
នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា ខាង លើនេះដែរ គឺមានសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តដល់កីឡាករ និងចូលរួម លើកស្ទួយវិស័យកីឡា ជាពិសេសនោះកីឡាបាល់ទះកម្ពុជា ក្នុងនោះដែរក្រុមហ៊ុន បាននាំកីឡាករទាំង១៤រូបទៅចូលរួមទស្សនាក្នុងរោងចក្រដោយផ្ទាល់ និងស្វែង យល់ពីក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលតែងតែចូលរួមឧបត្តមនិងគាំទ្រយ៉ាងសកម្មក្នុង វិស័យកីឡា។


អ្វីកាន់តែអស្ចារ្យនោះ ថ្នាក់ដឹកនាំកំពូលគឺ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ជីប ម៉ុង នាំកីឡាករទាំងអស់ជិះឧទ្ធម្ភាគចក្រដ៏ប្រណិតតម្លៃវាល់លានដុល្លារដំបូងបង្អស់នៅកម្ពុជាទស្សនាទេសភាពពីលើអាកាសដ៏សែនស្រស់ស្អាត ជុំវិញទីក្រុងភ្នំពេញ ។
លើពីនេះទៅទៀត ហើយកាន់តែរំភើបខ្លាំង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បាននាំកីឡាករទាំងអស់ជិះរថយន្តទំនើប Rolls-Royces និង Bentley ដើម្បីទៅពិសាអាហារនិងស្នាក់នៅសណ្ឋាគារ ផ្កាយប្រាំលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បែបអភិជនពិតៗ ដែលជាសំណង់មានតម្លៃជិតពីររយលានដុល្លារអាមេរិករបស់ ក្រុមហ៊ុន ជីប ម៉ុង។


សូមជម្រាបផងដែរថា កម្មវិធីខាងលើគឺមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសនោះ ការចូលរួមពីសំណាក់អ្នកគាំទ្រផ្ទាល់ ពោលគឺក្នុងនោះក៏មានវត្តមាន លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា និងតារាចម្រៀង កំពុងតែ មានឈ្មោះបោះសំឡេង គឺលោក អ៊ីណូ ដែលធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន និងសប្បាយរីករាយ ។


