ការផ្សព្វផ្សាយស្រាបៀរ

អភិបាលខេត្តកំពង់ស្ពឺ៖ ការរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរសម្រេចបាន ៨០%ហើយ ខណៈការរុះរើត្រូវធ្វើបន្តទៀត


អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា វិធានការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរនៅទូទាំងខេត្តកំពង់ស្ពឺ មិនទាន់រួចរាល់តាមការកំណត់របស់រដ្ឋបាលខេត្តទាំងស្រុងនោះទេ។ ជាក់ស្តែង រហូតមកទល់ពេលនេះយុទ្ធនាការរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរនេះ ទើបតែសម្រេចបានប្រមាណ៧០% ទៅ៨០% ប៉ុណ្ណោះ ខណៈរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានសម្រេចនឹងបន្ដទុកពេលសម្រាប់ការរុះរើនេះ រហូតដល់ត្រឹមពាក់កណ្តាលខែមិថុនា។ ជុំវិញទៅនឹងការដាក់ចេញវិធានការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនេះ ក៏ទទួលបានមតិគាំទ្រ និងមានមតិរិះគន់ផងដែរ។
ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច និងសង្គម ជុំវិញការរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរនៅខេត្តកំពង់ស្ពឺ តើខាត ឬ ចំណេញអ្វីខ្លះ?
ដោយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអះអាងប្រាប់សារព័ត៌មានខេមបូណូមីសថា ថា ការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរនៅទូទាំងខេត្តកំពង់ស្ពឺមិនទាន់រួចរាល់នៅឡើយទេ ខណៈមកទល់ពេលនេះទើបសម្រេចបានប្រមាណ៧០% ទៅ៨០%ប៉ុណ្ណោះ ខណៈដែលកន្លងមកអាជ្ញាធរខេត្តបានដាក់កំណត់ឲ្យមានការរុះរើផ្ទះផ្សព្វផ្សាយស្រាបៀរនេះ នៅបញ្ចប់ត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១។

អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថា មូលហេតុដែលធ្វើឲ្យការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរមិនអាចបញ្ចប់តាមពេលវេលាកំណត់របស់ខ្លួន គឺដោយសារក្រុមហ៊ុនស្រាបៀរ ដែលដំឡើងផ្ទាំងប៉ាណូទាំងនោះគ្មានមនុស្សគ្រប់គ្រាន់ ដើម្បីធ្វើការងារទេ។ កត្តានេះ បានធ្វើឲ្យរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចពន្យារពេលបន្ថែមម្រាប់ការរុះរើផ្ទាំងប៉ាណូស្រាបៀរទាំងនោះ រហូតដល់ពាក់កណ្តាលខែមិថុនា។ 

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១ បានដាក់ចេញនូវវិធានការក្តៅមួយ ដោយតម្រូវឲ្យក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីវកម្ម រុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរចេញពីខេត្តកំពង់ស្ពឺទាំងអស់ក្នុងរយៈពេល១សប្តាហ៍។ ការដាក់ចេញវិធានការក្តៅនេះធ្វើឡើងក្រោយ អភិបាលខេត្តកំពង់ស្ពឺ មើលឃើញថា ផ្ទាំងប៉ាណូផ្សព្វផ្សាយទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សេចក្តីថ្លៃថ្នួរ និងសោភ័ណភាពក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ជុំវិញទៅនឹងការដាក់ចេញវិធានការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនេះ ក៏ទទួលបានមតិគាំទ្រ និងមានមតិរិះគន់ផងដែរ។ ដោយក្នុងនោះ ក្រុមអ្នកតាមដានសង្គមជាច្រើន បានគាំទ្រចំពោះការដកចោលផ្ទាំងប៉ាណូផ្សព្វផ្សាយស្របៀរនេះ ដោយវានឹងជួយលម្អសោភណភាពទីសាធារណៈ ការកាត់បន្ថយការសេពគ្រឿងស្រវឹង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាជាដើម។

ក៏ប៉ុន្ដែ អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនយល់ផ្ទុយពីនេះ ដោយចាត់ទុកថា ចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនេះ វាមានអាចផលវិជ្ជមានក្នុងសកម្មភាពសង្គម តែអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ពោលគឺការរុះរើនេះ ចង់មិនចង់វានឹងធ្វើឲ្យខេត្តកំពង់ស្ពឺ ក៏ដូចជារដ្ឋបាត់បង់ចំណូលមួយផ្នែក ដែលបានពីការផ្សព្វផ្សាយទាំងនេះ។ ហើយវាក៏អាចធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់អ្នកវិនិយោគ និងអ្នករកស៊ីក្នុងវិស័យនេះផងដែរ៕

None



អត្ថបទបន្ទាប់


កម្ពុជាកំពុង​ខ្វះខាត​ស្វាយនាំចេញ​ទៅចិន ចំពេលផុតរដូវប្រមូលផលស្វាយ

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាអះអាងថា ក្រោយពីទទួលបានមានការវាយតម្លៃ និងបើកផ្លូវពីអគ្គរដ្ឋបាលគយចិនកាលពីដើមខែឧសភាកន្លងទៅ គិតរហូតមកទល់ពេលនេ…

តើកម្ពុជាអាចជំរុញការដាំដុះ និងនាំចេញផ្លែប៊័របានដែរទេ?

អ្នកជំនាញផ្នែកកសិកម្មកម្ពុជារំពឹងថា តម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និង ពេលអនាគត នឹងជំរុញគម្រោងវិនិយោគផ្លែប៊័រ ទទួលបានជោគជ័យទាំងសម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ