សង្គ្រាម​លោក​លើក​ទី៣?

ជេក ម៉ា ថា បច្ចេកវិទ្យាថ្មី​អាច​នឹង​បង្ក​ជា​សង្គ្រាម​លោក​លើក​ទី៣


អគ្គនាយក​​​និងស្ថាបនិក​ក្រុមហ៊ុន អាលីបាបា (Alibaba) លោក ជេក ម៉ា គិតថា បច្ចេកវិទ្យាថ្មីៗ​អាច​នឹង​បង្ក​ការគំរាមកំហែង​​ទៅ​លើ​វិស័យ​ជាច្រើន មិន​ត្រឹម​តែ​ការងារ​មួយ​មុខ​នោះ​ទេ។
លោក ហ៊ុន ម៉ានី ថតរូប​ជាមួយ​លោក ជេក ម៉ា (Jack Ma) មហាសេដ្ឋី​ចិន នៅ​ទីក្រុង​ប៉េកាំង នា​ថ្ងៃទី១៤ ខែ​ឧសភា ២០១៧។ រូបថតពី​ហ្វេសប៊ុក
ដោយ

នៅក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CNBC លោក ជេក ម៉ា ថ្លែងថា បច្ចេកវិទ្យាថ្មីៗ ដូចជា ម៉ាស៊ីន​ចេះ​រៀន​ដោយ​ខ្លួន​ឯង (machine learning) និង​បញ្ញា​របស់​ម៉ាស៊ីន (artificial intelligence) អាច​នឹង​នាំ​ទៅ​រក​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​លោក​លើក​ទី៣។ 

លោក ម៉ា ប្រាប់ទូរទស្សន៍ CNBC យ៉ាងដូច្នេះ ៖ «បដិវត្តន៍​បច្ចេកវិទ្យា​លើក​ទីមួយ បាន​បង្ក​ជា​សង្គ្រាម​​លោក​លើក​ទី១។ បដិវត្តន៍​បច្ចេកវិទ្យា​លើក​ទី២ បាន​បង្ក​ជា​សង្គ្រាម​លោក​លើក​ទី២។ ហើយ​ឥឡូវ​នេះ គឺ​ជាសករាជ​នៃ​បដិវត្តន៍​​បច្ចេកវិទ្យា​លើក​ទី៣»

លទ្ធភាព​សិក្សា​ទិន្នន័យ​របស់​ម៉ាស៊ីន និង​បញ្ញា​របស់​ម៉ាស៊ីន បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​​ក្នុង​ចំណោម​ក្រុមហ៊ុនធំៗ​ ដោយ​​ក្រុមហ៊ុន​មួយចំនួន​នាំ​គ្នា​​ប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន។

បច្ចេកវិទ្យា​ក៏​បាន​ធ្វើ​ឲ្យ​មាន​ក្ដី​កង្វល់​ផង​ដែរ អំពី​ផល​ប៉ះពាល់​ទៅ​លើ​កម្មករ​ទូទៅ ដែល​ការងាររបស់​ពួកគេ​អាច​នឹង​ជំនួស​ដោយ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ ដោយ​ប្រើ​បច្ចេកវិទ្យាថ្មីទាំងនេះ។ ជាមួយ​គ្នា​នេះ​ដែរ កង្វល់​អំពី​លទ្ធផល​ភូមិសាស្ត្រ​នយោបាយ​ដោយសារ​កំណើន​នៃ​ស្វ័យ​ប្រវត្តិកម្ម​នេះ ក៏​បាន​ផុស​ឡើង​ផង​ដែរ។ 

លោក ជេក ម៉ា ប្រាប់​ទូរទស្សន៍ CNBC ថា ៖ «បដិវត្តន៍​បច្ចេកវិទ្យា​លើក​ទី៣ អាច​នឹង​បង្ក​ជា​សង្គ្រាម​លោក​លើក​ទី៣»។ បើ​តាម​លោក ម៉ា ការបាត់បង់​ការងារ​របស់​កម្មករ​ដោយសារ​បច្ចេកវិទ្យាថ្មីៗ និង​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​ប្រព័ន្ធ​នយោបាយ អាច​នឹងនាំ​ឲ្យ​កើត​ជម្លោះ ពីព្រោះ​នឹងមាន​អ្នក​ខ្លះ​ទទួល​បាន​ប្រយោជន៍​ពី​ការ​ផ្លាស់ប្ដូរ​នេះ ហើយ​ក៏​មាន​អ្នក​ខ្លះ​ដើរ​មិន​ទាន់​គេ​ផង​ដែរ។

បើ​តាម​ការ​ប៉ាន់ស្មាន​របស់​លោក ជេក ម៉ា សង្គ្រាម​លោក​លើក​ទី១​បាន​កើត​ឡើង​បន្ទាប់​ពី​ភាព​កលយុគ​ដែល​បង្ក​ឡើង​ដោយ​បដិវត្តន៍​ឧស្សាហកម្ម ដែល​រុះរើ​ទ្រព្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​​នានា ដែលនាំ​ឲ្យ​កើត​ជម្លោះ ហើយ​បច្ចេកវិទ្យា​ស្រដៀងគ្នា​នេះដែរ ក៏បាន​ជួយ​បំផ្ទុះ​ជា​សង្គ្រាម​លោក​លើក​ទី២​ដែរ។

ប៉ុន្តែ យ៉ាងណាក៏ដោយ លោក ម៉ា ជឿជាក់ថា បច្ចេកវិទ្យា​ទំនើប​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ជំនួស​មនុស្ស​ទាំងស្រុង​ដែរ ពីព្រោះ​ថា ម៉ាស៊ីន និង​បញ្ញា​របស់​ម៉ាស៊ីន​មិន​អាច​ជំនួស​គតិ​បណ្ឌិត​របស់​មនុស្ស​បាន​ឡើយ៕

អត្ថបទដើម​ជា​ភាសា​អង់គ្លេស ពីសារព័ត៌មាន Business Insider




អត្ថបទបន្ទាប់


សេដ្ឋ​កិច្ច​វៀតណាម​ឆ្នាំ​នេះ​កើន​ខ្ពស់​​ដោយសារ​​វិយោគ​ផ្ទាល់​ពី​បរទេស​កំពុង​មាន​សន្ទុះ​ខ្លាំង

នៅ​ឆ្នាំ​២០១៧​នេះ សេដ្ឋកិច្ច​វៀតណាម​រំពឹង​ថា នឹង​អាច​កើន​ឡើង​ដល់ ៦,៥% ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ មាន​កំណើន​ត្រឹម​តែ ៦,២%​ប៉ុណ្ណោះ។

ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុគ្រោងស្នើ​សុំ​រដ្ឋាភិបាល​លុបចោល​"អាករបន្ថែម១០%"

តំណាង​វិស័យ​ឯកជន​ដែល​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ