លោក ចូ បៃដិន ថា អាមេរិកមិនចង់រាំងខ្ទប់សេដ្ឋកិច្ចចិននោះទេ

លោក ចូ បៃដិន ប្រាប់ចិនថា អាមេរិកមិនចង់រាំងខ្ទប់ ឬបន្ទច់បង្អាក់សេដ្ឋកិច្ចចិននោះទេ


ក្រោយទៅដល់ទីក្រុងហាណូយដើម្បីបំពេញដំណើរទស្សនកិច្ចមួយថ្ងៃនៅប្រទេសវៀតណាម លោកចូ បៃដិន ប្រធានាធិបតីអាមេរិកបានថ្លែងថា លោកបានបើកជំនួបពិភាក្សាមួយជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang អំឡុងកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌា។ ក្នុងជំនួបដែលទើបប្រកាសឱ្យដឹងនេះ លោក ចូ បៃដិន ថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីស្ថិរភាព ស្របពេលដែលទំនាក់ទំនងមហាអំណាចទាំងពីរកំពុងធ្លាក់ចុះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោក ចូ បៃដិន ថា អាមេរិកមិនចង់រាំងខ្ទប់សេដ្ឋកិច្ចចិននោះទេ
ដោយ

លោកចូ បៃដិន បានថ្លែងនៅក្នុងសន្និសីតកាសែតនៅទីក្រុងហាណូយថា «ខ្ញុំមិនចង់រាំងខ្ទប់ចិននោះទេ»។ ក្រោមរដ្ឋបាលរបស់លោក អាមេរិកមិនចង់ធ្វើទុក្ខបុកម្នេញប្រទេសចិន ហើយទីក្រុងវ៉ាស៊ីនតោនក៏មានគោលដៅធ្វើឱ្យទំនាក់ទំនងមហាអំណាចដើរលើផ្លូវត្រូវដែរ។ នេះបើតាមការថ្លែងរបស់លោក បៃដិន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសវៀតណាម ដើម្បីរឹតចំណងការទូតជាមួយប្រទេសក្បែរខាងចិនមួយនេះ។

ឆ្លៀតក្នុងឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានលើកឡើងពីបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ប្រទេសចិនដែរ។ លោកថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបាន និងកំពុងធ្លាក់ចុះ ដោយសារតែសេដ្ឋកិច្ចពិភពលោកខ្សោយព្រមទាំងគោលនយោបាយរបស់ចិនខ្លួនឯងផ្ទាល់។ លោកមិនបានបញ្ជាក់លម្អិតថាជាគោលនយោបាយអ្វីនោះទេ តែសង្កត់ធ្ងន់ថា ស្ថានភាពសេដ្ឋកិច្ចរបស់ចិនកំពុងស្ថិតក្នុងវិបត្តិ ក៏ព្រោះតែបញ្ហាក្នុងវិស័យអចលនទ្រព្យ និងភាពអត់ការងារធ្វើរបស់យុវជនកើនឡើងខ្ពស់។

យោងតាមទិន្នន័យពាណិជ្ជកម្មកាលពីខែសីហាកន្លងទៅ ការនាំចេញ និងការនាំចូលរបស់ប្រទេសចិនបានរួមតូចនៃការធ្លាក់ចុះវិញ ក្រោយអាជ្ញាធរចិនបានបង្កើនតម្រូវការក្នុងស្រុក និងដាក់ចេញគោលនយោបាយបន្ថយអតិផរណា។ ទោះយ៉ាងណា គោលដៅកំណើនសេដ្ឋកិច្ច៥% ដែលចិនបានប្រកាសសម្រេចឱ្យបានក្នុងឆ្នាំ២០២៣ ហាក់មិនអាចសម្រេចបានឡើយ បើសិនបញ្ហាអចលនទ្រព្យ ការចំណាយលើការប្រើប្រាស់ និងកំណើនឥណទាននៅបន្តការធ្លាក់ចុះទៀតនោះ អ្នកវិភាខ្លះថា វានឹងបន្តទាញទម្លាក់កំណើនសេដ្ឋកិច្ចឱ្យនៅទាប។

បន្ថែមពីនេះ លោកចូ បៃដិន ក៏បានគូសបញ្ជាក់ដោយទាញភ្ជាប់បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសចិននេះថា នឹងមិនអាចជាមូលហេតុឱ្យប៉េកាំងឈ្លានពានកោះតៃវ៉ាន់ដែរ។ ហើយអាមេរិកនឹងនៅតែជាមហាអំណាចប៉ាស៊ីហ្វិក និងគ្មានបំណងដកខ្លួនចេញពីតំបន់នេះឡើយ។ គួររំលឹកថា បៃដិនកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសមួយថ្ងៃ មុននឹងចាកចេញទៅកាន់រដ្ឋអាឡាស្កា ដើម្បីរំលឹកខួបសោកនាដកម្មនៅថ្ងៃទី១១ ខែកញ្ញា។




អត្ថបទបន្ទាប់


G20 សម្រេចមិនថ្កោលទោសរុស្ស៊ី ដើម្បីចេញសេចក្តីថ្លែងការណ៍រួម ខណៈបារាំងថាវានឹងដាក់ម៉ូស្គូឲ្យនៅឯកោ

កិច្ចប្រជុំកំពូល G20 នៅទីក្រុងញូដេលីបានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយឥណ្ឌាបានប្រគល់ឋានៈជាប្រធានប្តូរវេននោឆ្នាំក្រោយទៅឱ្យប្រទេសប្រេស៊ីល។ នៅក្នុងក…

កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវច្រើនជាងការនាំចេញអង្ករ៣ដងនៅ៨ខែឆ្នាំនេះ ខណៈតម្លៃស្រូវល្អជាងរាល់ឆ្នាំ

ចំណូលសរុបពីការនាំចេញស្រូវ និងអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅ៨ខែឆ្នាំ២០២៣សម្រេចបានជាង១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះចំណូលពីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ