ប៉ុន្តែ ទោះយ៉ាងណា រដ្ឋាភិបាលឥណ្ឌូនេស៊ីនៅមិនទាន់សម្រេចចិត្តជាផ្លូវការអំពីទីតាំងជាក់លាក់នៃរដ្ឋធានីថ្មីនេះនៅឡើយទេ។
ស្របពេលជាមួយគ្នានេះដែរ សារព័ត៌មាន Reuters ចុះផ្សាយថា លោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីបានថ្លែងកាលពីដើមសប្ដាហ៍ថា រដ្ឋាភិបាលកំពុងពិចារណាតំបន់ភាគខាងកើតនៃកោះចាវ៉ា សម្រាប់ជាទីតាំងរដ្ឋធានីថ្មីរបស់ប្រទេស ប៉ុន្តែថា គម្រោងនេះអាចនឹងចំណាយពេលរហូតដល់ទៅ ១០ឆ្នាំឯណោះ។
រដ្ឋធានីហ្សាកាតា បច្ចុប្បន្ន មានប្រជាជនសរុបជាង ១០លាននាក់ និងជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលងាយរងគ្រោះបំផុតដោយសារទឹកជំនន់ នៅលើពិភពលោក។
បើតាមលោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្ដូរទីតាំងរដ្ឋធានី រដ្ឋាភិបាលឥណ្ឌូនេស៊ីត្រូវការថវិកាប្រហែលពី ២៣ ទៅ ៣៣ពាន់លានដុល្លារអាមេរិក សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី និងផ្លាស់ប្ដូរទីកន្លែងធ្វើការរបស់មន្ត្រីរាជការ ចេញពីទីក្រុងហ្សាកាតា ទៅកាន់រដ្ឋធានីថ្មីដែលស្ថិតក្នុងគម្រោងនេះ៕