អត្ថបទក្រុមហ៊ុន

ហាងសាឡនលំដាប់អន្តរជាតិ មកពីអង់គ្លេស ត្រៀមបើកនៅកម្ពុជាឆាប់ៗ និងជ្រើសរើសអ្នកហាត់ការជាច្រើននាក់


នៅដើមឆ្នាំ២០២៤ ខាងមុខនេះ សាឡនកម្រិតថ្នាក់អន្តរជាតិដែលមានឈ្មោះដ៏ល្បីរន្ទឺពេញទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស C. Michael London នឹងត្រៀមបង្ហាញខ្លួននៅប្រទេសកម្ពុជាឆាប់ៗនេះ នឹងត្រៀមជ្រើសរើសអ្នកហាត់ការជាច្រើននាក់ថែមទៀតផងដែរ។
IMG_20231030_144036_886 (1)
ដោយ

ហាងសាឡនកម្រិតថ្នាក់អន្តរជាតិនេះ ត្រូវបាននាំចូលមកកាន់ទីផ្សារស្រុកខ្មែរ ដោយលោក មៃខ័រ (Michael) ដែលមានបទពិសោធន៍៣៥ឆ្នាំ លើផ្នែកសាឡន ហើយសម្រាប់គោលបំណង ដែលនាំឱ្យលោកនាំប្រេនដ៏ល្បី​ឈ្មោះមួយនេះ​​ពីចក្រភពអង់គ្លេសចូលមកកាន់ប្រទេសកម្ពុជា ដោយសារតែលោកសង្កេត​ឃើញថា​ វិស័យនេះនៅកម្ពុជា នៅមានកម្រិតលើជំនាញ និងបចេ្ចកទេសស្តង់ដារនៅឡើយ ហើយលោកចង់លើកស្ទួយវិស័យសាឡននៅកម្ពុជា ជាពិសេសនោះគឺទៅលើផ្នែកសក់ ដូចជា ការកាត់សក់ លាបពណ៌សក់ ឬក៏ព្យាបាលសក់ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏មានបំណងនឹងបណ្តុះបណ្តាលអ្នកនៅក្នុងវិស័យនេះ ឱ្យឈានទៅដល់កម្រិតអន្តរជាតិ ហើយនឹងធ្វើឱ្យ​វិស័យ​សាឡន​នៅទីផ្សារស្រុកខ្មែរ មានឱកាសចូលរួមប្រកួតលើឆាកអន្តរជាតិថែមទៀតផង។

បន្ទាប់ពីទទួលបានដំណឹងនេះហើយទើប ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស លោក ដូមីនិក វិលលៀម (Mr. Dominic Williams) ធ្វើការស្វាគមន៍ និងផ្តល់កិត្តិយសសំណេះសំណាល ពីដំណើរការអាជីវកម្មនេះ​សំរាប់ឆ្នាំថ្មី ២០២៤។​

លើសពីនេះទៅទៀត នៅពេលដែលអ្នកជាជាងលំដាប់កំពូលមួយ នៅក្នុងសាឡន មានស្នាដៃល្អខ្លាំង ព្រមទាំងមានសមត្ថភាពខ្លាំងពូកែ នឹងទទួលបានការបង្វឹកផ្នែកសាឡននេះទៅប្រទេសក្រៅ ហើយក៏នឹង​មានឱកាសទៅប្រកួតជារៀងរាល់ឆ្នាំខាងសាឡននេះនៅចក្រភពអង់គ្លេសផងដែរ។

សូមជម្រាបថា ចំពោះជំហានបន្ទាប់ទៀតនៅថ្ងៃខាងមុខ C. Michael London

សាឡនទៅកាន់កូនខ្មែរផងដែរ។ ដូច្នេះសម្រាប់លោកអ្នកដែលមានជំនាញខាងសាឡនហើយ តែចង់បង្កើន​សមត្ថភាពបន្ថែមទៀតក៏ដូចជាចង់ធ្វើការកន្លែងសាឡនជាមួយជនជាតិបរទេសអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 224 424 / 012 771 774 ឬតាម telegram ជាមួយលេខនឹងក៏បាន មួយទៀតលោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវកាដូចខាងក្រោម៖

Facebook: https://www.facebook.com/profile.php?id=61551849479682

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងបង្កើនការរៀបចំតំបន់ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ជាមួយសហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ជីវភាពពលរដ្ឋ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យរៀបចំតំបន់ធម្មជាតិ និងតំបន់បេតិកភណ្ឌនានា ដែលមានសកម្មភាពបែបទេសចរណ៍ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីធ្…

អ្នកជំនាញជឿថា ចំនួនរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿននឹងកាន់តែថយចុះ ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវា

ព័ត៌មាន
មកទល់ពេលនេះមានរយៈពេលជិត១ឆ្នាំហើយ ដែលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការជាមួយការបញ្ចុះតម្លៃ២០%នៅមួយឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ