សួនឧស្សាហកម្ម

តើពិតទេ ដែលថា សួនឧស្សាហកម្មនៅកម្ពុជា កំពុងស្វែងរកអ្នកជួលមកពីថៃ និងវៀតណាម?


សួនឧស្សាហកម្មកម្ពុជា ដែលបានដើរតួជាមូលដ្ឋានជាយូរមកហើយសម្រាប់ក្រុមហ៊ុនផលិតកម្មរបស់ជប៉ុន និងចិន កំពុងស្វែងរកការធ្វើពិពិធកម្មអ្នកជួល ខណៈការផ្លាស់ប្តូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក បានបង្កើតឱកាសសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការទាក់ទាញក្រុមហ៊ុនកាន់តែច្រើន។ តើពិតទេ ដែលថា សួនឧស្សាហកម្មនៅកម្ពុជាកំពុងស្វែងរកអ្នកជួលមកពីថៃ និងវៀតណាម?
សួនឧស្សាហកម្ម
ដោយ

សារព័ត៌មាន Nikkei Asia បានចុះផ្សាយថា តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដែលមានទំហំជាង៣,៥គីឡូម៉ែត្រការ៉េ មានអ្នកជួលជាង៩០នាក់ មកពី១៥ប្រទេស ហើយវាជាសួនឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិន មានចំនួនពីរភាគបីនៃអ្នកជួលទាំងជាង៩០នាក់នេះ ខណៈដែលប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងពីរនេះនៅតែមានសារសំខាន់សម្រាប់ការវិនិយោគនៅសួនឧស្សាហកម្មកម្ពុជា។ ប៉ុន្តែថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសនេះបាននិយាយថា បច្ចុប្បន្នសួនឧស្សាហកម្មនេះកំពុងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាម ក៏ដូចជាក្រុមហ៊ុនពិភពលោកដែលផ្លាស់ប្តូរមូលដ្ឋានរបស់ពួកគេចេញពីប្រទេសទាំងពីរនេះផងដែរ។

លោក ហ៊ីរ៉ូស៊ី អូម៉ាតស៊ូ (Hiroshi Uematsu) នាយកប្រតិបត្តិនៃប្រតិបត្តិករក្រុមហ៊ុន Royal Group PPSEZ បានប្រាប់សារព័ត៌មាន Nikkei Asia ថា តាមភូមិសាស្រ្ត វាមានភាពងាយស្រួលក្នុងការបំពេញបន្ថែមខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសថៃ ហើយក្រុមហ៊ុននេះបានព្យាយាមទាក់ទាញក្រុមហ៊ុននានាឱ្យមកកាន់សួនឧស្សាហកម្ម PPSEZ ជាមួយនឹងកម្មវិធីលក់«ថៃបូកមួយ (Thailand plus one)»។

បើតាមមន្ត្រីអាជ្ញាធររបស់កម្ពុជា បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា និងរដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សានហ្គៀមពុងសា (Maris Sangiampongsa) បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ដោយថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទៅវិញទៅមកនៅតាមខេត្តជាប់ព្រំដែន ដើម្បីពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតការរួមផ្សំសេដ្ឋកិច្ច៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើផ្អែកលើហេតុផលអ្វីបានជាអ្នកជំនាញហ៊ានអះអាងថា ប្រទេសណាដែលឈប់ប្រើប្រាក់ដុល្លារនឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ?

អ្នកជំនាញរូបិយប័ណ្ណអន្តរជាតិ ដ៏ល្បីល្បាញមួយរូបបានព្រមានធ្ងន់ៗថា ប្រទេសណាដែលធ្វើបដិដុល្លារនីយកម្ម (De-dollarization) ឬឈប់ប្រើប្រាស់ដុល្លារអ…

ជប៉ុន និងអាម៉េរិកនឹងធ្វើទំនើបកម្មផ្នែកការពារជាតិ ដ៏ធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ស្របពេលពិភពលោកកំពុងរងការគំរាមកំហែង

រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជប៉ុន រួមជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃសហរដ្ឋអាម៉េរិក បានប្រកាសដាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ