សហរដ្ឋអាមេរិក

អាមេរិកចាប់ផ្ដើមអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងដូសទី៣ ក្រោយកូវីដ១៩បំប្លែងថ្មី ឌែលតា បន្ដវាយប្រហារខ្លាំង


នាយកដ្ឋានសុខាភិបាលក្រុងវ៉ាស៊ិនតោនសហរដ្ឋអាមេរិកនៅចុងសប្ដាហ៍មុននេះ បានណែនាំឲ្យប្រជាជនរបស់ខ្លួនដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ឲ្យមកទទួលការចាក់វ៉ាក់សាំង Pfizer និង Moderna ដូសទី៣ ឬដូសជំរុញ ខណៈដែលមេរោគបំប្លែងខ្លួនឌែលតា កំពុងបន្ដរីករាតត្បាតកាន់តែខ្លាំងឡើងនៅអាមេរិក។ ការណែនាំនេះ ធ្វើឡើងនៅក្រោយពេលដែលរដ្ឋបាលឱសថ និងស្បៀងអាហារអាមេរិក បានប្រកាសកាលពីចុងសប្ដាហ៍មុននេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣នៅ សហរដ្ឋអាមេរិក (រូបភាពឯកសារ)
ដោយ

មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​នៃ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​អះអាង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣ នូវ​ប្រភេទ​វ៉ាក់សាំង Pfizer ឬ Moderna នឹង​ផ្ដល់​ឲ្យ​ពលរដ្ឋ​នូវ​ការ​ការពារ​បន្ថែម និង​អាច​ជួយ​បង្កា​ការ​ឆ្លង​កូ​វី​ដ​-១៩​បំប្លែង​ថ្មី ឌែ​លតា​ផង​ដែរ​។ មន្ត្រី​សុខាភិបាល​អា​មេ​រិ​ក​ដដែល​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ផ្នែក​វិទ្យាសាស្ត្រ​បន្ដ​បង្ហាញ​ឲ្យ​ឃើញ​ថា វ៉ាក់សាំង​គឺ​នៅ​តែ​ជា​ឧបករណ៍​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​សហគមន៍ និង​កុំ​ឲ្យ​មានការ​ឆ្លង​កូ​វី​ដ​-១៩​រីក​រាលដាល​លឿន​។

រដ្ឋបាល​ឱសថ និង​ស្បៀងអាហារ​អា​មេ​រិ​ក បាន​ប្រកាស​អនុវត្ត​ការ​ចាក់​ដូ​ស​ទី​៣​នេះ សម្រាប់​ពលរដ្ឋ​ប្រមាណ​៣% នៃ​ពលរដ្ឋ​ពេញវ័យ​សរុប ពិសេស​សម្រាប់​អ្នក​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​ឆ្លង​កូ​វី​ដ​-១៩ ខណៈ​ដែល​ការ​ចាក់​ដូ​ស​ទី​៣​នេះ ក៏​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែរ ដូច​ជា​នៅ​បារាំង និង​អ៊ី​ស្រា​អែ​ល​ជាដើម​។

មន្ត្រី​សុខាភិបាល​អា​មេ​រិ​ក​បន្ថែម​ថា ការ​ចាក់​ដូ​ស​ទី​៣​នេះ មិន​ត្រឹមតែ​ចាត់ទុកជា​ដូ​ស​ជំរុញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ វា​ក៏​ជា​ដូ​ស​បន្ថែម សម្រាប់​អ្នក​ដែល​មិន​មាន​ប្រព័ន្ធ​ភាពស៊ាំ​ង​កើតឡើង​ក្រោយ​ការ​ចាក់​២​ដូ​សរួច​ផង​ដែរ​។

អ្នក​ដែល​អាច​ចាក់​ដូ​ស​ទី​៣​បាន ចាំបាច់​ត្រូវ​តែ​ជា​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​២ បាន​យ៉ាង​ហោច​ណាស់ ២៨​ថ្ងៃ​។ ដោយឡែក សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ត្រឹមតែ​១​ដូ​ស Johnson & Johnson​វិញ មិន​ទាន់​មានការ​បញ្ជាក់​យ៉ាងណា​ចំពោះ​ការ​ចាក់​ដូ​ស​ទី​៣​នេះ នៅឡើយ​ទេ​។

វ៉ាក់សាំង Pfizer និង Moderna ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​មាន​ប្រសិទ្ធភាព​ការពារ​ខ្ពស់​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​បរិបូរណ៍ ប៉ុន្ដែ សម្រាប់​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ឬ​មាន​ជំងឺ​ប្រចាំ​កាយ វិញ ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ នឹង​មាន​កាន់តែ​តិច​ទៅ​។ បើ​តាម​ការ​សិក្សា​មួយ​របស់​នាយកដ្ឋាន​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​របស់​អា​មេ​រិ​ក (CDC) បាន​ឲ្យ​ដឹង​ថា មាន​ប្រហែល ៤០ ទៅ​៤៤ ភាគរយ នៃ​អ្នក​ដែល​ឆ្លង​កូ​វី​ដ​-១៩ ទោះបី​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស គឺជា​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​៕




អត្ថបទបន្ទាប់


ករណីកោះតៃវ៉ាន់៖ចិនក្រើនរំឭកសហរដ្ឋអាមេរិកជាថ្មីអំពីជំហររបស់ខ្លួន

ព័ត៌មាន
ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើការក្រើនរំឮកម្តងទៀតដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីជំហររបស់ទីក្រុងប៉េកាំងជុំវិញរឿងកោះតៃវ៉ាន់ ដោយបាន…

UNICEF៖ វ៉ាក់សាំងមិនអាចការពារយើងពីមេរោគកូវីដ-១៩បានគ្រប់ពេលវេលានោះទេ

ព័ត៌មាន
អ្នកតំណាងអង្គការUNICEF លោកស្រី Foroogh Foyozat បានមានប្រសាសន៍នៅក្នុងសន្និសិទសារព័ត៌មានថា” វ៉ាក់សាំងគឺមិនអាចការពារយើងពីការឆ្លងរីករាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ