ទីផ្សារម្រេច

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចេញម្រេចកំពតឱ្យធ្លាក់ចុះជាង៣០%នៅ១១ខែឆ្នាំនេះ?


ការនាំចេញម្រេចកំពត ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) សម្រេចបានប្រមាណ៨០តោននៅ១១ខែ ឆ្នាំ២០២៤ មានការធ្លាក់ចុះជាង៣០% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីបរិមាណនាំចេញមានការថយចុះ តែតម្លៃម្រេចកំពតនៅឆ្នាំនេះហាក់មិនមានការប្រែប្រួលនោះទេ។ តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចេញម្រេចកំពតឱ្យធ្លាក់ចុះជាង៣០%យ៉ាងដូច្នេះ?
ទីផ្សារម្រេច
ដោយ

លោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត បានប្រាប់ខេមបូណូមីសថា ការនាំចេញម្រេចកំពត ដែលជាផលិតផល GI បានបង្ហាញពីទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។ ជាក់ស្តែងនៅក្នុងរយៈពេល១១ខែកន្លងមកនេះ ការនាំចេញម្រេចកំពតសម្រេចបានប្រមាណតែ៨០តោនប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រមាណ៣៣% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានរហូតដល់១២០តោន។ ការធ្លាក់ចុះបរិមាណនាំចេញនេះ គឺដោយសារទិន្នផលម្រេចនៅឆ្នាំនេះមានការធ្លាក់ចុះ ក្រោយការបង្កបង្កើនផលរងការរំខានពីការប្រួលអាកាសធាតុ ដែលបង្កឱ្យមានភាពរាំងស្ងួតកាលពីដើមឆ្នាំ។ ទោះបីការនាំចេញ និងទិន្នផលមានការធ្លាក់ចុះក៏ពិតមែន តែតម្លៃម្រេចកំពតនៅឆ្នាំនេះហាក់នៅទ្រឹងមិនមានការប្រែប្រួលនោះទេ ពោលគឺម្រេចខ្មៅមានតម្លៃ១៥ដុល្លារ ម្រេចក្រហមតម្លៃ២៥ដុល្លារ និងម្រេចស មានតម្លៃ២៨ដុល្លារ ក្នុង១គីឡូក្រាម។

​បើតាមអះអាងរបស់លោក កាន់ ស៊ីណុច នៅឆ្នាំ២០២៥ ខាងមុខ សមាជិករបស់សមាគមបានឯកភាពគ្នាដំឡើងថ្លៃម្រេចប្រភេទ GI និង GI សរីរាង្គ ចន្លោះពី២ ទៅ៣ដុល្លារ ក្នុង១គីឡូក្រាម ដើម្បីលើកទឹកចិត្តដល់កសិករ ដែលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ ព្រោះការរាំងស្ងួតក្នុងឆ្នាំនេះ បានធ្វើឱ្យដើមម្រេចជាច្រើនងាប់ និងទទួលផលបានតិច។ គម្រោងដំឡើងថ្លៃនេះ ត្រូវបានថ្នាក់ដឹកនាំសមាគមរូបនេះគូសបញ្ជាក់ថា មានក្រុមហ៊ុនបញ្ជាទិញខ្លះបានឯកភាពរួចហើយ តែក្រុមហ៊ុនខ្លះកំពុងពិចារណា។

​បច្ចុប្បន្នសមាគមម្រេចកំពតមានសមាជិកចំនួន៣៤៥គ្រួសារ និងបានដាំដុះនៅលើផ្ទៃដី២១២ហិកតា និងមានជន្លង់ម្រេចចំនួនជាង៣ម៉ឺនដើម។ ទីផ្សារសំខាន់ៗសម្រាប់ការនាំចេញម្រេចកំពតកម្ពុជា រួមមានសហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់ ជាដើម៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយតំណាងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី…

នាវាចម្បាំងរបស់កងទ័ពជើងទឹកអាម៉េរិកនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

នាវាចម្បាំងរបស់កងទ័ពជើងទឹករបស់អាម៉េរិកជាមួយកងនាវិកចំនួន១០៣នាក់នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ដើម្បីពង្រឹង និងពង្រីកចំណង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ