ស្ពាន​កោះពេជ្រ-កោះនរា

ស្ពាន​កោះពេជ្រ​-កោះនរា នឹងចំណាយ​ ៣៨លានដុល្លារ និង​ពេល ៣៥ខែ​ដើម្បីសាងសង់


ដូចការរំពឹងទុក ថ្ងៃទី២៦ តុលា ឆ្នាំ​២០២០ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​ជាផ្លូវការ​ការដ្ឋាន​សាងសង់​ស្ពាន​បេតុង​ខ្សែកាប ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុង​រណប​កោះនរា និង​បាន​ហៅស្ពាននេះថាជា "សមិទ្ធផលថ្មី​នៅលើដី​សន្តិភាព" ។
រូបគំនូស​ប្លង់​នៃ​ស្ពាន​បេតុង​ខ្សែកាប តភ្ជាប់​ពីកោះពេជ្រ ទៅកោះនរា។ រូបភាព ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី
ដោយ

បើយោងតាម​អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយក​ក្រុមហ៊ុន OCIC ដែល​វិនិយោគ​សាងសង់​ទីក្រុង​រណប​កោះពេជ្រ ទីក្រុង​រណប​ជ្រោយចង្វារ និង​ទីក្រុង​រណប​កោះនរា បាន​ឲ្យ​ដឹង​ថា ស្ពាន​បេតុង​ខ្សែកាប​ដែល​តភ្ជាប់​តំបន់​កោះពេជ្រទៅកោះនរានេះ នឹង​ចំណាយថវិកា​ ៣៨លានដុល្លារអាមេរិក និង​រយៈពេល​សាងសង់​ចំនួន ៣៥ខែ គិតពីថ្ងៃបើក​ការដ្ឋាន​សាងសង់​នេះ​ទៅ ។ 

អ្នក​ឧកញ៉ា ពុង ឃាវសែ ក៏បាន​ឲ្យ​ដឹង​ដែរថា ស្ពាន​បេតុង​ខ្សែកាបដែល​តភ្ជាប់​កោះពេជ្រ ទៅ កោះនរា​នេះ រចនាប្លង់​ដោយ​ក្រុមហ៊ុន​ចិន និង​សាងសង់​ដោយ​ក្រុមហ៊ុន​ចម្រុះ​ចិន-ខ្មែរ ។ 

សូមជម្រាប ទីក្រុងរណប​កោះនរា ស្ថិតនៅ​ខាង​កើត​នៃ​ទីក្រុង​កោះពេជ្រ លាត​សន្ធឹង​រហូត​ជិត​កៀនស្វាយ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញនោះ គឺជាវិនិយោគរបស់ក្រុមហ៊ុន​វិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC) របស់​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​និង​រឹងមាំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ឧកញ៉ា ពុង ឃាវ សែ ។

មហាសេដ្ឋី​អាត់កឺ​រូបនេះ បានបោះ​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណបថ្មី​នេះ ដែលនឹងក្លាយ​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញ​បំផុត​សម្រាប់​រាជធានីភ្នំពេញ និង​ជាទីកន្លែង​បណ្តុំ​ទៅដោយ​អគារ​ពាណិជ្ជកម្ម​ធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់​នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ នាពេលអនាគត៕




អត្ថបទបន្ទាប់


វៀតណាម រំពឹងថាអាចនាំចេញបង្គារក្នុងតម្លៃ ៣,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០

ព័ត៌មាន
តាមការព្យាករ ការនាំចេញបង្គារបស់វៀតណាមនៅក្នុងឆ្នាំ ២០២០នេះ នឹងសម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១០% ដែលរុញច្រានដោយ …

នាយករដ្ឋមន្ត្រី៖ កូវីដ-១៩ បំផ្លាញយើង រួមទាំងពិភពលោក តែមិនអាចធ្វើឲ្យយើងស្លាប់ទេ!

ព័ត៌មាន
នាយករដ្ឋមន្ត្រី កម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា បញ្ហាមេរោគឆ្លងកូវីដ-១៩ កំពុងបំផ្លិចបំផ្លាញកម្ពុជា រួមទាំងពិភពលោកទាំងមូល ប៉ុន្ដែ សម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ