របាយការណ៍ដដែលបានឲ្យដឹងថា បានឱ្យដឹងនៅកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំ មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៧លើក ក្នុងនោះបានបណ្ដាលឱ្យផ្ទះចំនួន៥ខ្នង និងតូប១ រួមទាំងខ្សែភ្លើងចំនួន៣៧ដុំ បានរងនូវការឆាបឆេះ និងបណ្ដាលឱ្យបុរសម្នាក់បានរងរបួស។
របាយការណ៍ពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះឲ្យដឹងទៀតថា ខេត្តដែលមានគ្រោះអគ្គិភ័យនោះ រួមមាន ខេត្តព្រះវិហារ ព្រះសីហនុ កំពង់ធំ បាត់ដំបង សៀមរាប និងត្បូងឃ្មុំ ហើយមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆេះចង្ក្រាន ភ្លើងដុតសំរាម និងមិនទាន់ដឹងមូលហេតុ១ករណី ក្នុងខេត្តត្បូងឃ្មុំ ហើយកំពុងបន្តស្រាវជ្រាវ។
សូមបញ្ជាក់ថា គ្រោះអគ្គិភ័យក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ
ឆ្នាំ២០២២នេះ មានការថយចុះ២លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងពិធីបុណ្យចូលឆ្នាំ កាលពីឆ្នាំមុន
ដែលមានគ្រោះអគ្គិភ័យកើតឡើងដល់ទៅ៩លើក៕
អត្ថបទ សោម ស្រីពេជ្រ