អត្ថបទក្រុមហ៊ុន

អ្នកឧកញ៉ា លាង ម៉េង អះអាងថា ទ្រព្យសកម្មធនាគារ ជីប ម៉ុង នៅតែបន្ដកើនឡើង ទោះសេដ្ឋកិច្ចពិភពលោកកំពុងជួបឧបសគ្គក្ដី


អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានអះអាងច្បាស់ៗថា ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង នៅតែបន្ដកើនឡើងខ្ពស់រហូតដល់ ១.៣០០ លានដុល្លារអាមេរិក គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះ បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចសកលកំពុងពើបប្រទះឧបសគ្គយ៉ាងណាក្ដី។
អ្នកឧកញ៉ា លាង ម៉េង អះអាងថា ទ្រព្យសកម្មធនាគារ ជីប ម៉ុង នៅតែបន្ដកើនឡើង ទោះសេដ្ឋកិច្ចពិភពលោកកំពុងជួបឧបសគ្គក្ដី

ការអះអាង​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​ធនាគារ ជីប ម៉ុង យ៉ាងដូច្នេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែកញ្ញា នៅក្នុង​ពិធីបើក​សម្ពោធ​ជាផ្លូវការ​ សាខាថ្មីទី ១៥ ដ៏ប្រណីត​របស់ធនាគារ ជីប ម៉ុង នៅអគារ ជីប ម៉ុង ថោវើរ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង

​​​​ការពង្រីកខ្លួនរបស់ធនាគារ ជីប ម៉ុង ទៅកាន់អគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើរ ដ៏ប្រណីត ដែលជាគម្រោងវិនិយោគជាង ២៣០លានដុល្លារអាមេរិក របស់ក្រុមហ៊ុន ជីប ម៉ុង មួយនេះ បានឆ្លុះបញ្ចាំងពីការចាក់គ្រឹះដ៏រឹងមាំ និងវិសាលភាពរីកដុះដាលទៅមុខកាន់តែឆ្ងាយរបស់ធនាគារ ជីប ម៉ុង ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងបង្កើនទំនុកចិត្តជាមួយប្រជាជនកម្ពុជាឱ្យកាន់តែមុតមាំ។

អ្នកឧកញ៉ា លាង ម៉េង បាន​មានប្រសាសន៍ថា “បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលលោកកំពុង​ជួបឧបសគ្គយ៉ាងណា គិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង នៅតែអាចកើនឡើងរហូតដល់ ១៣០០លានដុល្លារអាមេរិក ដោយឡែកប្រាក់កម្ចីបានកើនឡើងដល់ ៧៧២លានដុល្លារអាមេរិក និងប្រាក់បញ្ញើបានកើនឡើងដល់ ១១០០លានដុល្លារអាមេរិក។”​

អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍បន្ថែមថា៖ “ធនាគារកូនខ្មែរមួយនេះ បោះជំហានចូល​ទីផ្សារក្រោយគេបន្តិចមែន ប៉ុន្តែយើងមានភាគទុនិក ដែលមានយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រែក្លាយធនាគារ ជីប ម៉ុង ឱ្យក្លាយជាធនាគារឈានមុខគេ និងអាចឈជើងលើទីផ្សាររាប់រយឆ្នាំទៅមុខ។”

អ្នកឧកញ៉ា លាង ម៉េង ក៏បានគូសបញ្ជាក់អំពី ដែរថា ជាមួយនឹងភាគទុនិក ដែលមានយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ​ ក្រុមហ៊ុន ជីប ម៉ុង នឹងប្រែក្លាយ​ធនាគារ​ដែលវិនិយោគ​ដោយកូនខ្មែរសុទ្ធសាធ​មួយនេះ ឲ្យក្លាយជាធនាគារ​ក្នុងស្រុក​ឈានមុខគេ និងអាចឈជើងលើ​ទីផ្សាររាប់រយឆ្នាំ ទៅមុខ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការកោត​សរសើរចំពោះ ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ជីប ម៉ុង ទាំងមូល ដែលតែងនាំ​មកជូន​ប្រជាជនកម្ពុជានូវ​ផលិតផល និងសេវាកម្មជាច្រើន ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាផងដែរ។ លោកជំទាវបាន​គូសបញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សាខាថ្មីររបស់ធនាគារ ជីប ម៉ុង នាពេលនេះ មិនត្រឹម​តែ​​រួមចំណែកសំខាន់ក្នុងការចូលរួមលើកកម្ពស់វិស័យធនាគារនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏រួមចំណែកធ្វើឲ្យអ្នកវិនិយោគពីខាងក្រៅសម្លឹងឃើញពី​រឹងមាំផ្នែកសេដ្ឋកិច្ច និងកាន់តែ​មើលឃើញពី​ឱកាសវិនិយោគនៅកម្ពុជាផងដែរ។

សូមជម្រាបថា សាខាធនាគារ ជីប ម៉ុង នៅអគារ ជីប ម៉ុង ថៅវើរ ដែលស្ថិតនៅ​ចំកណ្តាល​បេះដូងរាជធានីភ្នំពេញនេះ គឺមានលក្ខណៈកាន់តែពិសេស និងប្រណីតជាងមុន ជាមួយ​ទីតាំងធំទូលាយ និងបរិយាកាសប្រកបដោយផាសុកភាព ដើម្បីធានាថា​ការផ្តល់ជូន​សេវាកម្មកម្រិតស្តង់ដារ ជាមួយនឹង​ការយកចិត្តទុកដាក់​ដ៏ល្អឥតខ្ចោះ ស្របតាម​តម្រូវការរបស់អតិថិជន។​ លើសពីនេះ ធនាគារ ជីប ម៉ុង ក៏មាន VIP Lounge នៅក្នុងសាខាថ្មីនេះ ដែលជាកន្លែងទទួលភ្ញៀវដ៏ប្រណីត ផ្តល់ជូនបទពិសោធន៍​សេវាកម្មធនាគារផ្តាច់មុខជូនអតិថិជន ប្រកបដោយឯកជនភាព អាទិភាព និងអត្ថប្រយោជន៍ជា​ច្រើនផ្សេងទៀត ឆ្លុះបញ្ចាំងពីឧត្តមភាពរបស់អតិថិជន។




អត្ថបទបន្ទាប់


រដ្ឋាភិបាលអាមេរិកព្រមានប្រជាជនខ្លួនកុំឱ្យធ្វើដំណើរទៅប្រទេសចំនួន២០ ពិសេសប្រទេសអ៊ីរ៉ង់

ព័ត៌មាន
សហរដ្ឋអាមរិក និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទបានឈានដល់កិច្ចព្រមព្រៀងការទូតចុងក្រោយមួយ ដោយព្រមដោះលែងអ្នកទោសអាមេរិកប្រាំនាក់។ អ្នកទោសសញ្ជាតិអាមេរិក…

ហ្វតតេ បានចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ កម្រិត AA+ លំដាប់ថ្នាក់ជាតិ និងកម្រិត B+ ក្នុងលំដាប់អន្តរជាតិ

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី បានទទួលការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ ពី Global Credit Rating (GCR) ដែលជាស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ