ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី

ប្រធានាធិបតីអ៊ីរ៉ង់ និងអ្នករួមដំណើរទាំងអស់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ


ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) និងប្រមុខការទូតជាន់ខ្ពស់លោក ហ៊ូសេន អាមីរ៉ាប់ឌុលឡាហ៊ីយ៉ាន់ (Hossein Amirabdollahian) ព្រមទាំងអ្នករួមដំណើរផ្សេងទៀត បានបាត់បង់ជីវិតក្នុងឧបទ្ទហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី
ដោយ

ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានបញ្ជាក់ថា ប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែលគេជឿថា អាចនឹងក្លាយជាអ្នកស្នងតំណែងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ពីលោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) ពិតជាបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំនៅជិតព្រំដែន នៃប្រទេសអាហ្ស៊ែបៃហ្សង់ (Azerbaijan) ប្រាកដមែន។

សូមបញ្ជាក់ថា បំណែកឆេះនៃឧទ្ធម្ភាគចក្រដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ កន្លងទៅនេះត្រូវបានក្រុមសង្គ្រោះរកឃើញនៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា នេះ បន្ទាប់ពីប្រតិបត្តិការរុក

រកពេញមួយយប់ក្នុងស្ថានភាពព្យុះភ្លៀង។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានទម្លាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះដោយសារវាជារឿងដ៏រសើបថា ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី រួមជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហ៊ូសេន អាមីរ៉ាបឌុលឡាហ៊ីយ៉ាន់ និងអ្នករួមដំណើរជាមួយទាំងអស់នៅក្នុងឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់ធ្លាក់ខាងលើបានបាត់បង់ជីវិតទាំងអស់។

បន្តិចក្រោយមក អនុប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ូសេន ម៉ាន់សូរី (Mohsen Mansouri) បានចេញមកបញ្ជាក់តាមបណ្ដាញទំនាក់ទំនងសង្គមថា ប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉ៃស៊ី ពិតជាបានបាត់ជីវិតមែននៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះ។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះនៅឡើយទេ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើកម្ពុជា ត្រូវតៀមខ្លួនដូចម្តេច ដើម្បីទទួលភ្ញៀវទេសចរឥណ្ឌា ក្រោយប្រទេសទាំងពីរបើកការហោះហើរត្រង់នៅអំឡុងខែមិថុនា ខាងមុខ?

បើគ្មានការប្រែប្រួលទេ កម្ពុជា-ឥណ្ឌានឹងបើកការហោះហើរត្រង់រវាងគ្នា នាអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដែលវានឹងកាន់តែផ្តល់ភាពងា…

សម្តេច ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យទប់ស្កាត់អំពើប្រល័យពូជសាសន៍ កុំឱ្យត្រឡប់មកកម្ពុជាជាថ្មី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវដល់ពលរដ្ឋគ្រប់រូបត្រូវទប់ស្កាត់កុំឱ្យអំពើប្រល័យពូជសាសន៍ត្រឡប់មកកម្ពុជាសាជាថ្មី។…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ