ប្រទេសជប៉ុន-ស្រីលង្ការ-ចិន

ជប៉ុនត្រៀមរៀបចំកិច្ចប្រជុំប្រទេសម្ចាស់បំណុលជាមួយស្រីលង្កា ខណៈចិនហាក់នៅស្ងៀម


បើតាមប្រភពច្បាស់ការ ដែលដឹងអំពីផែនការបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ប្រទេសជប៉ុន ដែលជាម្ចាស់បំណុលធំជាងគេរបស់ស្រីលង្កានោះ គ្រោងរៀបចំនូវកិច្ចប្រជុំ ក្រុមប្រទេសម្ចាស់បំណុលជាមួយស្រីលង្កា ដោយទីក្រុងតូក្យូសង្ឃឹមថា វាអាចជួយដោះស្រាយវិបត្តិបំណុលវណ្ឌករបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ប៉ុន្តែមិនប្រាកដថាអាចនឹងសម្រេចបានផ្លែផ្កាអ្វីមួយនោះទេ ខណៈដែលប្រទេសចិនដែលជាម្ចាស់បំណុលដ៏ធំរបស់ស្រីលង្កាដែរនោះ ហាក់នៅមានជំហរស្ងៀមស្ងាត់នៅឡើយ។
ជប៉ុនគ្រោងរៀបចំកិច្ចប្រជុំជាមួយស្រីលង្កាស្តីពីវិបត្តិបំណុល

ប្រភពមួយ​បានបន្តថា ទីក្រុងតូក្យូ​តែងតែ​បើកចំហ​រក្នុងការធ្វើជាម្ចាស់ផ្ទះនៃ​កិច្ចពិភាក្សា ក្នុងចំណោមប្រទេសម្ចាស់​បំណុល​ទាំងអស់ ដែលមានបំណង​ចង់ជួយ​ទីក្រុងកូឡុំបូ ចេញពីវិបត្តិបំណុលដែលគ្មានជ្រកចេញនេះ ប៉ុន្ដែ គេមិនទាន់ប្រាកដនៅឡើយទេថា តើប្រទេសចិន​ដែលជាម្ចាស់បំណុលដ៏ធំ​មួយរបស់ស្រីលង្កាដែរនោះនឹងចូលរួមកិច្ចប្រជុំនេះ ឬយ៉ាងណានៅឡើយទេ​។

ប្រភព​ព័ត៌មាន​បានបន្ថែម​ថា ប្រទេស​ជប៉ុន​ពិតជាមានឆន្ទៈក្នុងការធ្វើជាប្រធាន​នៃកិច្ចប្រជុំនេះ ជាមួយប្រទេសចិនក្នុងការពន្លឿនដំណើរការឲ្យកាន់តែឆាប់រហ័ស និងដើម្បីឆ្លើយតបទៅនឹង​បំណុល​ស្រីលង្កា ដែលមានប្រមាណជាង​ ៦ ពាន់លានដុល្លារនៃ​កម្ចីទ្វេភាគី​កាលពីចុងឆ្នាំ ២០២០។

​ក្នុងនោះដែរ ប្រធានាធិបតីស្រីលង្កា លោករ៉ានីល (Ranil Wickremesinghe) បានប្រាប់សារព័ត៌មានរ៉យទ័រថ្មីៗនេះថា លោកនឹងស្នើសុំឲ្យជប៉ុនដែលជាម្ចាស់បំណុលដ៏សំខាន់របស់ខ្លួនដែរនោះ ឲ្យរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ហើយលោកក៏នឹងត្រៀមទៅជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន​ លោកហ្វីមីអូ​ គីស៊ីដា (Fumio Kishida) នៅខែក្រោយនេះ ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រី លោកស៊ីនហ្ស៊ូ អាបេ ដែលត្រូវបានគេធ្វើឃាតផងដែរ។

មែនទែនទៅ ទីក្រុងតូក្យូ ដែលជាម្ចាស់បំណុលឈរនៅលេខរៀងទីពីររបស់ស្រីលង្កា ត្រូវគេមើលឃើញថា មិនត្រឹមតែមានគោលបំណង​ចង់ជួយសង្គ្រោះ​សេដ្ឋកិច្ចប្រទេសស្រីលង្ការ និងជួយឲ្យប្រទេសនេះ ទទួលបានប្រាក់កម្ចី ៣ ពាន់លានដុល្លារបន្ថែមប៉ុណ្ណោះទេ ប៉ុន្ដែ ជំហរបស់ជប៉ុននាពេលនេះ ក៏ជាផលចំណេញនយោបាយ​ នៅក្នុងការត្រួតពិនិត្យមើលវត្ថមានរបស់ចិន​ដែលកំពុងរះឡើងក្នុងតំបន់អាស៊ីផងដែរ។

គួរជម្រាបថា ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជួបជាមួយលោករ៉ានីលប្រធានាធិបតីស្រីលង្កា កាលពីថ្ងៃពុធ ទី២៤ សីហា ដើម្បីពិភាក្សាអំពីថវិកាជំនួយ រួមទាំងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញចំនួន ២៩ ពាន់លានដុល្លារ ខណៈដែលប្រធានាធិបតី​ក៏បានជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុននៅថ្ងៃដដែលនោះផងដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ទីក្រុងប៉េកាំង «មានឆន្ទៈឈរជាមួយបណ្តាប្រទេសពាក់ព័ន្ធ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ហើយក៏បន្តដើរតួនាទីវិជ្ជមានក្នុងការជួយស្រីលង្កាឆ្លើយតបនឹងវិបត្តិនាពេលបច្ចុប្បន្ននេះ ដើម្បីទទួលបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

ទោះបីជាយ៉ាងណា​ គេមានក្តីបារម្ភថា​ ការប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នារវាងម្ចាស់បំណុលធំៗដូចជា ចិន និង​ឥណ្ឌា ខណៈដែលស្រីលង្កាត្រូវធ្វើកំណែទម្រង់ហិរញ្ញវត្ថុ និងបង្ហាញពីព័ត៌មានបន្ថែមពីបំណុលរបស់ខ្លួននោះ៕




អត្ថបទបន្ទាប់


ប្រឈមមុខនឹងវិបត្តិគ្រោះរាំងស្ងួតអំឡុងប្រមូលផល ចិនបានប្រាប់កសិករឱ្យដាំដំណាំឡើងវិញ ឬក៏ប្តូរដំណាំផ្សេងទៀត

ព័ត៌មាន
នៅពេលរលកកម្ដៅនៅប្រទេសចិនបានចាប់ផ្តើមថមថយហើយនោះ ប្រជាកសិករកំពុងវាយតម្លៃការខូចខាតផលដំណាំរបស់ពួកគេ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតហួតហែងក្នុ…

បំណុលគ្រួសារនៅថៃកើនឡើងដល់ចំណុចកំពូលក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
បើយោងតាមការស្ទង់មតិចុងក្រោយដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបង្ហាញថា ប្រជាជនថៃកំពុងមានជាប់បំណុលគ្រួសារកម្រិតខ្ពស់បំផុតបើធៀបក្នុងរយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ