ក្រុមហ៊ុនជប៉ុន ចំនួន១៥នឹងទទួលបានមូលនិធិពីរដ្ឋជាង២៣០លានដុល្លារ ដើម្បីផលិតបន្ទះឈីបនៅអាស៊ាន
ក្រុមហ៊ុនជប៉ុន ចំនួន១៥ រួមទាំង ក្រុមហ៊ុន Isuzu Motors និងក្រុមហ៊ុន Sojitz ផងនោះ នឹងទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុន ដើម្បីបង្កើតខ្សែ…
រថភ្លើងសម្រាប់បើកតាមវាលខ្សាច់នេះ គឺជារបស់ប្រទេសម៉ូរីតានី (Mauritania) ដែលគេស្គាល់ជាទូទៅថា ជារថភ្លើងដឹករ៉ែដែក ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៣ សម្រាប់ដឹកជញ្ជូនតាមវាលខ្សាច់សាហារ៉ា ដោយកង់នីមួយៗរបស់វាអាចទ្រទម្ងន់បានរហុតដល់៨៤តោន។ ខ្សែរថភ្លើងនេះមានប្រវែង៧០០គីឡូម៉ែត្រ ដោយភ្ជាប់ពីតំបន់ជីករ៉ែដែកហ្សូរ៉ាត នៅភាគខាងជើង ប្រទេសម៉ូរីតានី ឆ្ពោះទៅទីក្រុងកំពង់ផែនូឌីបូ ស្ថិតនៅឆ្នេរសមុទ្រអាត្លង់ទិក។
រថភ្លើងដែលមាន២០០ទូនេះ គឺជារថភ្លើងដែលវែងជាងគេលើពិភពលោក និងមានសារសំខាន់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសម៉ូរីតានី ខណៈដែលវិស័យរុករករ៉ែ បានរួមចំណែក២២% ដល់ផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២២៕
អត្ថបទ៖ សុខ មង្គល