អត្ថបទក្រុមហ៊ុន

រថយន្ត JETOUR បានចូលទីផ្សារកម្ពុជាជាផ្លូវការតាមរយៈតំណាងចែកចាយផ្តាច់មុខ KNN CAMBODIA


ក្រុមហ៊ុន JETOUR AUTO បានផ្តល់សិទ្ធអោយក្រុមហ៊ុន KNN CAMBODIA លើការនំាចូលនិង ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក់ JETOUR តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន JETOUR AUTO
ដោយ

កាលពីថ្ងៃទី ២៥ ​ ខែ ធ្នូ ឆ្នាំ​ ២០២៣ ​ នៅទីក្រុងអានហ៊ួយ សាធារណៈរដ្ឋប្រជាមានិតចិន ស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន JETOUR AUTO បានប្រារព្ធពិធីចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត JETOUR ប្រចាំកម្ពុជា ដល់ក្រុមហ៊ុន ខេអិនអិន ខេមបូឌា។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមវត្តមានរបស់នាយកគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន JETOUR AUTO លោក JACK CHEN ជាមួយនឹង កញ្ញា អ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការ របស់ក្រុមហ៊ុន ខេអិនអិន ខេមបូឌា រួមជាមួយនឹងតំណាងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរ។

គួរបញ្ជាក់ផងដែរថាមូលហេតុដែលក្រុមហ៊ុន JETOUR ជ្រើសរើសក្រុមហ៊ុន KNN CAMBODIA ជាតំណាងចែកចាញផ្តាច់មុខតែមួយគឺដោយសារតែក្រុមហ៊ុន KNN CAMBODIA មាននូវគុណសម្បត្តិជាច្រើន ដូចជាភាពខ្លាំងក្នុងការផ្តល់សេវាពេលលក់ សេវាជួសជុលថែទាំ និងធានាក្រោយលក់ ជាពិសេសក្រុមហ៊ុននេះមានបទពិសោធ៍​ជាង២០ឆ្នាំលើការចែកចាយផ្តាច់មុខម៉ាកល្បីៗ ពីកូរ៉េ ជប៉ុន និងអ៊ីរ៉ុប លើវិស័យ​គ្រឿងចក្រ និងរថយន្តធន់ធ្ងន់។

សម្រាប់កិច្ចសហការចែកចាយនេះ តំណាងក្រុមហ៊ុន KNN បានបញ្ជាក់ថា ក្រុមហ៊ុនគឺបានឆ្លងកាត់ដំណើរការសិក្សា ត្រួតពិនិត្យ និងជ្រើសរើសយ៉ាងល្អិតល្អន់ផ្ជិតផ្ជង់បំផុត ទៅលើប្រវត្ថិម៉ាកសញ្ញា បទពិសោធន៍ នៃការផលិតរថយន្ត និងជាពិសេសគឺគុណភាព កម្លាំងចលករ បច្ចេកវិទ្យា ប្រព័ន្ធសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់។

ដោយសារតែក្រុមហ៊ុនបានសិក្សាស៊ីជម្រៅថា JETOUR គឺជាឡានស្តង់ដាអង់គ្លេស ដែលមានការ​រចនាឡើងដោយអ្នករចនាដ៏ល្បីល្បាញពីអាល្លឺម៉ង់ និងលក់ដាច់លេខ១ នៃសហភាពអារ៉ាប់រួម UAE ក្នុងឆ្នាំ២០២២ និង២០២៣។ មិនត្រឹមតែម៉ូតដ៏ស៊ីវីល័យ រថយន្តគឺបានបំពាក់នូវ បច្ចេកវិទ្យាទំនើបទាន់សម័យ​ និងប្រព័ន្ធសុវត្ថិភាពដែលគិតគូរគ្រប់ជ្រុងជ្រោយជាមួយគុណភាពខ្ពស់ ទើបធ្វើអោយក្រុមហ៊ុន KNN CAMBODIA សម្រេចចិត្តនាំយករថយន្តដ៏ល្អពិសេសនេះមកចែកចាយក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា រថយន្ត JETOUR ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៧ ដែលគេស្គាល់ថាជាក្រុមហ៊ុនយក្សរទាំង៥ របស់ប្រទេសចិន មានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥០០០មុខ ជំនាញខាងផលិតរថយន្ត និងម៉ាស៊ីន។ JETOUR និងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា​ជាផ្លូវការនៅ​ដើមឆ្នាំ ២០២៤​ ខាងមុខនេះជាមួយនឹងការធានាដល់ទៅ៥ឆ្នាំ ឬ១៥ម៉ីនគីឡូ ។

JETOUR DASHING
Jetour Dashing
Jetour Dashing
Jetour X70P
Jetour X70P
Jetour Traveller T2
Jetour Traveller T2

ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ សូមទាក់ទងមកកាន់ផេកផ្លូវការ
Facebook Page: https://www.facebook.com/profile.php?id=61553610326112

លេខទូរស័ព្ទ: 017-713-713

Telegram: t.me/jetour_cambodia

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យអ្នកជំនាញរំពឹងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៤ នឹងល្អប្រសើរជាងឆ្នាំ២០២៣?

ព័ត៌មាន
ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៣ ពុំទាន់បង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នោះទេ ពោលគឺហាក់នៅទ្រឹងបើធៀបនឹងឆ្នាំ២០២២។ តែយ៉ាងណាអ្…

អាជ្ញាធររកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែងលក់បន្លំគុណភាព និងបរិមាណនៅឆ្នាំនេះ

ព័ត៌មាន
ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែង ក្នុងចំណោមជិត១ពាន់៧រយស្ថានីយ-ដេប៉ូ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញប្រកបអាជីវកម្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ