ប្រទេសជប៉ុន

ប្រទេសជប៉ុនកំពុងធ្វើការដើម្បីបើកការិយាល័យទំនាក់ទំនងណាតូនៅក្នុងទីក្រុងតូក្យូ


ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក លោក កូជី តូមីតា បាននិយាយកាលពីថ្ងៃអង្គារទី៩ឧសភាថា ប្រទេសជប៉ុនកំពុងធ្វើការដើម្បីឆ្ពោះទៅបើកការិយាល័យទំនាក់ទំនងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងទីក្រុងតូក្យូ។ ផែនការបើកការិយាល័យនេះ គឺធ្វើឡើង នៅក្រោយពេលដែលប្រទេសចិនកាលពីសប្ដាហ៍មុន ក៏ទើបតែបានចេញមុខមកព្រមានពីការពង្រីកឥទ្ធិពលរបស់ណាតូនៅតំបន់អាស៊ី ដោយទីក្រុងប៉េកាំងបានអះអាង ខ្លួននឹងត្រូវប្រុងប្រយ័ត្នកាន់តែខ្ពស់ថែមទៀត ចំពោះបញ្ហានេះ។ បើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រទេសជប៉ុនកំពុងធ្វើការដើម្បីបើកការិយាល័យទំនាក់ទំនងណាតូនៅក្នុងទីក្រុងតូក្យូ

ការលើកឡើងកាលពីថ្ងៃអង្គាររបស់លោក កូជី តូមីតា ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក ដែលថាប្រទេសលោកកំពុងដុតដៃដុតជើងឱ្យមានវត្តមានការិយាល័យណាតូនៅទីក្រុងតូក្យូននោះ បានកើតឡើងពេលលោកឆ្លើយសំណួរនៅក្លឹបអ្នកកាសែតជាតិក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ អ្នកសារព័ត៌មានបានសួរលោកបញ្ជាក់អំពីរបាយការណ៍ថ្មីៗរបស់ នីកេ អាស៊ី ដែលថាសម្ព័ន្ធភាពយោធាបស្ចិមលោកដ៏ចំណាស់ដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ មានគម្រោងបើកការិយាល័យដំបូងនៅក្នុងតំបន់អាស៊ី ដើម្បីសម្របសម្រួលការពិគ្រោះយោបល់ផ្សេងៗក្នុងតំបន់។

ទោះយ៉ាងណា ឯកអគ្គរាជ្យទូតជប៉ុនរូបនេះបានគូសបញ្ជាក់ក្នុងសម្ដីដើមថា៖ «ចំណុចដែលអ្នកបានលើកឡើងនេះគឺជារឿងមួយក្នុងចំណោមរឿងនានាដែលយើងកំពុងធ្វើការដើម្បីពង្រឹងភាពជាដៃគូរបស់យើង។ ប៉ុន្តែ ខ្ញុំពិតជាមិនទាន់បានឮការបញ្ជាក់ចុងក្រោយណាមួយអំពីរឿងនេះទេ ប៉ុន្តែយើងកំពុងធ្វើការក្នុងទិសដៅនោះ។»

កាសែតជប៉ុន នីកេ អាស៊ី បានឱ្យដឹងថា ការិយាល័យទំនាក់ទំនងណាតូនឹងត្រូវបើកនៅក្នុងទីក្រុងតូក្យូនៅឆ្នាំក្រោយ ហើយវានឹងជួយសម្រួលដល់ការពិភាក្សាជាមួយដៃគូសន្តិសុខណាតូផ្សេងទៀត ដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលលសេឡង់ ស្របពេលមានកង្វល់ចំពោះការគំរាមកំហែងផ្នែកភូមិសាស្ត្រនយោបាយពីសំណាក់ចិននិងរុស្ស៊ី។

អង្គការណាតូមិនបានបញ្ជាក់បន្ថែមលើរបាយការណ៍របស់ នីកេ អាស៊ា ទេ។ អង្គការនេះគ្រាន់តែនិយាយថាខ្លួននឹងមិនចូលជ្រៅទៅក្នុងអ្វីដែលសម្ព័ន្ធមិត្តរបស់ណាតូកំពុងពិចារណានៅឡើយ។

គួររលឹកឡើងវិញបន្តិចថា កាលពីខែមករាកន្លងទៅ អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថេនប៊ើក បានសន្យាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ថា នឹងពង្រឹងចំណងទាក់ទងគ្នានៅចំពោះមុខការប្រឈមផ្នែកសន្តិសុខ«ជាប្រវត្តិសាស្ត្រ» ដោយយកការឈ្លានពានរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែននិងការកើនឡើងនៃឥទ្ធិពលយោធារបស់មហាអំណាចចិនជាដើមមកធ្វើជាហេតុផល។

មួយថ្ងៃបន្ទាប់ពីមានរបាយការណ៍របស់សារព័ត៌មាន នីកេ អេស៊ា, ប្រទេសចិនបានសង្កត់ធ្ងន់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ខ្លួនត្រូវតែមាន«ការប្រុងប្រយ័ត្នខ្ពស់» នៅចំពោះមុខ«ការពង្រីកខ្លួនរបស់ណាតូមកទិសខាងកើត»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា អាស៊ីគឺជា«ទឹកដីសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ហើយមិនគួរក្លាយជាសង្វៀនសម្រាប់ការប្រជែងផ្នែកភូមិសាស្ត្រនយោបាយឡើយ»។ លោកស្រីបានបន្ថែមថា៖ «ការពង្រីកឥទ្ធិពលជាបន្តបន្ទាប់ដោយណាតូ មកទិសបូព៌នៅអាស៊ីប៉ាស៊ីហ្វិក គឺជាការជ្រៀតជ្រែកក្នុងកិច្ចការតំបន់ និងជាការប៉ុនប៉ងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយការជំរុញឱ្យមានការប្រឈមមុខដាក់គ្នាក្នុងប្លុកបែបនេះទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបណ្ដាប្រទេសនៅក្នុងតំបន់៕»




អត្ថបទបន្ទាប់


បញ្ហាពិដានបំណុលអាមេរិកនៅតែបន្ដជាប់គាំង ខណៈតម្លៃប្រាក់ដុល្លារដាំក្បាលចុះ

រដ្ឋាភិបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារ បានបរាជ័យនៅក្នុងការពិភាក្សាជាមួយប្រធានសភាមកពីគ…

ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើងក្នុងល្បឿនលឿនជាងមុន ចំពេលពាណិជ្ជកម្មជាមួយអាស៊ីកណ្ដាលកើនខ្លាំង

ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិនបានកើនឡើងកាន់តែលឿនជាងមុន ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទោះបីជាមានភាពមិនច្បាស់លាស់អំពីតម្រូវកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ