គន្លឹះជោគជ័យ

មហាសេដ្ឋីចិន ជែក ម៉ា ចេះ​និយាយ​ភាសា​អង់គ្លេស​​ពី​ទេសចរ​អាមេរិក


ជឿទេ​ថា មហាសេដ្ឋីចិន​ ជែក ម៉ា (Jack Ma) ស្ថាបនិក​ក្រុមហ៊ុន Alibaba ចេះ​និយាយ​ភាសា​អង់គ្លេស​ដោយ​មិន​បាន​រៀន​នៅ​សាលា? ប៉ុន្តែ នេះ​ជាការពិត ! លោក ជែក ម៉ា ថា លោក​ចេះ​និយាយ​ភាសា​អង់គ្លេស​ដោយសារ​អ្នក​ទេសចរ​អាមេរិក។
មហាសេដ្ឋីចិន ជែក ម៉ា ប្រធាន​ក្រុមហ៊ុន Alibaba Group
ដោយ

ថ្លែង​ទៅ​កាន់​មនុស្ស​ម្នា​ជា​ច្រើន​នៅ​សាលាពាណិជ្ជសាស្ត្រ កូឡុំបៀ (Columbia Business School) នៅ​អាមេរិក (ទស្សនាវីដេអូ​សុន្ទរកថា​របស់ ជែក ម៉ា) លោក ជែក ម៉ា បាន​ណែនាំ​ខ្លួន​ថា ខ្លួន​ខ្ញុំ​ជា​ចិន​សុទ្ធ គឺ​ផលិតនៅ​ចិន​ ១០០%។ 

ចំពោះ​ភាសា​អង់គ្លេស លោក ម៉ា មាន​ប្រសាសន៍ថា ៖ «ខ្ញុំ​រៀន​ភាសា​អង់គ្លេស​ដោយ​ខ្លួន​ឯង កាល​ខ្ញុំ​នៅ​ក្មេង។ ខ្ញុំ​រៀន​ពី​អ្នក​ទេសចរ​អាមេរិក ភាគច្រើន​បំផុត ខណៈ​ដែល​ពួកគេ​មក​ទស្សនា​ទីក្រុង​ដែល​ខ្ញុំ​រស់នៅ គឺ​ទីក្រុង​ហានចូវ។ គឺ​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៧០ នៅ​ពេល​ដែល​ទេសចរ​បរទេស​ជា​ច្រើន​នាំ​គ្នា​មក​ទស្សនា​ទីក្រុងនេះ»។

លោក ជែក ម៉ា បន្ថែមថា ៖ «រៀងរាល់ព្រឹក ខ្ញុំ​ក្រោក​ពី​ដេក​តាំង​ពីព្រលឹម ហើយ​ទៅ​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ (មគ្គុទ្ទេសក៍) ឲ្យ​អ្នក​ទេសចរ​ ដោយ​មិន​គិត​លុយ អស់រយៈពេល ៩ឆ្នាំ។ ខ្ញុំ​នាំ​ផ្លូវ​ពួកគេ​ដើរ​ទស្សនា​ទីកន្លែង​នានា ហើយ​ពួកគេ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ខ្ញុំ»។

លោក ជែក ម៉ា មាន​ប្រសាសន៍ថា លោក​បាន​រៀន​ពីភាសា​ រៀន​ពី​វប្បធម៌​អាមេរិក និង​រៀន​ពី​របៀប​គិត​បែប​ផ្សេង។ អ្វីៗ​ដែល​លោក​រៀន​នៅ​សាលា គឺ​ខុស​ពី​អ្វីដែល​លោក​បាន​រៀន​ពី​ទេសចរ​បរទេស។ 

លោក ជែក ម៉ា ថា លោក​មិន​ដែល​បាន​ទទួល​ការបណ្ដុះ​បណ្ដាល​សូម្បី​តែ​បន្តិច​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ លោក​បាន​រៀនសូត្រ​ជា​ច្រើន​អំពី​ប្រទេស​នេះ និង​វប្បធម៌​នៃ​ប្រទេស​នេះ។ ហើយ​សូម្បីតែ​គោល​គំនិត​នៃ​ក្រុមហ៊ុន​អ៊ិនថឹណិត Alibaba របស់​លោក ក៏​ជា​លំនាំ​គោល​គំនិត​ពី​សហរដ្ឋ​អាមេរិក​ដែរ។

🎬 ទស្សនាវីដេអូ​ខ្លី អំពីប្រវត្តិ​និង​គន្លឹះ​ជោគជ័យ​របស់​ឧកញ៉ា សៀ ឫទ្ធី !

មហាសេដ្ឋី​ចិន ជែក ម៉ា ជា​ស្ថាបនិក​ និង​ប្រធាន​ក្រុមហ៊ុន​អ៊ិនថឹណិត Alibaba ដែល​ជា​ក្រុមហ៊ុន​លក់​ទិញ​ទំនិញ​នៅ​លើ​អ៊ិនថឹណិត។ 

សព្វថ្ងៃ លោក​ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀតដែរ ដែល​ស្ថិត​នៅ​ក្រោម​ស្លាក​ Alibaba Group។ យោង​តាម​សារព័ត៌មាន Bloomberg គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៧​នេះ លោក ជែក ម៉ា មាន​ទ្រព្យ​សម្បត្តិ​សរុប​ជិត ៣៧ពាន់​លាន​ដុល្លារ​អាមេរិក៕




អត្ថបទបន្ទាប់


ការសិក្សា​៖ សហគ្រិន​ស្រលាញ់​មុខរបរ​របស់​ខ្លួន​ប្រៀប​ដូច​ស្រលាញ់​កូន​អ៊ីចឹងដែរ!

នៅ​ពេល​និយាយ​ពី​មុខរបរ​របស់​អ្នក ពេល​ខ្លះ អ្នក​​និយាយ​សំដៅ​ប្រៀប​ធៀប​អាជីវកម្ម ឬ​មុខរបរ​នោះ​ដូច​ជា​កូន​របស់​អ្នក​ដែរ។ តើ​សហគ្រិន​ពិ…

សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​នេះ កើន​៧,១% រុញ​ច្រាន​ដោយ​វិស័យ​កាត់ដេរ​និង​សំណង់

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ធ្វើការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ជា​ថ្មី នៅ​ឆ្នាំ​នេះ​ថា នៅរក្សា​បាន​កំណើន​ក្នុង​រង្វង់​ ៧,១​ភាគរយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ