សេដ្ឋកិច្ចអ៊ីរ៉ាក់

រដ្ឋាភិបាលអ៊ីរ៉ាក់ នឹងឈប់ឱ្យមានការដកជាលុយដុល្លារនៅតាមធនាគារ


ធនាគារនានា ចាប់ពីថ្ងៃទីប្រទេសអ៊ីរ៉ាក់ នឹងហាមឃាត់ការដកសាច់ប្រាក់ និងធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកនៅតាម១ ខែមករា ឆ្នាំ២០២៤ ដើម្បីទប់ស្កាត់ការប្រើប្រាស់មិនត្រឹមត្រូវនៃទុនបម្រុងរូបិយប័ណ្ណរឹងរបស់ខ្លួនក្នុងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការគេចវេសពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីធនាគារកណ្ដាលអ៊ីរ៉ាក់ម្នាក់។
សេដ្ឋកិច្ចអ៊ីរ៉ាក់
ដោយ

លោក ម៉ាហ្សិន អះម៉េត (Mazen Ahmed) អគ្គនាយកនៃការវិនិយោគ និងផ្ទេរប្រាក់នៅធនាគារកណ្តាលអ៊ីរ៉ាក់ (CBI) បានបញ្ជាក់ថា វិធានការនេះមានបំណងលុបបំបាត់ការប្រើប្រាស់ខុសច្បាប់នូវសាច់ប្រាក់៥០%នៃទឹកប្រាក់សរុបចំនួន១០ពាន់លានដុល្លារ ដែលអ៊ីរ៉ាក់ បាននាំចូលជាសាច់ប្រាក់ពីធនាគារកណ្តាលក្រុងញូវយ៉កសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។

វិធានការនេះក៏ជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយនូវសេដ្ឋកិច្ចមួយ ដែលមិនចាំបាច់ពឹងផ្អែកលើប្រាក់ដុល្លារ ខណៈដែលពលរដ្ឋអ៊ីរ៉ាក់ហាក់ចាយប្រាក់ដុល្លារច្រើនជាងប្រាក់ក្នុងស្រុកកាន់តែខ្លាំងឡើង ក្រោយពីមានការលុកលុយរបស់អាមេរិកទៅលើអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។

លោក អះម៉េត បាននិយាយថា អ្នកដាក់ប្រាក់ដុល្លារទៅក្នុងធនាគារមុនដំណាច់ឆ្នាំ២០២៣ នឹងអាចបន្តដកជាប្រាក់ដុល្លារបាននៅឆ្នាំ២០២៤ ប៉ុន្តែចំពោះអ្នកដាក់ប្រាក់ដុល្លារចាប់ពីឆ្នាំ២០២៤ គឺអាចដកជារូបិយប័ណ្ណក្នុងស្រុកតែប៉ុណ្ណោះដោយគិតតាមហាងឆេងប្ដូរប្រាក់ផ្លូវការបច្ចុប្បន្ន។ ហើយបើគេចង់ផ្ទេរប្រាក់ក៏អាចផ្ទេរបានដែរ ហើយបើគេចង់ប្រើកាតជាដុល្លារ គេក៏អាចប្រើវាបានដែរនៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែត្រូវគិតតាមហាងឆេងប្ដូរប្រាក់ជាផ្លូវការ។

មួយវិញទៀត បើគេចង់ដកសាច់ប្រាក់វិញ គេក៏អាចដកបានដែរ ដោយគិតតាមអត្រាប្ដូរប្រាក់ផ្លូវការជាប្រាក់ឌីណា (dinar) ជារូបិយប័ណ្ណមួយសម្រាប់ចាយនៅតំបន់អ៊ីរ៉ាក់។ ប៉ុន្តែកុំនិយាយជាមួយលោកអំពីប្រាក់ដុល្លារទៀតអី គឺលែងឱ្យដកចេញពីធនាគារទៀតហើយ។

ទោះយ៉ាងណា ក្រោយមកធនាគារកណ្តាលអ៊ីរ៉ាក់ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយថា ការហាមឃាត់ការដកជាប្រាក់ដុល្លារនេះ នឹងអនុវត្តចំពោះតែរាល់គណនីណា ដែលទទួលការផ្ទេរប្រាក់ពីបរទេសតែប៉ុណ្ណោះ។

ធនាគារក្នុងស្រុកជាច្រើនបានដាក់កំហិតលើការដកប្រាក់ដុល្លាររួចទៅហើយក្នុងរយៈប៉ុន្មានខែកន្លងមកនេះ ដោយធ្វើឱ្យការខ្វះខាតប្រាក់ដុល្លារកាន់តែខ្លាំងឡើងជាហេតុធ្វើឱ្យអត្រាប្តូរប្រាក់នៅតាមទីផ្សារស្របគ្នាបន្តកើនឡើងជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


បញ្ហាពន្ធ និងសម្ពាធភូមិសាស្រ្តនយោបាយ អាចធ្វើហ្វីលីពីន បាត់បង់ការវិនិយោគបរទេស

ក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើន ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសហ្វីលីពីន កំពុងប្រឈមនឹងការពន្យារពេលក្នុងការទទួលបានប្រាក់បង្វិលស…

លោក ហ្សេលេនស្គី មានសង្ឃឹមក្រោយប្រទេសនៅអឺរ៉ុបជិត៥០គាំទ្រជាថ្មី

មេដឹកនាំអឺរ៉ុបជិត៥០ បានយកកិច្ចប្រជុំកំពូលនៅទីក្រុងហ្ក្រេណាដា ភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ បញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីគាំទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ