អត្ថបទក្រុមហ៊ុន

អគារ អាយ អេស អាយ៖អគារការិយាល័យទំនើបដំបូងបង្អស់ក្នុង តំបន់វេងស្រេងត្រៀមខ្លួនរួចរាល់សម្រាប់ការជួល


ភ្នំពេញ (១៦ កញ្ញា ២០២១) អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ហើយមានទីតាំងនៅតាមបណ្តោយមហាវិថីវេងស្រេង នឹងក្លាយជាអគារការិយាល័យទំនើបដំបូងគេបង្អស់សម្រាប់អាជីវកម្មនាំមុខនានានៅក្នុងតំបន់នេះសម្រាប់ប្រើប្រាស់ ចាប់ផ្តើមពីខែវិច្ឆិកាខាងមុខនេះតទៅ។
អគារ អាយ អេស អាយ ជាអគារពាណិជ្ជកម្មទំនើបដំបូងគេបង្អស់នៅលើមហាវិថី វេង ស្រេង
ដោយ

 

អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកជាប់លំដាប់ថ្នាក់មួយ ដែលជាសមាជិកនៃ ISI GROUP អគារនេះនឹងក្លាយជាអគារពាណិជ្ជកម្មទំនើបតែមួយគត់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។ ដោយមានទីតាំងនៅលើបណ្តោយផ្លូវវេងស្រេងផ្ទាល់ អគារ អាយ អេស អាយ ស្ថិតនៅចំចំណុចយុទ្ធសាស្ត្រមួយដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ ហើយលោកអ្នកនឹងអាចមើលឃើញទិដ្ឋភាពតំបន់ដែលព័ទ្ធជុំវិញផងដែរ។

ដោយមានចម្ងាយត្រឹមតែ ២០ នាទីទៅតំបន់បឹងកេងកង អគារនេះសមស្របបំផុតសម្រាប់អាជីវកម្មទាំងឡាយណាដែលត្រូវការការិយាល័យធ្វើការដែលមានស្តង់ដារខ្ពស់ ហើយក្នុងពេលតែមួយនោះថែមទាំងមានទីតាំងស្ថិតនៅក្បែរឃ្លាំងធំទូលាយដើម្បីប្រើប្រាស់ជាកន្លែងស្តុកឥវ៉ាន់ដែលងាយស្រួលចេញចូល ជាស្ទូឌីយ៉ូ ឬសម្រាប់ការពង្រីកអាជីវកម្មនៅថ្ងៃខាងមុខជាដើម។

អគារ អាយ អេស អាយ មានកម្ពស់ ៩ ជាន់ និងមានទីធ្លាសម្រាប់ជួលលើសពី ៤៥០០ ម៉ែត្រការ៉េ។ មកទល់ពេលនេះអគារត្រូវបានជួលអស់ ៦៥% ហើយ។ រចនាឡើងដោយក្រុមហ៊ុន HKA & Partners អគារ អាយ អេស អាយ មានទីតាំងការិយាល័យធំទូលាយ ដែលត្រូវបានរចនាឡើងឲ្យមានភាពបត់បែនទៅតាមតម្រូវការរបស់អ្នកជួល។ ភាពបត់បែននេះនឹងផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មដែលជួលទីធ្លាក្នុងអគារទាំងអស់ ក្នុងការចាត់ចែង និងរៀបចំប្លង់ការិយាល័យ ឲ្យសមទៅតាមបែបបទ និងវប្បធម៌ធ្វើការរបស់ខ្លួន។ អគារនេះមានបរិក្ខារគ្រប់បែបយ៉ាងដូចជា កន្លែងចតឡានម៉ូតូធំទូលាយ ជណ្តើរយន្ត ២ សន្តិសុខ ២៤ ម៉ោង កន្លែងចម្អិនអាហារនៅគ្រប់ជាន់ និងថែមទាំងមានរានហាលជាន់ដំបូលឯកជនមួយទៀតផង។

ទេសភាពពីខាងលើផ្សារទំនើប ខេ ម៉ល (បញ្ចប់ការដ្ឋានក្នុង ត្រីមាសទី ៣ ឆ្នាំ ២០២១) KMH Parkនិងទីធ្លាជុំវិញអគារ អាយ អេស អាយ

ម៉្យាងវិញទៀតនៅទល់មុខអគារការិយាល័យនេះ នឹងមានវត្តមានផ្សារទំនើប ខេ ម៉ល ដែលជាផ្សារទំនើបដ៏ថ្មីស្រឡាងមួយដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ KMH Park នេះដែរ។ ផ្សារនេះនឹងចាប់បើកដំណើរការដំណាលគ្នាជាមួយអគារ អាយ អេស អាយ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ អគារ អាយ អេស អាយ ផ្តល់នូវបរិយាកាសធ្វើការដែលមានផាសុកភាព និងបរិក្ខារជាច្រើនសម្បូរបែបដែលមិនអាចប្រៀបបានសម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងអគារទាំងអស់។ អ្នកធ្វើការនៅក្នុងអគារ ក៏ដូចជាប្រជាជនដែលរស់នៅជុំវិញតំបន់នេះនឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងដែលមានស្លាកយីហោល្បីៗទាំងក្នុង និងក្រៅប្រទេសដូចជា ហាងកាហ្វេ Brown ផ្សារទំនើប Lucky ហាង Daiso ហាងសម្ភារៈកីឡា Decathlon ហាងនំបុ័ង Tous les Jours ហាងការ៉េម Dairy Queen ហាងសម្លៀកបំពាក់ Zando រោងភាពយន្ត Legend Cinema ហាងតែ Gong Cha និងហាងជាច្រើនផ្សេងទៀត។

ទេសភាពគម្រោងអភិវឌ្ឍន៍ KMH Park មើលពីដងវិថី KMH ដែលនឹងផ្តល់ភាពងាយស្រួល និងបរិយាកាសទំនើបសម្រាប់អ្នករស់នៅជុំវិញតំបន់នេះ

អគារ អាយ អេស អាយគឺជាគម្រោងអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់មួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ទាំងមូល ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាសមាជិកមួយនៃ ISI GROUP។ ជាក់ស្តែងអគារនេះបានយកឈ្មោះពីសម្ព័ន្ធក្រុមហ៊ុននេះផងដែរ។ គម្រោងអភិវឌ្ឍន៍ទាំងអស់នេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ក្នុងគោលបំណងចង់បង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងផ្នែក សង្គម សេដ្ឋកិច្ច បរិស្ថានសម្រាប់មនុស្ស និងអាជីវកម្មនានានៅក្នុងតំបន់វេងស្រេងនេះ។

នៅក្នុងការអភិវឌ្ឍន៍ដំណាក់កាលទី មួយ គម្រោងអភិវឌ្ឍន៍ KMH Park នេះបានបង្កើតឡើងនូវអគារ អាយ អេស អាយ ផ្សារទំនើប ខេ ម៉ល ផ្ទះពាណិជ្ជកម្ម ៤០ តារាងបាល់ទាត់មួយ និងទីធ្លាបៃតងជាច្រើនកន្លែងផងដែរ។ គម្រោងនេះនឹងបន្តដើរតួជាម្ចាស់ផ្ទះសម្រាប់សហព័ន្ធក្រុមហ៊ុន ISI GROUP នានាដូចជាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលធ្លាប់បានតាំងទីនៅក្នុងតំបន់នេះអស់រយៈពេល ២០ ឆ្នាំរួចមកហើយ។ 

អគារ អាយ អេស អាយ ផ្តល់នូវបរិយាកាសធ្វើការទំនើប ដោយប្រកាន់យកនូវគុណភាព និងស្តង់ដាអន្តរជាតិដូចគ្នានឹងអគារការិយាល័យ Raintree (ខាងលើ) ដែលជាគម្រោងអភិវឌ្ឍន៍មួយទៀតរបស់ អឺបេនលែន

អគារ អាយ អេស អាយ ប្រកាន់យកនូវគុណភាព និងស្តង់ដារអន្តរជាតិយ៉ាងខ្ជាប់ខ្ជួនដែលស្រដៀងគ្នានឹងគម្រោងអភិវឌ្ឍន៍មុនមួយរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺ Raintreeដែលជាអគារការិយាល័យលេចធ្លោមួយនៅកណ្តាលទីក្រុងភ្នំពេញដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរចនា និងសហគមន៍។ អគារការិយាល័យនេះតាំងទីនៅចំកណ្តាលតំបន់ពាណិជ្ជកម្ម និងធនាគារនៃទីក្រុងភ្នំពេញ ហើយធ្លាប់ទទួលបានពានរង្វាន់សម្រាប់គម្រោងអភិវឌ្ឍន៍ការិយាល័យធ្វើការដែលល្អជាងគេមួយក្នុងឆ្នាំ ២០១៧ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ (2018 International Property Awards ) ផងដែរ។ ក្រុមហ៊ុន អឺបេនលែន (Urbanland) ប្តេជ្ញាផ្តល់ជូននូវកម្រិតស្តង់ដាររចនាដដែលសម្រាប់អ្នកជួលទីធ្លានៅក្នុងអគារ អាយ អេស អាយ នៅលើផ្លូវវេងស្រេងនេះ។

អគារចាប់បើកសម្រាប់ការជួលពីពេលនេះតទៅ។ សូមអញ្ជើញកក់ការណាត់ជួបឯកជនដើម្បីទស្សនាប្លង់អគារជាក់ស្តែងតាមលេខទូរស័ព្ទ 012 789 013 ឬក៏ចូលទៅកាន់គេហទំព័រ https://www.urbanlandasia.com/projects/isi-tower ដើម្បីស្វែងយល់បន្ថែម។

None



អត្ថបទបន្ទាប់


ចិនមិនសប្បាយចិត្ត ខណៈបារាំងខាតប្រយោជន៍ ក្រោយអាមេរិកនិងសម្ព័ន្ធមិត្តចុះកិច្ចសហប្រតិបត្តិការថ្មីមួយ ពង្រឹងយោធាជើងទឹក

សហរដ្ឋអាមេរិក អូស្ត្រាលី និង ចក្រភពអង់គ្លេស បានបង្ហាញនូវកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពសន្តិសុខសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីមួយ ដែលនឹងអន…

ក្រុមហ៊ុន ទ្រូម៉ាន់នី ប្រកាសភាពជាដៃគូជាមួយ 7-Eleven

ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានបង្កើតភាពជាដៃគូសំខាន់មួយជាមួយហាងលក់ទំនិញ “7-Eleven” ដែលថ្មី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ