-
សៀ ឫទ្ធី៖ អ្នកអភិវឌ្ឍវិស័យសំណង់ត្រូវគិតពីចំណត បើមិនចង់ឈឺក្បាលនៅពេលអនាគត -
ការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញ នៅតែប្រឈមនឹងបញ្ហាច្រើន ខណៈអ្នកជំនាញកំពុងព្រួយបារម្ភ -
អ្នកជំនាញថា វិស័យអចលនទ្រព្យកម្ពុជារីកចម្រើនឆាប់រហ័ស ប៉ុន្តែទាមទារឲ្យមានប្លង់មេច្បាស់លាស់
ពាក់ព័ន្ធបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញលិខិតមួយកាលពីថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៧ បង្គាប់ឲ្យម្ចាស់សំណង់ទាំងអស់ ត្រូវសរសេរអក្សរខ្មែរធំៗនៅផ្ទាំងគំនូរ និង ស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានទូទាំងប្រទេស ដើម្បីលើកកម្ពស់អត្តសញ្ញាណ និងវប្បធម៌ជាតិ។
បើតាមលិខិតដែលមានចុះហត្ថលេខាដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ រាល់ការដាក់តាំងផ្ទាំងគំនូរ ឬ ស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវគោរពតាមគោលការណ៍ ដូចជា៖ ១. ត្រូវសរសេរខ្មែរឲ្យធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ។ ២. អក្សរបរទេស អាចសរសេរនៅខាងក្រោមអក្សរខ្មែរ និង មានទំហំពាក់កណ្តាលនៃអក្សរខ្មែរ។ ៣. ការសរសេរអក្សរខ្មែរ ត្រូវអនុវត្តន៍តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត»។
កន្លងមក គេសង្កេតឃើញភាពចន្លោះប្រហោងនៅក្នុងការសរសេរអក្សរខ្មែរ នៅលើបដា ផ្ទាំងប៉ាណូ ស្លាកសញ្ញាផ្សេងៗ ខិត្តប័ណ្ណផ្សព្វផ្សាយទាំងតូច ទាំងធំ ដែលមិនត្រឹមត្រូវតាមក្បួនខ្នាតអក្ខរាវិរុទ្ធ នៃវចនានុក្រមផ្លូវការរបស់ជាតិ។ ប្រការនេះ ធ្វើឲ្យមានការរិះគន់ផង និងការព្រួយបារម្ភផង អំពីការធ្លាក់ចុះនៃការប្រើប្រាស់អក្សរជាតិ៕