ ទោះជាយ៉ាងណា ការស្ទង់មតិពីក្រុមមេដឹកនាំធុរកិច្ចនេះបានបង្ហាញថា ប្រទេសចិនទំនងជារក្សាតួនាទីដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោកដដែល។

ខណៈដែលក្រុមហ៊ុនធំៗនៅក្នុងប្រទេសចិនកំពុងស្វែងរកកន្លែងបើកអាជីវកម្មជំនួស ទីតាំងនៅតំបន់អាស៊ានដែលមានសមាជិក១០ប្រទេស និងប្រទេសឥណ្ឌាទំនងជាមានឱកាសច្រើន ដើម្បីចាប់យកឱកាសមួយនេះ។ អាស៊ីខាងត្បូង និងអាស៊ានគឺជាប្រទេសមានចំនួនប្រជាជនដ៏ច្រើន និងមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលអាចផ្តល់ឱកាសរកប្រាក់បានច្រើនដល់ប្រទេសចម្រុះជាតិសាសន៍ដែលចូលមកក្នុងប្រទេសទាំងនោះដោយឥណ្ឌាមានប្រជាជនជាង១ពាន់៤រយលាននាក់ ខណៈដែលអាស៊ីអាគ្នេយ៍មានជាង៦៥០លាននាក់៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើមហាយក្សចិន សម្រុកទិញមាសស្តុកទុក ដើម្បីបញ្ចប់អានុភាពនៃប្រាក់ដុល្លារអាម៉េរិក ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកមែនឬយ៉ាងណា?

តើមហាយក្សចិន សម្រុកទិញមាសស្តុកទុកយ៉ាងច្រើន គឺដើម្បីបញ្ចប់អានុភាពឬឥទ្ធិពល នៃប្រាក់ដុល្លារអាម៉េរិក ជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកមែនឬយ៉ាងណ…

តើសហរដ្ឋអាម៉េរិក ប្រុងចាត់ការយ៉ាងណាប្រឆាំងនឹងការរីកចម្រើននៃបញ្ញសិប្បនិម្មិតរបស់ចិន?

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ដល់ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឫ AI របស់ចិន រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ