អត្ថបទក្រុមហ៊ុន

KE ចាប់ដៃគូជាមួយ CBI ដើម្បីនាំយកផលិតផលសិប្បកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ


សហគ្រិនខ្មែរ (KE) ដែលស្ថិតនៅក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌលសម្រាប់ការលើកកម្ពស់ការនាំចូល (CBI)ក្នុងនាមតំណាងឲ្យក្រសួងពាណិជ្ជកម្មបរទេស និងសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសហូឡង់។ ស្ថាប័នទាំងពីរនឹងជួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកលើវិស័យតុបតែងផ្ទះ និងវាយនភណ្ឌគេហដ្ឋាន តភ្ជាប់ជាមួយទីផ្សារអឺរ៉ុប និងពិភពលោក។
សហគ្រិនខ្មែរ (KE) បានចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌលសម្រាប់ការលើកកម្ពស់ការនាំចូល (CBI) ដើម្បីនាំយកផលិតផលសិប្បកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ «ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការធ្វើពិពិធកម្មនាំចេញ និងផលិតផលសិប្បកម្មកម្ពុជាប្រកបដោយ​​គុណភាពគម្រោងសហការនេះនឹងបង្ហាញផលិតផលពីប្រទេសកម្ពុជាទៅទីផ្សារអន្តរជាតិដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជាការគាំទ្រអាជីវកម្មដែលមានស្រាប់ និងការបើកទីផ្សារថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុង វិស័យសិប្បកម្មដែលជួបប្រទះការលំបាកដោយសារវិបត្តិកូវីដ-១៩»។
Pauline Döll ប្រធានស្ថាប័ន CBI មានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការជាមួយសហគ្រិនខ្មែរនឹងជួយដល់វិស័យ សិប្បកម្ម  និងជាពិសេសសហគ្រាសធុនតូច និងមធ្យមដែលត្រូវបានជ្រើសរើស។ ជាមួយនឹងគម្រោងនេះ យើងនឹងរួមចំណែកដល់កំណើនប្រកបដោយនិរន្តរភាពនៃវិស័យនេះ និងភាពជោគជ័យនៅក្នុងទីផ្សារអន្តរជាតិ»។

នៅក្នុងគម្រោងរួមគ្នានេះសហគ្រិនខ្មែរនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមដែលបាន ជ្រើសរើស ក្នុងការជួយឱ្យពួកគេអនុវត្តសកម្មភាពត្រៀមខ្លួនផ្នែកទីផ្សារ។ CBI នឹងផ្តល់ការបង្វឹក ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកទីផ្សារ។ សហគ្រាសធុនតូច និងមធ្យមនឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងការណែនាំ ដែលនឹងត្រូវដឹកនាំដោយគ្រូបង្វឹក CBI ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ វគ្គបណ្តុះបណ្តាល និងការណែនាំទាំងនេះនឹងគ្របដណ្តប់លើប្រធានបទផ្នែកទីផ្សារ និងការរចនា ផ្នែកស្តង់ដារ និងតម្រូវការច្បាប់របស់សហភាពអឺរ៉ុប ផ្នែកការអនុវត្តប្រកបដោយនិរន្តរភាព និងការចូលរួមពិព័រណ៍ពាណិជ្ជកម្ម។

លើសពីនេះ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យមនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញ និងបំពេញតម្រូវការនាំចេញ។ ពួកគេនឹងទទួលបានការចុះឈ្មោះស្របច្បាប់ និងវិញ្ញាបនប័ត្រគុណភាពផលិតផល បង្កើតដំណោះស្រាយផ្នែកលក់ឌីជីថល និងការគ្រប់គ្រងហិរញ្ញវត្ថុ និងបង្កើតឱកាសលក់ដោយការផ្ញើគំរូផលិតផល។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្ថែមថា ការលើកកម្ពស់លទ្ធភាពចូលទៅកាន់ទីផ្សារពិភពលោក គឺមានសារសំខាន់ ដោយកម្មវិធីនេះនឹងជួយសហគ្រាសធុនតូច និងមធ្យមពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ Pauline កត់សម្គាល់ថា ក្រៅពីការគាំទ្រដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យមដែលបានជ្រើសរើស ភាពជាដៃគូនេះក៏ជួយដល់ការអភិវឌ្ឍន៍បរិយាកាសអាជីវកម្មសម្រាប់វិស័យតុបតែងផ្ទះ និងវាយនភណ្ឌគេហដ្ឋាន នៅប្រទេសកម្ពុជាផងដែរ។

គម្រោងរួមគ្នានេះនឹងដំណើរការរហូតដល់ឆ្នាំ ២០២៤។ សហគ្រិនខ្មែរ និងCBIនឹងចូលរួមក្នុងសកម្មភាពផ្សេងៗទៀត
ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារ និងជួយសហគ្រាសធុនតូច និងមធ្យមកម្ពុជាឱ្យកាន់តែមានភាព ប្រកួតប្រជែង៕

None



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្ម៖ ពុំទាន់មានក្រុមហ៊ុនស្នើសុំនាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅឡើយទេ

គិតមកទល់ពេលនេះមានរយៈពេលជាង១ខែហើយដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក…

អាមេរិកជំរុញឲ្យកូរ៉េខាងជើងយកចិត្តទុកដាក់នឹងជីវភាពប្រជាជនខ្លួន ជាជាងខ្វាយខ្វល់រឿងមីស៊ីល

សហរដ្ឋអាមេរិក នៅថ្ងៃចន្ទទៅ០៧កុម្ភៈបានអំពាវនាវឱ្យរបបដឹកនាំកូរ៉េខាងជើង បញ្ឈប់ការចាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើកម្មវិធីអភិវឌ្ឍគ្រាប់មីស៊ីល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ