កំពង់ផែពហុបំណងតម្លៃ១,៥ពាន់លានដុល្លារនៅខេត្តកំពត

តើកំពង់ផែពហុបំណងតម្លៃ១,៥ពាន់លានដុល្លារនៅខេត្តកំពត នឹងដើរតួនាទីសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ចកម្ពុជា?


មជ្ឈមណ្ឌភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត ដែលមានទុនវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយនៅព្រឹកថ្ងៃទី៥ ឧសភា ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើនទៀត។
កំពង់ផែពហុបំណងខេត្តកំពត រូបភាព ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន
ដោយ

កំពង់​ផែ​ពហុ​បំណង​នេះ មិន​ត្រឹមតែ​ជា​កន្លែង​លើកដាក់ និង​ដោះ​ដូរ​ទំនិញ​នោះ​ទេ តែ​វា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ផ្ទុក​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ដ៏​ធំ​មួយ​របស់​កម្ពុជា​។ លើស​ពី​នេះ វា​នឹង​ដើរតួ​នាទី​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​កំពុង​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​គម្រោង​ដឹក​ជញ្ជូន​តាម​ផ្លូវ​ពី​ទន្លេបាសាក់​មក​កាន់​ខេត្ត​កែប​។ ក្រោយ​បញ្ចប់​ការ​សាងសង់​ដំណាក់កាល​ទី​១ កំពង់​ផែ​នេះ អាច​លើកដាក់​ទំនិញ​បាន​៣០​ម៉ឺន TEU និង​អាច​ឲ្យ​កប៉ាល់​ផ្ទុកទំនិញ​ប្រមាណ​១០​ម៉ឺន​តោន​ចូល​ចត​បាន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

នា​ពិធី​បើក​ការដ្ឋាន​សាងសង់​ម​ជ្ឈ​ម​ណ្ឌ​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​នៅ​ខេត្តកំពត​នា​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចាត់​ទុក​គម្រោង​នេះ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​កម្ពុជា ដែល​នឹង​រួមចំណែក​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។ មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​នេះ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន លើកដាក់ និង​ដោះ​ដូរ​ទំនិញ​ទាំង​ក្រប​ខណ្ឌ​ជាតិ និង​អន្តរជាតិ​។

ក្រៅ​តែ​ពី​ដើ​តួនាទី​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន និង​ដោះ​ដូរ​ទំនិញ​នោះ​ទេ កំពុង​ផែ​នេះ ក៏​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ផ្ទុក​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ដ៏​ធំ​របស់​កម្ពុជា​ផង​ដែរ បន្ថែម​លើ​កន្លែង​ផ្ទុក​ប្រេង​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ស្ទឹង​ហាវ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។ បើ​តាម​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត ក៏​ស្ថិត​ក្នុង​ផែនការអភិវឌ្ឍន៍​គម្រោង​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​នេះ​ដែរ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទៀត​ថា គម្រោង​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និ​កំពង់​ផែ​ពហុ​បំណង ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក ក្រោម​ជំនួយ​សិក្សា​បច្ចេកទេស​របស់​ក្រុមហ៊ុន​ចិន​នេះ នឹង​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​គម្រោង​អភិវឌ្ឍន៍​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ពី​ទន្លេបាសាក់​នៅ​រាជធានី​ភ្នំពេញ​ឆ្ពោះ​មក​កំពង់​ផែ​នៅ​ខេត្ត​កែប​។ តាម​រយៈ​គម្រោង​ទាំងនេះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​ក្នុងស្រុក​កាន់តែ​ល្អ​ប្រសើរ ដែល​វា​នឹង​ក្លាយជា​ផែ្ន​កមួយ​ក្នុង​ការ​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បោះទុន​រកស៊ី​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​។

បើ​តាម​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល គម្រោង​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​នេះ​អភិវឌ្ឍន៍​ជា​បី​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១​មាន​ទុន​វិនិយោគ​ប្រមាណ​២០០​លាន​ដុល្លារ ដែល​ចំណាយពេល​ពីរ​ឆ្នាំ​លើ​សាងសង់​។ ក្រោយ​បញ្ចប់​ការ​សាងសង់​ដំណាក់កាល​ទី​១​នៅ​ឆ្នាំ​២០២៥ កំពង់​ផែ​នេះ​អាច​ផ្ទុកទំនិញ​បាន​ប្រមាណ​៣០​ម៉ឺន TEU ហើយ​បញ្ចប់​ការ​សាងសង់​ដំណាក់កាល​ទី​២​នៅ​ឆ្នាំ​២០៣០ វា​នឹង​អាច​ផ្ទុកទំនិញ​បាន​ដល់​ទៅ ៦០​ម៉ឺន​TEU ។ គម្រោង​នេះ​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ជាង​៦០០​ហិ​កតា ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​១​ពាន់​៥​រយ​លាន​ដុល្លារ ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ហ៊ុន Kampot Logistics and Port Company Limited​។ កំពង់​ផែ​ពហុ​បំណង ដែល​ស្ថិត​នៅ​ភូ​មិច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត​នេះ​មាន​ជម្រៅ​ចន្លោះ​ពី​១៥​ទៅ​១៦​ម៉ែត្រ ដែល​អាច​ឲ្យ​កប៉ាល់​ផ្ទុកទំនិញ​ប្រមាណ​១០​ម៉ឺន​តោន​អាច​ចូល​ចត​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាងលក់ម៉ូតូហុងដាពង្រីកសាខា ៧៩កន្លែងហើយ នៅទូទាំងប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន NCX ដែលគេស្គាល់ថា ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម៉ាកហុងដា នៅប្រទេសកម្ពុជាដូចជាម៉ូតូ និងរថយន្ដជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុន…

ការនាំចូលសត្វជ្រូក និងសាច់ជ្រូកខុសច្បាប់នៅតែបន្តក្ដីកង្វល់ដល់ក្រុមចិញ្ចឹមជ្រូកក្នុងស្រុក

ព័ត៌មាន
បញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ពីបណ្ដាប្រទេសជិតខាង នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក បើទោះបី កន្លងមក ក្រសួងកសិកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ