មហាសេដ្ឋីពិភពលោក

តើនរណាវ៉ាដាច់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក?


ការផ្លាស់ប្តូរតំណែងកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោក ឆ្លុះបញ្ចាំងពីការប្រែប្រួលនៃអាណាចក្រជំនួញ និងការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារជំនួញ។ ជាក់ស្ដែង កំពូលមហាសេដ្ឋី Elon Musk បានគ្រងដំណែងជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ប៉ុន្តែពេលនេះគឺមានអ្នកចូលទៅជំនួសតំណែងរបស់លោកហើយ។ តើម្នាក់នោះគឺជាអ្នកណា?
មហាសេដ្ឋីពិភពលោក
ដោយ

បើតាមការចេញផ្សាយរបស់សារព័ត៌មាន យូរ៉ូញូស (Euronews) បានឱ្យដឹងថា លោក ប៊ែរណាដ អាណូល (Bernard Arnault) ប្រធានក្រុមហ៊ុនទំនិញប៊្រែនប្រណីត LVMH របស់បារាំង បានវ៉ាឈ្នះលោក Elon Musk ប្រធានក្រុមហ៊ុនរថយន្តអាម៉េរិក Tesla ក្លាយបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។

ទ្រព្យសម្បត្តិសុទ្ធរបស់លោក ប៊ែរណាដ អាណូល (Bernard Arnault) នៅពេលនេះមានរហូតដល់ទៅប្រមាណ២០៧,៦ពាន់លានដុល្លារ ខណៈដែលទ្រព្យសម្បត្តិរបស់លោក Elon Musk វិញមានប្រមាណ២០៤,៧ពាន់លានដុល្លារ។ នេះបើយោងតាមបញ្ជីឈ្មោះបច្ចុប្បន្នភាពនៃកំពូលមហាសេដ្ឋីដែលចេញផ្សាយដោយទស្សនាវដ្ដី ហ្វបស៍ (Forbes)។

ទ្រព្យសម្បត្តិរបស់លោក ប៊ែរណាដ អាណូល (Bernard Arnault) បានកើនឡើងខ្លាំងយ៉ាងឆាប់រហ័សកាលពីសប្តាហ៍មុន ដោយទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនឡើងដល់ទៅ២២,៧ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយកើនឡើង១២,៣%។ ផ្ទុយទៅវិញ ទ្រព្យសម្បត្តិរបស់លោក Elon Musk បានធ្លាក់ចុះដល់ទៅ១៨ពាន់លានដុល្លារ ឬ ៨,១%នៅមួយថ្ងៃមុននោះ។

ក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនខ្នាតយក្សផលិតទំនិញប៊្រែនប្រណីតៗរបស់លោក ប៊ែរណាដ អាណូល (Bernard Arnault) បានរាយការណ៍ថា ឆ្នាំ២០២៣ គឺជាឆ្នាំបំបែកកំណត់ត្រាសម្រាប់ក្រុមហ៊ុននេះ ដោយក្នុងពេញមួយឆ្នាំ២០២៣ ក្រុមហ៊ុននេះទទួលបានកំណើនប្រាក់ចំណូលដល់ទៅជាង៩៣ពាន់លានដុល្លារ ឯណោះ ពោលគឺកើនឡើង១៣%បើធៀបនឹងតួលេខប្រាក់ចំណូលក្នុងឆ្នាំ២០២២៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រដាសប្រាក់២ដុល្លារ ដែលមានព្រីនរូបនាគមាសកំពុងមានហាងឆេងខ្ពស់នៅវៀតណាម

ព័ត៌មាន
ពលរដ្ឋវៀតណាម កំពុងផ្អើលនាំគ្នាទិញក្រដាសប្រាក់២ដុល្លារ ដែលមានព្រីនរូបនាគពណ៌មាស និងមានលេខរៀងក្រដាសប្រាក់ (Serial Number) “៩៩៩៩” ក្នុងតម្ល…

ការលក់សព្វាវុធរបស់អាម៉េរិកកើនឡើងខ្លាំងដល់កម្រិតកំណត់ត្រានៅឆ្នាំ២០២៣ ដែលជំរុញដោយសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ការលក់សព្វាអាវុធរបស់សហរដ្ឋអាម៉េរិក ក្នុងនាមជាបងធំទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធាទៅឱ្យប្រទេសផ្សេងៗបានកើនឡើងខ្លាំងឈានដល់កម្រិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ