ទីផ្សារមូលបត្រ

តើមានកត្តាអ្វីជំរុញឱ្យការបោះផ្សាយលក់មូលបត្របំណុលរបស់ធនាគារនៅវៀតណាម កើនឡើង១៤០%?


ការចេញមូលបត្របំណុលធនាគារនៅវៀតណាម បានកើនដល់ជាង៣,៨ពាន់លានដុល្លារមកទល់ពេលនេះ។ តាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុនមូលបត្រ MB ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានឲ្យដឹងថា ការចេញមូលបត្របំណុលធនាគារនៅពេលនេះ កើនឡើងដល់១៤០% បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ទីផ្សារមូលបត្រ
ដោយ

ក្រុមហ៊ុនមូលបត្រ MB ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញបានឲ្យដឹងថា ការចេញមូលបត្របំណុលធនាគារនៅវៀតណាម នៅឆ្នាំ២០២៤នេះ រំពឹងថា នឹងមានការកើនឡើងប្រមាណជា១៤០%។ មូលបត្របំណុលដែលចេញដោយធនាគារនានា មានអត្រាការប្រាក់ជាមធ្យមប្រមាណជា៥,៤% និងមានកាលកំណត់រយៈពេល៤ឆ្នាំ។

ស្ថាប័នធនាគារដែលឈានមុខគេក្នុងការបញ្ចេញកញ្ចប់មូលបត្របំណុលនៅវៀតណាម គឺមានធនាគារ Techcom bank ដោយបានចេញមូលបត្របំណុលមានតម្លៃដល់ទៅប្រមាណ៦៧៧លានដុល្លារ, បន្ទាប់មកគឺមានធនាគារ ACB ដែលបានបញ្ចេញមានតម្លៃជាង៤៧៨លានដុល្លារ ហើយក្រុមហ៊ុនមូលបត្រ MB បានបញ្ចេញរហូតដល់៣៥៤លានដុល្លារ។

ការកើនឡើងនៃការចេញមូលបត្របំណុលនេះ ត្រូវបានគេរំពឹងថា នឹងជួយលើកកម្ពស់សមត្ថភាពរបស់ធនាគារសម្រាប់ធានាមូលធន និងលំហូរសាច់ប្រាក់របស់ធនាគាររយៈពេលមធ្យម និងរយៈពេលវែង ដែលគាំទ្រដល់ឥណទាននៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ។

ក្រៅពីធនាគារ វិស័យអចលនវត្ថុ ក៏ជាអ្នកបញ្ចេញមូលបត្រដ៏ធំមួយផងដែរ ដែលមានតម្លៃសរុបប្រមាណ១ពាន់៣រយលានដុល្លារក្នុងអត្រាការប្រាក់ជាមធ្យម១២ភាគរយ ដែលមានការកើនឡើងទ្វេដងនៃអត្រាសន្សំបច្ចុប្បន្ន។

ដោយឡែកទិន្នន័យពីសមាគមទីផ្សារមូលបត្រវៀតណាម (VBMA) បានបង្ហាញថា ការចេញមូលបត្របំណុលសាជីវកម្មសរុបនៅក្នុងប្រទេសវៀតណាម បានកើនឡើងប្រមាណជាង៦ពាន់៣រយលានដុល្លារនៅឆ្នាំនេះ ក្នុងនោះជិត៦ពាន់លានដុល្លារ គឺបានចេញដោយឯកជន ខណៈដែលសាធារណៈគឺមានត្រឹមតែ ជាង៤៧០លានដុល្លារប៉ុណ្ណោះ។

នៅក្នុងស្ថានភាពបែបនេះអ្នកវិភាគ បានព្រមានថា ទីផ្សារមូលបត្របំណុលសាជីវកម្មកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ដោយសារការត្រួតពិនិត្យមិនគ្រប់គ្រាន់ពីភ្នាក់ងាររដ្ឋ ស្របពេលដែល តម្លៃសរុបនៃមូលបត្របំណុលដែលមិនមានសុពលភាព គឺមានប្រហែលជាង៨ពាន់៣រយលានដុល្លារនៅក្នុងនោះ វិស័យអចលនទ្រព្យមានទំហំរហូតដល់ជិត៧០%៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើវាជាការវិវត្តដ៏អស្ចារ្យ ឬក៏ជាវិនាសកម្មនៃវិស័យសំណង់ ខណៈចិន ប្រើប្រាស់ខ្សាច់សិប្បនិម្មិតភាគច្រើននៅក្នុងឧស្សាហកម្មសាងសង់របស់ខ្លួន?

ខ្សាច់ ដែលកកើតឡើងដោយឯកឯងតាមដំណើរធម្មជាតិ ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងការសាងសង់សំណង់តូចធំ រួមមានលំនៅឋាន អគារ និងផ្លូវថ្ន…

រដ្ឋាភិបាលសិង្ហបុរី គ្រោងចែកលុយដល់ពលរដ្ឋរាប់លាននាក់ ដើម្បីជួយសម្រាលការលំបាក ខណៈថ្លៃចំណាយប្រចាំថ្ងៃហក់ឡើងខ្ពស់

រដ្ឋាភិបាលសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដ៏សំខាន់មួយនៅតំបន់អាស៊ី គ្រោងចែកលុយដល់ពលរដ្ឋរាប់លាននាក់ នៅខែកញ្ញា ខាងមុខនេះ ដើម្បីជួយសម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ