រោងចក្រផលិតថ្មរថយន្តអគ្គិសនីដែលទើបសម្ពោធឱ្យដំណើរការថ្មីៗនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន HLI Green Power ដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនផលិតថ្មកូរ៉េខាងត្បូង LG Energy Solution និងក្រុមហ៊ុនផលិតរថយន្ត Hyundai Motor ដែលនឹងដំណើរការរោងចក្រនេះផងដែរ។
រដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ី លោក បាហ៊ីល ឡាហាដាលៀ (Bahlil Lahadalia) បាននិយាយនៅក្នុងពិធីសម្ពោធកាលពីថ្ងៃពុធថា រោងចក្រនេះបានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២១ ដោយបានប្រើពេល៤ឆ្នាំ និងចំណាយទុនអស់យ៉ាងតិចជាង១ពាន់លានដុល្លារ។ រោងចក្រនេះមានសមត្ថភាពផលិតថ្មផ្ទុកថាមពល១០ជីហ្កាវ៉ាត់ម៉ោង ដែលគ្រប់គ្រាន់សម្រាប់ផ្តល់ថាមពលដល់រថយន្តអគ្គិសនី។
លោក បាហ៊ីល បាននិយាយថា គម្រោងអភិវឌ្ឍន៍ដំណាក់កាលទីពីរក្នុងតម្លៃ២ពាន់លានដុល្លារគ្រោងនឹងបន្ថែមកម្លាំង២០ជីហ្កាវ៉ាត់ម៉ោងបន្ថែមទៀត ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន LG ក្នុងការវិនិយោគជាង១១ពាន់លានដុល្លារនៅក្នុងប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីរបស់ប្រទេសឥណ្ឌូនេស៊ី។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ដែលបានចូលរួមក្នុងពិធីសម្ពោធនោះដែរ បាននិយាយថា រោងចក្រនេះនឹងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាតួអង្គពិភពលោកមួយនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី៕
អត្ថបទ៖ សុខ មង្គល