បន្ធូរបន្ថយវិធានការធ្វើដំណើរ

ជប៉ុនបន្ធូរបន្ថយវិធានការធ្វើដំណើរចូលសម្រាប់អ្នកជំនួញ និងសិស្សនិស្សិតបរទេស


ប្រទេសជប៉ុនគ្រោងបន្ធូរបន្ថយវិធានការធ្វើដំណើរចេញចូលប្រទេសវិញជាបណ្ដើរៗហើយ សម្រាប់អ្នកដំណើរបរទេសដែលជា អ្នកជំនួញ សិស្សនិស្សិត និងអ្នករៀនថ្នាក់បណ្តុះបណ្តាលបច្ចេកទេសអាចធ្វើដំណើរចូលប្រទេសជប៉ុនបានឡើងវិញហើយ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរនឹងមិនត្រូវបានអនុញ្ញាតនោះទេ។ រាជរដ្ឋាភិបាលជប៉ុន នឹងចាប់ផ្ដើមអនុវត្តវិធានការបន្ធូរបន្ថយនេះ ចាប់ពីខែ វិច្ឆិកា នេះតទៅហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ជប៉ុនបន្ធូរបន្ថយវិធានការធ្វើដំណើរ
ដោយ

រាជរដ្ឋាភិបាល​ជប៉ុន​នឹង​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក ពី​រយៈពេល ១០ ថ្ងៃ មក​នូវ​ត្រឹមតែ ៣ ថ្ងៃ សម្រាប់​អ្នក​ធ្វើ​ដំណើរ ដែល​ជា​អ្នកជំនួញ​រយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ លើស​ពី​នេះ ក្រុមហ៊ុន និង​អង្គការ​ដែល​ធ្វើការ​ជាមួយ​ជនបរទេស​ទាំងនោះ នឹង​តម្រូវ​ឱ្យ​ត្រួតពិនិត្យ​រាល់​សកម្មភាព​របស់​ពួក​គេ​ផង​ដែរ​។ ដោយឡែក ចំពោះ​ជនជាតិ​ជប៉ុន​ដែល​ត្រឡប់​មក​ពី​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្រៅប្រទេស ក៏​នឹង​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រយៈ​ខ្លី​ដូច​គ្នា​ដែរ​។

ប្រទេស​ជប៉ុន​បាន​បិទ​ការ​ធ្វើ​អន្តោប្រវេសន៍​ចាប់តាំងពី ខែមករា មក​ម្ល៉េះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩​។ ក្នុង​នោះ មាន​តែ​ជនបរទេស​ដែល​មាន ករណី​លើកលែង​ពិសេស  ដូច​ជា​អ្នក​ដែល​មាន​លិខិតអនុញ្ញាត​ចូល​ប្រទេស​ឡើង​វិញ ជា​ប្តី​ប្រពន្ធ និង​កូន​របស់​ជនជាតិ​ជប៉ុន​តែ​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​ដំណើរ​ចូល​ប្រទេស​ជប៉ុន​បាន​។

អត្ថបទ ស៊ើ​ង និមល់ 

ជាក់ស្ដែង គិត​ត្រឹម​ថ្ងៃ​ទី ១ វិច្ឆិកា​នេះ មាន​ជនបរទេស​ប្រហែល ៣៧ ម៉ឺន​នាក់ មិន​អាច​ចូល​មក​ប្រទេស​ជប៉ុន​បាន ហើយ​ក្នុង​នោះ​មាន​ប្រមាណ ៧០ ភាគរយ ជា​អ្នក​ហាត់​ការ​បច្ចេកទេស និង​សិស្ស​និស្សិត​បរទេស​។ យ៉ាងណាមិញ ជុំវិញ​វិធានការ​ដ៏​តឹង​រឹង​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កំពុង​ជួប​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម ស្រប​ពេល​ដែល​វិស័យ​អប់រំ​ក្នុង​ប្រទេស​នេះ ក៏​កំពុង​អំពាវនាវ​ឱ្យ​មានការ​វិល​ត្រឡប់​ពី​សំណាក់​សិស្ស​បរទេស​ផង​ដែរ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី ១ វិច្ឆិកា ប្រទេស​ជប៉ុន​បាន​រាយ​ការ​ពី​ចំនួន​ឆ្លង​ថ្មី​ចំនួន ៨៦ ករណី ដែល​ធ្វើ​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​កើនឡើង​ដល់​ជាង ១ លាន ៧​សែន​នាក់ និង​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ១ ម៉ឺន ៨ ពាន់​នាក់​ហើយ​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន ចង់បានរូបមន្ដផលិតថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ពីអាមេរិក ដើម្បីផលិតចែកចាយទៅដល់ប្រទេសក្រីក្រ

ក្រោមកម្មវិធីជាសកល ក្រុមហ៊ុនផលិតឱសថរបស់ចិនមួយចំនួន បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការនាំយកការផលិតថ្នាំគ្រាប់ប្រឆាំងមេរោគកូវីដ១៩ពីក្រុម…

កោះតៃវ៉ាន់បង្កើនការហ្វឹកហ្វឺនកងកម្លាំងកាន់តែខ្លាំង ចំពេលភាពតានតឹងជាមួយចិនកើនឡើងខ្លាំងមិនធ្លាប់មាន

កោះតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងបង្កើនការហ្វឹកហ្វឺនកងកម្លាំងបម្រុងរបស់ខ្លួនកាន់តែខ្លាំងបន្ថែមទៀតនៅឆ្នាំក្រោយនេះ រួមទាំងការពង្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ