វិនិយោគទុន

ក្រុងបាវិត​នឹង​មាន​ទីក្រុង​រណប​​ដែល​នឹង​សង់​ក្នុង​​តម្លៃ​៥០០​លាន​ដុល្លារ​


ក្រុមហ៊ុន Empire World Groups Asia បាន​បើក​ដំណើរការ​សាក​ល្បង​គម្រោង​ទី១​ក្នុង​ការ​សាងសង់​​អឹផាតមិន លើ​ផ្ទៃ​ដី​ប្រមាណ​៥០​ហិកតា នៃ គម្រោង​មេ​ទីក្រុង​រណប​ប្រមាណ ៨០០​ហិកតា​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។
រូបប្លង់​នៃ​ទីក្រុង​រណប​​នៅ​ក្រុង​បាវិត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Empire World Groups Asia។
ដោយ

ការ​ដាក់​ឲ្យ​ដំណើរការ​សាក​ល្បង​នេះ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Garden City ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ជំនួញ​ល្បីៗ​មក​ពី​ប្រទេស​ចិន​ចំនួន​១២០​នាក់ និង​អ្នក​ជំនួញ​មក​ពី​ប្រទេស​វៀតណាម ប្រមាណ​១០០​នាក់។

ក្រុមហ៊ុន Empire World Groups Asia គ្រោង​នឹង​វិនិយោគ​ទីក្រុង​រណប​នៅ​ក្រុង​​បាវិត ដែល​​ក្នុង​នោះ​​មាន​ផ្ទៃដី​​ប្រមាណ ៨០០​​ហិកតា រួមមាន មជ្ឈមណ្ឌល​កម្សាន្ត លំនៅដ្ឋាន សួន​ឧទ្យាន និង​តំបន់​ឧស្សា​ហកម្ម។

ទីក្រុង​​រណប​ថ្មី​នេះ​គ្រោង​នឹង​ចំណាយ​​ពេល​ប្រមាណ ១៥​ឆ្នាំ ដើម្បី​បញ្ចប់ ខណៈពេល​ដែល​ដំណាក់កាល​​ដំបូង ក្រុមហ៊ុន​​​មួយ​នេះ​ចាប់​ផ្តើម​ការ​សាងសង់​​​លើ​អឹផាតមិន ចំនួន ៥៦៦​យូនីត ដែល​មាន​ទំហំ​ទឺក​ប្រាក់​វិនិយោគ​ប្រមាណ ៥០០​លាន​ដុល្លារ។

លោក Eric Loo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Empire World Groups Asia បាន​សម្រេច​វិនិយោគ​​លើ​ទីក្រុង​រណប​​នៅ​ក្រុងបាវិត​​នេះ ដោយសារ​តែ​ក្រុមហ៊ុន​របស់​លោក​បាន​មើល​ឃើញ​ក្រុង​មួយ​នេះ​ជា​ច្រក​ព្រំដែន​អន្តរជាតិ និង​ជា​មជ្ឍមណ្ឌល​​កណ្តាល​រវាង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

លោក Eric Loo បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន ក្នុង​តំបន់​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​វិនិយោគ​ច្រើន។ ចំណែក​ក្រុង​បាវិត​ជា​មណ្ឌល​កណ្តាល​រវាង​​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ហូជីមិញ។ ការ​កសាង​ផ្លូវ​និង​ខ្សែ​ក្រវាត់​របស់​ចិន និង​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​នឹង​ធ្វើ​ឲ្យ​មាន​ការ​តភ្ជាប់​មក​កាន់​ទីក្រុង​រណប​កាន់​តែ​ងាយ​ស្រួល​និង​ចំណាយ​រយៈ​ពេល​ខ្លី។»

លោក Eric បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​គម្រោង​ទាំង​មូល​បាន​បញ្ចប់​ទីក្រុង​រណប​មួយ​នេះ អាច​នឹង​ទទួល​ប្រជាជន​ប្រមាណ​២០​ម៉ឺន​នាក់​ឯណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុវជន​អាហ្វ្រិក​សំណាង! Jack Ma នឹង​អញ្ជើញ​ពួកគេ​​២៥០០នាក់​មក​បង្រៀន​រាល់ឆ្នាំ

ព័ត៌មាន
នេះ​អាច​រាប់​ថា​ជា​សំណាង​ដ៏​ធំ​របស់​យុវជន​អាហ្រ្វិក​ហើយ! មហាសេដ្ឋី​ដ៏​ល្បី​នៅ​ចិន គឺ​លោក ជេក ម៉ា (Jack Ma) ស្ថាបនិក​និង​ជា​អគ្គនាយ…

ស្ត្រី​អាមេរិកាំង​ដែល​ការពារ​ព្រៃ​ឈើ​កម្ពុជា​នៅ​ជួរភ្នំ​ក្រវាញ​ខាង​ត្បូង

ព័ត៌មាន
ចាប់តាំង​ពីប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​សេរី​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ប្រទេស​តូច​មួយ​នេះ​បើក​ចំហ​ទទួល​ស្វាគមន៍​ជន​បរទេស​ ទាំងអ្នក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ