ធនាគារវៀតណាមថាប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យកើនឡើងវិញ

ប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យនៅវៀតណាមមានការកើនឡើងវិញនៅឆមាសទី១ឆ្នាំនេះ


ទិន្នន័យដែលទទួលបានពីបណ្តាធនាគារដែលបានចុះបញ្ជីចំនួន១៧នៅវៀតណាម បានបង្ហាញពីការកើនឡើងទំហំប្រាក់កម្ចី សម្រាប់វិស័យអចលនទ្រព្យនៅក្នុងឆមាសទីមួយឆ្នាំនេះឡើងវិញ។ ស្ថិតិបានបង្ហាញថា សាច់ប្រាក់កម្ចីមានតម្លៃសរុប៤២៦ទ្រីលានដុង ឫជិត១៨ពាន់លានដុល្លារ កើនឡើងជាង៣៦ភាគរយ បើធៀបទៅនឹងចុងឆ្នាំមុន។
ធនាគារវៀតណាមថាប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យកើនឡើងវិញ
ដោយ

ស្ថិតិពីធនាគាររដ្ឋវៀតណាមដែលត្រូវបានស្រង់ដោយសារព័ត៌មាន Vietnam News បានបង្ហាញឲ្យថា អត្រាប្រាក់កម្ចីសរុបរបស់ធនាគារចុះបញ្ជីទាំង១៧ ដែលបានអនុម័តគាំទ្រសម្រាប់វិស័យអចលនទ្រព្យនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ឈានដល់៤២៦ទ្រីលានដុង ឫជិត១៨ពាន់លានដុល្លារកើនឡើងជាង៣៦ភាគរយបើធៀបទៅនឹងចុងឆ្នាំមុន។ ជាមួយគ្នានេះសមាមាត្រនៃប្រាក់កម្ចីរបស់ធនាគារនៅក្នុងវិស័យនេះក៏បានកើនឡើងពី៨ភាគរយនៅចុងឆ្នាំ២០២២ ដល់១០ភាគរយនៅចុងត្រីមាសទីពីរនៃឆ្នាំ២០២៣ ផងដែរ។ កំណើនទំហំប្រាក់កម្ចីនេះបានបង្ហាញឲ្យឃើញថា ធនាគារវៀតណាមនៅតែបន្តចាក់បញ្ចូលដើមទុនទៅក្នុងវិស័យអចលនទ្រព្យ ទោះបីទីផ្សារអចលនទ្រព្យមិនមានភាពប្រសើរឡើងច្រើនក៏ដោយ។

ទន្ទឹមនឹងអត្រាប្រាក់កម្ចីមានការកើនឡើង អត្រាប្រាក់កម្ចីមិនទាន់សងក្នុងវិស័យអចលនទ្រព្យរបស់ធនាគារចំនួន១៤ក្នុងចំណោមទាំងនេះ ក៏មានការកើនឡើងដូចគ្នាដែរ។ មកទល់ពេលនេះធនាគារដែលកំពុងផ្តល់ប្រាក់កម្ចីដល់អចលនទ្រព្យច្រើនជាងគេនៅវៀតណាម គឺធនាគារ SHB ដែលមានឥណទានកើនឡើងពីជាង១ពាន់៣រយលានដុល្លារទៅ២ពាន់៤រយលានដុល្លារ ពោលគឺកើនឡើងជិត៨៩ ភាគរយ។ ដោយឡែក ធនាគារផ្សេងៗ ដូចជា ធនាគារ HDBank និង Sacombank ក៏បានកត់ត្រាពីកំណើនយ៉ាងឆាប់រហ័សនៃការអនុម័តគម្រោងប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យប្រមាណជា៥៦ភាគរយផងដែរ។

ទន្ទឹមនឹងនោះ អត្រាប្រាក់កម្ចីសម្រាប់អាជីវកម្មអចលនទ្រព្យនៅធនាគារជាច្រើនដូចជា LPBank កើនឡើងជាង៤៩ ភាគរយ ធនាគារ PG Bank កើនឡើងជាង៣៤ ភាគរយ និង ធនាគារ VIB កើនឡើងជិត១៥ភាគរយបើធៀបនឹងដើមឆ្នាំនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងជំនួបជាមួយធនាគារនានានៅក្នុងប្រទេសតំណាងធនាគារកណ្តាលវៀតណាមបានបញ្ជាក់ម្តងហើយម្តងទៀតថា ធនាគារកណ្តាលនឹងមិនរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យឡើយ។ យ៉ាងណាមិញ នៅក្នុងបរិបទបច្ចុប្បន្ននៃកំណើនឥណទានយឺត ធនាគារកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការបន្ធូរបន្ថយលទ្ធភាពទទួលបានដើមទុនសម្រាប់ក្រុមហ៊ុន រួមទាំងអ្នកនៅក្នុងវិស័យអចលនទ្រព្យផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថ្ងៃបិទបញ្ចប់កិច្ចប្រជុំ ប្រធានប្ដូរវេនអាស៊ាន ស្នើឱ្យប្រទេសមហាអំណាចថយមួយជំហានម្នាក់ ដើម្បីបន្ថយការប្រឈមមុនដាក់គ្នា

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo កាលពីថ្ងៃទី៧ខែកញ្ញា ដែលជាថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានអំពាវនាវដល់មេដឹកនាំព…

ប្រធានអាស៊ានអះអាងថា កិច្ចប្រជុំអាស៊ានបញ្ចប់ជាមួយផ្លែផ្កាសេដ្ឋកិច្ចច្រើនជាងនយោបាយ

ព័ត៌មាន
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣បានបញ្ចប់ដោយគ្មានដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ា ខណៈដែលបញ្ហាសមុទ្រចិនខាងត្បូងក៏នៅតែជាប់គាំង និងនៅតែបន្តតានតឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ