ឥណ្ឌា-ចិន

តើឥណ្ឌាអាចជំនួសចិន ក្លាយជាប្រទេសមានផលិតកម្មធំជាងគេនៅអាស៊ីបានដែរទេ?


ឥណ្ឌា ដែលកំពុងក្តោបតំណែងជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញមហិច្ឆតាចង់ក្លាយជាប្រទេសមានផលិតកម្មធំជាងគេនៅអាស៊ី ក្រោយមើលឃើញក្រុមហ៊ុនបរទេសជាច្រើនបានងាកការវិនិយោគចេញពីប្រទេសចិន ដែលជាប្រទេសមានផលិកកម្មធំជាងគេនៅអាស៊ី។ តើឥណ្ឌាអាចប្រជែងយកឈ្នះចិន ដើម្បីក្លាយជាប្រទេសមានផលិតកម្មធំជាងគេនៅអាស៊ីបានដែរទេ?
ឥណ្ឌា-ចិន
ដោយ

ក្រោយដណ្តើមបានតំណែងជាប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេលើពិភពលោកពីចិន កាលពីពេលថ្មីៗរួចមក ឥណ្ឌាកំពុងតែប៉ុនប៉ងដណ្តើមតំណែងជាប្រទេសដែលផលិតកម្មធំជាងគេនៅអាស៊ី ដែលកំពុងក្តោបក្តាប់ដោយចិនបន្ថែមទៀត។ ជុំវិញផែនការដ៏មានមហិច្ឆតារបស់ឥណ្ឌានេះអ្នកវិភាគបានលើកឡើងថា វាមិនមែនជារឿងងាយស្រួលនោះទេ បើទោះបីជាឥណ្ឌាអាចមានសក្តានុពលក៏ដោយ។

អ្នកវិភាគបានលើកឡើងថា ដើម្បីដណ្តើមឧត្តមភាពនៅក្នុងនាមជាប្រទេសម្ចាស់ផលិតកម្មរបស់អាស៊ីជំនួសចិន ឥណ្ឌាដាច់ខាតត្រូវតែដោះស្រាយបញ្ហាជាច្រើន ហើយក្រៅពីនោះឥណ្ឌា ក៏ត្រូវតែយកឈ្នះការខិតខំប្រកួតប្រជែងដ៏ស្វិតស្វាញពីវៀតណាមផងដែរ។ អ្នកវិភាគបានលើកឡើងថា ឥណ្ឌាអាចទៅរួច ប៉ុន្តែដំបូងឥណ្ឌាគួរបង្រួមបញ្ហាធំបំផុតចំនួនពីរដែលត្រូវដោះស្រាយ និងជំរុញការប្រកួតប្រជែងជាមួយនឹងវៀតណាម ដោយបញ្ហាធំៗទាំងពីរនោះ គឺរួមមាន ការកាត់បន្ថយពន្ធនាំចូល និងការកែលម្អប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់។

សេណារីយូនៃកំណើនសេដ្ឋកិច្ច និងការជំរុញកម្លាំងផលិតរវាងវៀតណាម និងឥណ្ឌាកំពុងស្ថិតក្នុងក្រសែភ្នែកពីមហាអំណាចពិភពលោក គឺសហរដ្ឋអាម៉េរិក ប្រហាក់ប្រហែលគ្នា។ ជាក់ស្តែងបច្ចុប្បន្ន សហរដ្ឋអាម៉េរិក បានបន្តរក្សារបៀបវារៈ "មិត្តភាព" ក្នុងកម្រិតប្រហាក់ប្រហែលគ្នារវាងឥណ្ឌា និងវៀតណាម ក្រោយការប្រកួតប្រជែងរបស់សហរដ្ឋអាម៉េរិកជាមួយប្រទេសចិនកើនឡើង។

លោក មូកេស អាហ្គី (Mukesh Aghi) នាយកប្រតិបត្តិនៃវេទិកាភាពជាដៃគូយុទ្ធសាស្ត្រអាម៉េរិក-ឥណ្ឌាបាននិយាយថា ជញ្ជីងលំនឹងការទូតរបស់សហរដ្ឋអាម៉េ​រិក​ចំពោះឥណ្ឌា និងវៀតណាម គឺគេអាចមើលយ៉ាងច្បាស់នៅពេលរដ្ឋបាលលោក ចូ បៃដិន បានលើកទឹកចិត្តក្រុមហ៊ុនអាម៉េ​រិក ឱ្យផ្លាស់ទីប្រតិបត្តិការផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាចេញពីប្រទេសចិន។

កាលពីឆ្នាំ២០២៣ ស្ថិតិនៃការនាំចេញរបស់វៀតណាម គឺសម្រេចបានជិត៩៧ពាន់លានដុល្លារ ខណៈដែលឥណ្ឌាទើបតែសម្រេចបានជិត៧៦ពាន់លានដុល្លារតែប៉ុណ្ណោះ។ លោកបានបន្តថា អត្ថប្រយោជន៍សំខាន់មួយទៀតសម្រាប់វៀតណាម គឺវៀតណាមមានគោលនយោបាយតែមួយ ខណៈដែលឥណ្ឌាមាន២៩រដ្ឋ ហើយរដ្ឋនីមួយៗមានគោលនយោបាយខុសៗគ្នា៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើថៃរំពឹងអាចរកចំណូលបានប៉ុន្មានពីព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល២១ថ្ងៃនៅឆ្នាំនេះ?

រាជរដ្ឋាភិបាលថៃ បានអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរយៈពេល២១ថ្ងៃនៅឆ្នាំនេះ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ជាពិសេសជួយបង្…

ចិននឹងបន្តនាំចូលផលិតផលពីបារាំង ទោះបីបារាំងគាំទ្រការស៊ើបអង្កេតរបស់អឺរ៉ុបលើយានយន្តអគ្គិសនីរបស់ចិន

ប្រទេសចិន នៅដើមសប្តាហ៍នេះបានប្រកាសពីជំហរថា ខ្លួននឹងបន្តនាំចូលផលិតផល និងសេវាកម្មពីប្រទេសបារាំង បើទោះបីប្រទេសនេះបានគាំទ្រក្នុងការស៊ើបអង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ