កូតាទទួលនិស្សិតកម្ពុជាទៅរៀននៅអ៊ីស្រាអែល

រដ្ឋាភិបាលអ៊ីស្រាអែលបង្កើនកូតាទទួលនិស្សិតកម្ពុជាទៅរៀននៅអ៊ីស្រាអែលដល់២៥០នាក់ក្នុងមួយឆ្នាំ


បើទោះបីជាប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានកាត់បន្ថយការទទួលនិស្សិតពីបណ្តាប្រទេសផ្សេងៗមែន ប៉ុន្ដែកម្ពុជាដែលត្រូវបានបង្កើនទៅវិញ ដោយក្នុងនោះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់ក្នុងមួយឆ្នាំផងដែរ។ នេះបើយោងតាមការបង្ហាញរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ជំនួបពិភាក្សាការងាររវាងលោកជំទាវ Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល និង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា អ៊ីស្រាអែល បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតដែលរៀនជំនាញផ្នែកកសិកម្មបានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយជាពិសេសថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើនកូតានិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់ក្នុងមួយឆ្នាំ។

លោកជំទាវ Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល លើកឡើងថា ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានកាត់បន្ថយចំនួនសិស្សពីបណ្តាប្រទេសនានា លើកលែងតែកម្ពុជាដែលត្រូវបានបង្កើនទៅវិញ។ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកថែមមួយកម្រិតទៀត លោកជំទាវបានលើកឡើងថា ប្រទេសទាំងពីរគួររួមគ្នារៀបចំគម្រោងពិនិត្យ ផ្តល់ប្រឹក្សាយោបល់ និងតាមដានសកម្មភាព ភាពជោគជ័យ និងបញ្ហារបស់និស្សិត ដែលបានបញ្ចប់ការធ្វើកម្មសិក្សានៅអ៊ីស្រាអែល។

ជាមួយគ្នានេះដែរ ឯកឧត្តម Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល បានគូសបញ្ជាក់ថា បច្ចុប្បន្ននិស្សិតកម្ពុជាដែលបានមកសិក្សានៅអ៊ីស្រាអែល បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរួមចំណែក និងចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែលដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ តាមរយ:កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវិស័យសាកវប្បកម្មកម្ពុជាបាននិងកំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដូចជា ផ្ទះសំណាញ់បាននិងកំពុងរីកដុះដាលនៅទូទាំងប្រទេស ប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំ និងបន្លែ បាននិងកំពុងអនុវត្តយ៉ាងទូលំទូលាយ។

ទន្ទឹមនេះ លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា តំណាងឲ្យវិស័យឯកជន ដែលបានចូលរួមក្នុងការសិក្សាស្វែងយល់រៀនសូត្រពីជំនាញបច្ចេកវិទ្យាកសិកម្មនៅអ៊ីស្រាអែលបានគូសបញ្ជាក់ថា អ៊ីស្រាអែលជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងក្នុងការធ្វើទំនើបកម្មកសិកម្ម បច្ចេកទេសជំនាញកសិកម្មតាមបែបវៃឆ្លាត ហើយលោកឧកញ៉ា មានក្តីសង្ឃឹមថា បន្ទាប់ពីបាននាំយកនូវជំនាញបច្ចេកទេសថ្មីក្នុងការធ្វើទំនើបកម្មកសិកម្ម បច្ចេកទេសជំនាញតាមបែបវៃឆ្លាតពីអ៊ីស្រាអែលមកកម្ពុជា លោកឧកញ៉ាសង្ឃឹមថា វិស័យកសិកម្មកម្ពុជានៅពេលខាងមុខ និងមានការអភិវឌ្ឍកាន់តែច្រើនឡើងផងដែរដែរ។

សូមបញ្ជាក់ថា និស្សិតដែលបានទៅសិក្សាជំនាញកសិកម្មបានទៅធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយ សរុបមាននិស្សិតចំនួន ១ ៤៦៩នាក់៕




អត្ថបទបន្ទាប់


ថៃកំណត់គោលដៅចំណូល១១ពាន់លានដុល្លារពីវិស័យទេសចរណ៍នៅឆមាសទី២ឆ្នាំនេះ

រដ្ឋាភិបាលថៃរំពឹងថានឹងទទួលបានប្រាក់ចំណូលប្រហែល ៤០០ ពាន់លានបាត ឬស្មើនឹងប្រហែល១១ពាន់លានដុល្លារ ពីភ្ញៀវទេសចរបរទេសដែលទៅកម្សាន្ដនៅប្រទេសក្នុ…

ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងអាល្លឺម៉ង់សន្យាធ្វើកំណែទម្រង់ ដើម្បីកាត់បន្ថយតម្លៃអគ្គិសនី

ប្រធានប្រតិបត្តិសហភាពអឺរ៉ុប និងជាអធិការបតីនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទបានសន្យាធ្វើកំណែទម្រង់ទីផ្សារថាមពលអគ្គិសនីរបស់ទ្វីបអឺរ៉ុបនៅឆ្នាំក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ