បាតុកម្មនៅថៃឆាបឆួលជាថ្មីទៀតខណៈនៅភូមាចំនួនអ្នកស្លាប់កើនដល់ជាង២៥០នាក់
ប្រទេសចំនួន២នៅអាស៊ាន គឺភូមា និងថៃ នៅមួយរយៈកន្លងមកនេះ មានការផ្ទុះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមយោធាកាន់តែខ្លាំង។ ជាក់ស្ដែង ព្រឹត្…
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង ៣៥នាក់នោះ មានអ្នកឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៣៣នាក់ និង២នាក់ទៀត ជាអ្នកដំណើរពីបរទេស ស្របពេលដែលអ្នកជាសះស្បើយមានចំនួន៣២នាក់។
សម្រាប់អ្នកវិជ្ជមានទាំង ៣៣នាក់ដែលជាករណីឆ្លងក្នុងសហគមន៍ មាន១៥ករណីរកឃើញនៅខេត្តព្រះសីហនុ ១៤ករណីនៅរាជធានីភ្នំពេញ ២ករណីនៅសៀមរាប និង ២ករណីទៀតរកឃើញនៅខេត្តកណ្តាល។
សូមបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩ នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨៣ នាក់ ស្លាប់ចំនួន៥នាក់៕