អាកាសយានដ្ឋានវៀតណាម

ក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម រំពឹងប្រាក់ចំណេញធ្លាក់ចុះដល់ ៨០% នៅឆ្នាំនេះ


ដោយសារតែឥទ្ធិពលនៃវិបត្តិកូវីដ-១៩ ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម រំពឹងថា ប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួននៅឆ្នាំ ២០២០នេះ អាចនឹងធ្លាក់ចុះដល់ទៅ ៨០% ដែលនឹងមានមកនៅប្រមាណ ៨៦លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម រំពឹងប្រាក់ចំណេញធ្លាក់ចុះដល់ ៨០% នៅឆ្នាំនេះ (រូបភាព៖ VN Express)
ដោយ

តាមការរាយការណ៍​របស់​សារព័ត៌មាន VN Express បាន​ឲ្យដឹងថា ក្រុមហ៊ុន​អាកាសយានដ្ឋាន​វៀតណាម ដែលគ្រប់គ្រងដោយ​រដ្ឋ និងមាន​ប្រតិបត្តិការ​លើ​អាកាសយានដ្ឋាន​ចំនួន ២១ នោះ ក៏បាន​រំពឹងដែរថា ប្រាក់ចំណូល​របស់ខ្លួន​នៅឆ្នាំនេះ អាចនឹង​ធ្លាក់ចុះ​ដល់ទៅ ៤៥% ដែលនឹងមាន​ប្រមាណ ៤៨៨ លាន​ដុល្លារអាមេរិក។

ប្រភពព័ត៌មាន​បាន​ឲ្យដឹងទៀតថា ចំនួន​ភ្ញៀវទេសចរ​ដែលធ្វើដំណើរ​ឆ្លងកាត់​ព្រលាន​យន្ដហោះ​​វៀតណាម ក៏ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ​ប្រមាណ ៤១% ធៀបនឹង​ឆ្នាំទៅមិញ ពោលគឺ​នៅឆ្នាំ២០២០នេះ អាចនឹង​មាន​ប្រមាណ ជាង​៦៩លាននាក់។ ការដឹកជញ្ជូន​ទំនិញវិញ ក៏នឹងធ្លាក់ចុះ​ប្រមាណ ១៣%ផងដែរ មកនៅត្រឹម​១,៣លានតោន។

ទោះយ៉ាងណា ជើងហោះហើរ​ក្នុងស្រុក ក៏បាន​បើកដំណើរការឡើងវិញដែរ ខណៈដែល​ជើងហោះហើរ​អន្តរជាតិ​នៅមិនទាន់​បើកឡើងវិញនៅឡើយទេ ខណៈដែល​ជើងហោះហើរ​អន្តរជាំតិនេះ គឺជាប្រភពចំណូលធំ​សម្រាប់​អាកាសយានដ្ឋាន។

នៅអំឡុងរយៈពេល​២ឆ្នាំបន្ទាប់នេះ ក្រុមហ៊ុន​អាកាសយានដ្ឋាន​វៀតណាម មានផែនការ​អាទិភាព​ ក្នុងការ​វិនិយោគ​សាងសង់​ស្ថានីយ​អ្នកដំណើរ​ទី២ នៅឯព្រលានយន្ដហោះ Phu Bai នៅទីរួម​ខេត្ត Thua Thien-Hue និង​ស្ថានីយអ្នកដំណើរ​ទី ៣ នៅឯ​ព្រលាន​យន្ដហោះ Tan Son Nhat នៅក្នុង​ទីក្រុង​ហូជីមិញផងដែរ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្តាលថៃ បានព្យាករទម្លាក់សេដ្ឋកិច្ចជាតិខ្លួននឹងធ្លាក់ចុះ ៨,១%ឆ្នាំនេះ

ព័ត៌មាន
ធនាគារកណ្តាលថៃ បានទម្លាក់ការព្យាករពី សកម្មភាពសេដ្ឋកិច្ចជាតិ ជាថ្មីម្តងទៀតហើយ ថាអាចនឹងធ្លាក់ចុះប្រមាណ ៨,១% នៅក្នុងឆ្នាំ ២០២០នេះ ពោលគឺទាបជ…

បុរសជនជាតិខ្មែរ០២នាក់ទៀតហើយ ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩ ក្រោយត្រលប់មកពីម៉ាឡេស៊ី

ព័ត៌មាន
ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណីឆ្លងថ្មីចំនួន០២នាក់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលអ្នកទាំងពីរនាក់នេះ បានធ្វើដំណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ