តម្លៃប្រេងឆៅធ្លាក់ចុះ

តម្លៃប្រេងឆៅអន្តរជាតិរអិលធ្លាក់ចុះខ្លាំង ចំពេលប្រាក់ដុល្លារមានការឡើងថ្លៃខ្ពស់


តម្លៃប្រេងឆៅអន្តរជាតិនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានដាំក្បាលចុះជិត២% ដែលជាការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែលុយដុល្លារអាមេរិកមានការឡើងថ្លៃ។ កត្តានេះ វាក៏បានបង្កឲ្យមានក្ដីព្រួយបារម្ភថា វិធានការទប់ស្កាត់ការឆ្លងរីករាតត្បាតកូវីដ-១៩ថ្មីទៀត ពិសេសនៅក្នុងប្រទេសចិន អាចនឹងបង្កឲ្យការស្ទុះងើបឡើងនៃតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនឹងត្រូវដើរថយក្រោយវិញ ដ្បិតថា ប្រទេសជាច្រើន ពិសេសប្រទេសចិនមានការរឹតត្បិតខ្លាំងលើការធ្វើដំណើរ។ នេះបើតាមសារចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
នាវាបូមប្រេងឆៅ

តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស បាន​ធ្លាក់​ចុះ ជិត​១​ដុល្លារ​៣០​សេន ឬ​ស្មើនឹង​អត្រា​ធ្លាក់​ចុះ ១,៨%​ក្នុង​មួយ​ធុង​បារ៉ែល ដែល​មាន​តម្លៃ​មក​នៅ​ត្រឹមតែ​ជាង ៦៩ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​មួយ​ធុង​បារ៉ែល ខណៈ​ដែល​កាលពី​ស​ប្ដា​ហ៍​មុន​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៦%​។ តួលេខ​នេះ គឺជា​ការ​ធ្លាក់​ចុះ និង​បង្ក​ការ​ខាតបង់​ធំ​បំផុត​ប្រចាំ​ស​ប្ដា​ហ៍​ក្នុង​រយៈពេល​៤​ខែ​មកនេះ​។

បើ​មើលទៅ​លើ​ទីផ្សារ​អា​មេ​រិ​ក​វិញ ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ជិត​១​ដុល្លារ ៣០​សេន​ដូច​គ្នា ឬ​ស្មើនឹង​អត្រា​ធ្លាក់​ចុះ ១,៩% ដោយ​តម្លៃ​ប្រេង​ឆៅ​ក្នុង​មួយ​ធុង​បារ៉ែល​មាន​តម្លៃ​ប្រមាណ ៦៧​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ជិត​៧% កាលពី​ស​ប្ដា​ហ៍​មុន ដែល​ជា​តួលេខ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​៩​ខែ​មកនេះ​។

យ៉ាងណាមិញ ប្រេង​បាន​ធ្លាក់​ចុះ​ស្រប​ពេល​ដែល​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ឡើងថ្លៃ​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ​ក្នុង​រយៈពេល ៤ ខែ​មកនេះ ធៀប​ទៅ​នឹង​ប្រាក់​អឺ​រ៉ូ​។

អ្នកវិភាគ​សេដ្ឋកិច្ច​អន្តរជាតិ​បាន​អះអាង​ថា ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​តម្រូវការ​ប្រេង​នៅ​លើ​ពិភពលោក​ជា​ថ្មី​ម្ដងទៀត​នេះ ចំ​ពេល​នៃ​ការ​កើនឡើង​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ ជា​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ឌែ​លតា​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ចាត់​ទុក​ថា ការ​ដាក់​ចេញ​វិធានការ​វឹត​ត្បិត​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មានការ​ប្រើប្រាស់​ប្រេង​ធំ​ជាងគេ​បំផុត​ទី​២​ក្នុង​លោក គឺជា​កត្តា​ចម្បង​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ទស្សនវិស័យ​អំពី​តម្រូវការ​ប្រេង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​។

ការ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩​របស់​ចិន បាន​តម្រូវ​ឲ្យ​ជើងហោះហើរ​ត្រូវ​បាន​ផ្អាក និង​ព្រមាន​ពី​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​រហូត​ដល់ ៤៦​ទីក្រុង និង​មានការ​រឹត​បន្ដឹង​លើ​ការ​ធ្វើ​ដំណើរ​សាធារណៈ និង​សេវា​តាក់ស៊ី​នៅ​ក្នុង​តំបន់​ជាង​១៤០​កន្លែង​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដានៅតែរំពឹងប្រាក់ចំណេញសុទ្ធ ១៦០លានដុល្លារនៅឆ្នាំ២០២១ ទោះបីកូវីដ-១៩បន្ដរាតត្បាតខ្លាំង

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសពីក្ដីរំពឹងថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួននៅក្នុងឆ្នាំ…

អ៊ីស្រាអែល កំពុងសម្រុកចាក់វ៉ាក់សាំងដូសទី៣ជូនពលរដ្ឋកាន់តែច្រើន

ព័ត៌មាន
ប្រទេសអ៊ីស្រាអែលដែលគេស្គាល់ថាជាប្រទេសដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩បានលឿនជាងគេសម្រាប់ប្រជាជនរបស់ខ្លួននោះ ឥឡូវនេះបានឈានទៅដល់ការចាក់វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ