ជប៉ុនគ្រោងចែកប្រាក់ ៨៨០ដុល្លារ

ជប៉ុនគ្រោងចែកប្រាក់ ៨៨០ដុល្លារ ទៅឲ្យពលរដ្ឋដែលមានវ័យចាប់ពីអាយុ១៨ឆ្នាំចុះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច


រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី គឺលោក ហ្វូមីអូ គីហ្ស៊ីដា មានផែនការនឹងផ្ដល់ជូនជាសាច់ប្រាក់ឧបត្ថម្ភ ឬជាកូប៉ុង ដែលមានតម្លៃសរុបប្រមាណ៨៨០ដុល្លារអាមេរិក ទៅឲ្យប្រជាពលរដ្ឋរបស់ខ្លួនដែលមានអាយុ ១៨ឆ្នាំ ឬក្មេងជាងនេះ ដោយរដ្ឋាភិបាលជប៉ុនចាត់ទុកយន្ដការនេះ គឺជាកត្តាជំរុញដ៏សំខាន់មួយនៃផែនការកញ្ចប់ថវិកាជំរុញកំណើនសេដ្ឋកិច្ច ដែលនឹងត្រូវបង្កើតឡើងនៅចុងខែវិច្ឆិកានេះ។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មានជប៉ុន Nikkei។
លោក ហ្វូមីអូ គីហ្ស៊ីដា គឺជារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី
ដោយ

កញ្ចប់​ថវិកា​ដែល​រាជរដ្ឋាភិបាល​នឹង​ផ្ដល់​ចែក​ជូន​ពលរដ្ឋ​នេះ គឺ​មាន​តម្លៃ​សរុប​រាប់រយ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​វា​គឺជា​ការ​សន្យា​មួយ របស់​គណៈបក្ស​អភិរក្សនិយម Komeito ដែល​ជា​ដៃគូ​ចម្រុះ​របស់​គណៈបក្សកាន់អំណាច LDP ដោយ​កន្លង​មក​អំឡុង​ពេល​ឃោសនាបោះឆ្នោត គណៈបក្ស​នេះ បាន​លើក​ឡើង​ពី​គោលនយោបាយ​ផ្ដល់​សាច់ប្រាក់​ជូន​ពលរដ្ឋ ដើម្បី​បង្កើន​ការ​ចំណាយ​ពលរដ្ឋ សំដៅ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​។ តាម​ការ​គ្រោងទុក​របស់​រដ្ឋាភិបាល កញ្ចប់​ថវិកា​នេះ នឹង​ត្រូវ​ចាប់ផ្ដើម​ចែក​ជូន​ពលរដ្ឋ​នៅ​អំឡុង​ខែមីនា​ដល់​ខែឧសភា​ឆ្នាំ​២០២២​។

តាម​អ្វី​ដែល​ជា​ការ​ស្នើ​របស់​គណបក្ស អភិរក្សនិយម Komeito គឺ​ចង់​ឲ្យ​ក្មេង​ៗ​ទាំងអស់ អាច​ទទួល​បាន​សាច់ប្រាក់​ពី​រដ្ឋ​ផ្ដល់​ជូន ដោយ​មិន​ចាំបាច់​គិត​អំពី​ប្រាក់​ចំណូល​របស់​អាណាព្យាបាល​របស់​ពួក​គេ​ឡើយ ប៉ុន្ដែ បើ​តាម​រាជរដ្ឋាភិបាល សម្រាប់​ក្មេង​ៗ​អាយុ​១៨​ឆ្នាំ​ចុះ​ក្រោម ដែល​មាន​អាណាព្យាបាល​មាន​ប្រាក់​ចំណូល​ខ្ពស់ ឬ​មានទ្រព្យ​ច្រើន​នោះ គឺ​មិន​មាន​សិទ្ធិ​ទទួល​បាន​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​នោះ​ឡើយ​។ ប៉ុន្ដែ សេចក្ដីសម្រេច​លម្អិត​យ៉ាងណា​នោះ គឺ​នឹង​ត្រូវ​មានការ​ជជែក​ពិភាក្សា បន្ត​ទៀត​រវាង​រដ្ឋាភិបាល និង​គណៈបក្ស​ទាំង​២​។

ជាមួយ​គ្នា​នេះ​ដែរ រាជរដ្ឋាភិបាល​ជប៉ុន ក៏​កំពុង​ពិចារណា នឹង​ផ្ដល់​ជូន​សាច់ប្រាក់​បន្ថែម​ប្រមាណ​ជាង ៤០០​ដុល្លារ ទៅ​ឲ្យ​គ្រួសារ​ក្រីក្រ​ផង​ដែរ​។

ទោះ​យ៉ាងណា ក៏​នៅ​មានការ​មន្ទិល​សង្ស័យ​មួយ​ចំនួន​អំពី​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សាច់ប្រាក់​ឧបត្ថម្ភ​ទាំងនេះ ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ដ្បិតថា កាលពី​ខែមេសា​ឆ្នាំ​២០២០​កន្លង​មកនេះ រាជរដ្ឋាភិបាល​ក៏​ធ្លាប់​បាន​ផ្ដល់​សាច់ប្រាក់​ក្នុង​ចំនួន​ប្រហែល​គ្នា​នេះ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែរ ក៏​ប៉ុន្ដែ គេ​មើលឃើញ​ថា អ្នក​ដែល​ទទួល​បាន​ប្រាក់​ហើយ​នោះ ពួក​គេ​បែរជា​យក​ទៅ​សន្សំទុក ដោយ​មិន​បាន​ធ្វើការ​ចំណាយ​នោះ​ឡើយ ដូច្នេះ វា​បាន​ជំរុញ​តិចតួច​ប៉ុណ្ណោះ នៅ​ក្នុង​ចរន្ដ​សេដ្ឋកិច្ច​៕

None



អត្ថបទបន្ទាប់


នៅខែតុលាចិននាំចូលប្រេងឆៅធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ

ការនាំចូលប្រេងឆៅរបស់ចិន នៅក្នុងខែតុលាបានធ្លាក់ចុះទាបបំផុត គិតចាប់តាំងពីខែកញ្ញាឆ្នាំ២០១៨មក ដោយសារតែក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់រដ្ឋចិន…

ក្រុមហ៊ុនផលិតរថយន្ដវៀតណាម VinFast គ្រោងវិនិយោគ២០០លានដុល្លារនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ក្មេងខ្ចីរបស់វៀតណាម VinFast បានប្រកាសកាលពីថ្ងៃសុក្រនេះថា ខ្លួននឹងបោះទុនវិនិយោគដែលមានតម្លៃ ២០០ លានដុល្លារ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ