ទុនវិនិយោគនៅកម្ពុជា

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៩០គម្រោងជាមួយទុនជាង៣ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣,២ពាន់លានដុល្លារអាម៉េរិកនៅឆមាសទី១ ឆ្នាំ២០២៤នេះ ដែលនឹងអាចបង្កើតការងារបានប្រមាណជាង១៦ម៉ឺន៨ពាន់កន្លែង។ ចំនួនគម្រោងនេះមានការកើនឡើងចំនួន៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងជាង២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទុនវិនិយោគនៅកម្ពុជា
ដោយ

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចមណែកជាង៥០% នៃទុនវិនិយោគសរុបនៅឆមាសទី១ឆ្នាំនេះ ខណៈការវិនិយោគមកពីប្រទេសចិនបានគ្របដណ្តប់ប្រមាណជាង៤២%។ ជាការកត់សម្គាល់ទុនវិនិយោគទំាងអស់ដែល CDC បានអនុម័ត ភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម ដែលមានជាង៥៦% បន្ទាប់មកវិស័យហេដ្ឋារចនសម្ព័ន្ធ និងផ្សេងៗមានជាង២៣% តាមពីក្រោយដោយវិស័យទេសចរណ៍មានជាង១៨% និងវិស័យកសិកម្ម និងកសិឧស្សាហកម្មបានរួមចំណែកជាង២%៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


តើមកទល់ពេលនេះរុយ ស កំពុងវាយលុកដំណាំស្រូវនៅខេត្តណាខ្លះ និងមានស្ថានភាពដូចម្តេច?

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា មកទល់ពេលនេះរុយ ស កំពុងមានវត្តមាននៅខេត្តចំនួន៤ ប៉ុន្តែពុំទាន់បង្កផលប៉ះពាល់ធ្ង…

តើកត្តាចម្បងអ្វីខ្លះជំរុញឱ្យក្រុមហ៊ុនផលិតស្ករសធំបំផុតទី៣របស់ថៃ KSL សម្រេចដកការវិនិយោគរបស់ខ្លួនចេញពីកម្ពុជា?

យោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍ បានឱ្យដឹងថា ការពង្រីកអាជីវកម្មស្ករសពីសំណាក់ប្រទេសថៃចូលមកកម្ពុជាបានឈានដល់ការជាប់គាំងហើយ ខណៈដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ