លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន ខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី (Khmer Foundation Appraisal Co.,Ltd.) បានមានប្រសាសន៍ថា គេហទំព័រនេះ ថ្វីត្បិតតែថ្មីក៏ពិតមែន ប៉ុន្តែ បានធ្វើឲ្យលោកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមាតិកាព័ត័មានសេដ្ឋកិច្ចល្អៗជាច្រើន ដែលឆ្លុះបញ្ចាំងពីគំនិតអាជីវកម្មនិងសកម្មភាពពាណិជ្ជកម្មដ៏សម្បូរបែប។
លោកឧកញ៉ា បានសង្កត់ធ្ងន់ថា៖ «ខ្ញុំកត់សម្គាល់ឃើញចំណុចខ្លាំងបីសំខាន់ៗរបស់គេហទំព័រសារព័ត៌មាន cambonomist.com គឺ ទី១ ធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទី២ មានបទពិសោធន៍ខ្ពស់នៅក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ មានជំនាញវិជ្ជាជីវៈក្នុងការផលិតព័ត៌មានសេដ្ឋកិច្ច ពាណិជ្ជកម្ម ស៊ីជម្រៅ និង ទី៣ មានផែនការនិងឆន្ទៈច្បាស់លាស់នៅក្នុងអាជីពនេះ»។
ឆ្លងតាមការត្រួតពិនិត្យទាំងអស់នេះហើយ ទើបធ្វើឲ្យលោកសម្រេចចិត្តចុះកិច្ចព្រមព្រៀងប្រើបា្រស់សេវាកម្មរបស់គេហទំព័រសារព័ត៌មាន cambonomist.com។ លោកសង្ឃឹមថា អាជីវកម្មបម្រើសេវាកម្មអចលនទ្រព្យ ការវាយតម្លៃ និងការអភិវឌ្ឍរបស់ក្រុមហ៊ុនលោក នឹងកាន់តែរីកចម្រើន។
គេហទំព័រ CAMBONOMIST.COM ផ្ដល់ជូននូវដំណឹងនិងអត្ថបទស៊ីជម្រៅ និងមានតុល្យភាពអំពីបញ្ហាសង្គម នយោបាយ ធុរកិច្ច វិនិយោគ និងសេដ្ឋកិច្ច នៅកម្ពុជា និងជុំវិញពិភពលោក។ អត្ថបទរឿងនីមួយៗ អមដោយរូបភាពល្អៗនិងមានអត្ថន័យ ព្រមទាំងវីដេអូគ្លីប ហើយប្រធានបទនៃដំណឹងនិងអត្ថបទស៊ីជម្រៅ ត្រូវបានសម្រិតសម្រាំងផ្ដោតទៅលើអ្វីៗដែលពាក់ព័ន្ធនឹងជីវភាពរស់នៅ និងធុរកិច្ចរបស់លោកអ្នក។
ជាមួយគ្នានេះដែរ CAMBONOMIST.COM នឹងខិតខំផ្ដល់កិច្ចសម្ភាសន៍ខ្លឹមៗជាមួយសហគ្រិននិងធុរជនលេចធ្លោ ព្រមទាំងមន្ត្រីធ្វើគោលនយោបាយរបស់រដ្ឋាភិបាល និងតួអង្គវិស័យឯកជនសំខាន់ៗ ដើម្បីផ្ដល់ជាព័ត៌មាននិងគន្លឹះសំខាន់ៗដល់លោកអ្នក៕