ករណី​​លុបបឹង​ក្នុងទីក្រុងរណប​ហ្គ្រេនភ្នំពេញ

ពលរដ្ឋរស់នៅក្នុងទីក្រុង​រណបហ្គ្រេន​ភ្នំពេញ​ ចេញតវ៉ា នឹង​ក្រុមហ៊ុន​ជីប ម៉ុង ជុំវិញ​គម្រោង​លុបបឹង​ក្នុង​ទីក្រុងរណប


ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាម្ចាស់ថ្មីរបស់ទីក្រុងរណបហ្គ្រេនភ្នំពេញ កំពុងរងការតវ៉ាប្រឆាំង ពីសំណាក់ពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋានក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ជុំវិញករណីគម្រោងលុបបឹង (ស្រះទឹក)ក្នុងទីក្រុងរណបនោះ។ នេះបើយោងតាមលិខិត ដែលពលរដ្ឋដាក់ពាក្យស្នើសុំអន្តរាគមន៍ ទៅកាន់ស្ថាប័នរដ្ឋពាក់ព័ន្ធចំនួន៣ គឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ។
ពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ចេញតវ៉ា នឹងក្រុមហ៊ុនជីប ម៉ុង ជុំវិញគម្រោងលុបបឹងក្នុងទីក្រុងរណប (រូបភាព៖ ខេមបូណូមីស)
ដោយ

ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ ចំនួន ១៤០ នាក់ បាន​ដាក់​ពាក្យស្នើសុំ​​អន្តរាគមន៍/ទប់ស្កាត់​ការលុបស្រះទឹក​​ទៅកាន់​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង ឯកឧត្តម ឃួង ស្រេង អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ ឲ្យជួយ​អន្តរាគមន៍​រក្សាទុក/ទប់ស្កាត់​ការលុបបឹង ដែលមាន​បណ្ដោយ​ប្រវែង ៤២៣ ម៉ែត្រ ទទឹងប្រហែល ២៤៥ ម៉ែត្រ ស្ថិតនៅតាម​បណ្ដោយវិថី​ហ្គ្រេន​កែងផ្លូវ​ខាងលិច​ស្រះទឹក ក្នុង​ទីតាំង​បុរី​ទីក្រុងរណប​អន្តរជាតិ ហ្គ្រេន​ភ្នំពេញ​ ស្របតាមប្លង់សរុប​ ដែលបាន​អនុញ្ញាត​ជាផ្លូវការ និងផ្សព្វផ្សាយ​ជាសាធារណៈ​ចាប់ពីឆ្នាំ​២០០៦ ដល់​ឆ្នាំ២០១៩ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍។ 

ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ ចងប៉ាដា តវ៉ាប្រឆាំង​នឹង​ការលុបបឹង ពីសំណាក់​ក្រុមហ៊ុន ជីប ម៉ុង លែន

យោងតាម​លិខិត​ដដែលនេះ បាន​បញ្ជាក់ថា «ក្រុមហ៊ុន​ (ជីប ម៉ុង លែន) នឹងធ្វើការ​លុប​បឹង​ (ស្រះទឹក) នៅក្នុង​ទីតាំង​បុរី​ទីក្រុងរណប​អន្តរជាតិ​ហ្គ្រេន​ភ្នំពេញនេះ ដើម្បីសាងសង់​លំនៅឋានលក់​ក្នុងគម្រោង​ថ្មី​របស់ខ្លួន។។

តំណាង​ពលរដ្ឋ​តវ៉ាចំពោះ​ការលុបបឹងនេះ បាន​គូសបញ្ជាក់ថា ពួកគេ​សូមជំទាស់​ចំពោះការ​លុបបឹង​ (ស្រះទឹក) ដែលជា​ការកែប្រែ​ប្លង់សរុប​របស់​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេនភ្នំពេញ ឬការ​កែប្រែ​ផ្លាស់ប្តូរ​មុខងារ​ប្រើប្រាស់​ដីនៅទីតាំង​នេះ។

ខេមបូណូមីស បានទាក់ទង​ទៅកាន់​ក្រុមហ៊ុន ជីប ម៉ុង លែន ជុំវិញ​នឹង​ការតវ៉ា​ករណី​លុបបឹងនេះដែរ ប៉ុន្ដែ​ខាង​ក្រុមហ៊ុន​បញ្ជាក់ថា នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាក់ទង​នឹង​រឿងនេះ នៅពេលក្រោយ៕

ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ ចងប៉ាដា តវ៉ាប្រឆាំង​នឹង​ការលុបបឹង ពីសំណាក់​ក្រុមហ៊ុន ជីប ម៉ុង លែន
ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ ចងប៉ាដា តវ៉ាប្រឆាំង​នឹង​ការលុបបឹង ពីសំណាក់​ក្រុមហ៊ុន ជីប ម៉ុង លែន
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Pegatron ដែលជាដៃគូផ្គត់ផ្គង់ផលិតផលសម្រាប់ Apple គ្រោងវិនិយោគ ១ពាន់លានដុល្លារ នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុន Pegatron Corp ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុន Apple, Microsoft និង Sony បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការវិ…

ក្រុមហ៊ុន ជីប ម៉ុង ស្រាយបំភ្លឺ​ករណីគម្រោងលុបបឹងក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ក្រោយមានផ្ទុះការតវ៉ា

ព័ត៌មាន
ក្រុមហ៊ុនជីប ម៉ុង លែនដែលកំពុងរងការតវ៉ាប្រឆាំងពីសំណាក់ពលរដ្ឋម្ចាស់បុរីក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញនោះ ពាក់ព័ន្ធនឹងគម្រោងលុបបឹងក្នុងទីក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ