ក្រុមហ៊ុនវៀតណាមជួបបញ្ហាក្នុងការទទួលប្រាក់ពីរដ្ឋាភិបាល

ក្រុមហ៊ុននៅវៀតណាមថា កញ្ចប់ថវិកាជាង១ពាន់លានដុល្លារពីរដ្ឋាភិបាល ពិបាកទទួលបាន ព្រោះមានលក្ខខណ្ឌតម្រូវច្រើន


នៅកំឡុងពេលកូវីដ-១៩ រដ្ឋាភិបាលវៀតណាមបានបញ្ចេញថវិការជំរុញសេដ្ឋកិច្ច ប្រមាណជាង១ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនសហគ្រាសដែលរងផលប៉ះពាល់ ពិសេសសម្រាប់ការបើកប្រាក់ខែដល់កម្មករ។ ប៉ុន្តែ ក្រុមហ៊ុនជាច្រើនបានជួបបញ្ហាក្នុងការទទួលបានប្រាក់ជំនួយពីរដ្ឋាភិបាលនេះ ដោយសារពួកគេត្រូវបានតម្រូវឱ្យបំពេញតាមលក្ខខណ្ឌ“ មិនសមហេតុផល” ទាក់ទងនឹងពន្ធលើប្រាក់ចំណូល។ នេះបើតាមការចុះផ្សាយរបស់ VN Express។
នៅកំឡុងពេលកូវីដ-១៩ រដ្ឋាភិបាលវៀតណាមបានបញ្ចេញថវិការជំរុញសេដ្ឋកិច្ច ប្រមាណជាង១ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនសហគ្រាសដែលរងផលប៉ះពាល់

រដ្ឋាភិបាល​វៀតណាម​ចេញ​នូវ​យន្តការ​ផ្ដល់​នូវ​ប្រាក់​កម្ចី​ងាយស្រួល សម្រាប់​ជួយ​ដល់​ក្រម​ហ៊ុន​សហគ្រាស​ក្នុង​ការ​បើក​ប្រាក់ខែ​ដល់​កម្មករនិយោជិត ដែល​កំពុង​បន្តការងារ និង​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ពួក​គេ​រស់​ឡើង​វិញ​។ ប៉ុន្ដែ ដើម្បី​អាច​ទទួល​បាន​ប្រាក់​កម្ចី​ទាំងនេះ​បាន ក្រុមហ៊ុន​សហគ្រាស​ទាំងនោះ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​។ លក្ខខណ្ឌ​នោះ ពួក​គេ​ត្រូវ​ឱ្យ​បង់ពន្ធ​សម្រាប់​ឆ្នាំ ២០២០ ខណៈ បទបញ្ជា​នៃ​ការ​បង់ពន្ធ​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​បង់​ក្នុង​រង្វង់​រយៈពេល ៣ ទៅ ៥ ឆ្នាំ​។

ទន្ទឹម​នេះ ក្រុមប្រឹក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន​របស់​រដ្ឋាភិបាល​ថ្មី​ៗ​នេះ បាន​សរសេរ​លិខិត​ដាក់​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មី​ញ​ឈី​ញ (Pham Minh Chinh) ដើម្បី​បង្អុ​ល​បញ្ជាក់​ថា លក្ខខណ្ឌ​កំណត់​ដោយ​រដ្ឋាភិបាល​នេះ គឺ​មិន​សម​ហេតុផល​នោះ​ទេ​។ ក្រុមប្រឹក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា អាជីវកម្ម​ជា​ច្រើន​ជួប​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​ជំងឺ​កូ​វី​ដ​ចាប់តាំងពី​ឆ្នាំ​២០២០ ហើយ​ដូច្នេះ ការ​រំពឹង​ថា ពួក​គេ​នឹង​បង់ពន្ធ​សម្រាប់​ឆ្នាំ ២០២០ គឺ​មិន​យុត្តិធម៌​ទេ ហើយ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ដក​ចេញ​នូវ​លក្ខខណ្ឌ​ទាក់ទង​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ​ផង​ដែរ​។ លក្ខខណ្ឌ​បែប​នេះ កំពុង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ភាគច្រើន​មិន​អាច​ទទួលយក​នូវ​ប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​បាន​ទេ​។

តែ​យ៉ាងណាមិញ នៅ​ថ្ងៃ​ទី ២៥ ខែកក្កដា​រដ្ឋមន្ត្រីក្រសួង​ការងារ ទទួល​បន្ទុក​ផ្នែក យុទ្ធ​ជន​ពិការ និង​សង្គមកិច្ច លោក ដាវ ងុ​ច​ដុ​ង (Dao Ngoc Dung) បាន​រាយការណ៍​ទៅ​រដ្ឋសភា​ថា ក្នុង​ស​ប្តា​ហ៍​ទី ១ អាជីវកម្ម​ចំនួន ៦២ ដែល​មាន​និយោជិត​ជាង ១​ម៉ឺន​៣​ពាន់​នាក់ បាន​ទទួល​ប្រាក់​កម្ចី​ដែល​មាន​តម្លៃ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទន្ទឹម​នេះ ក្រុមប្រឹក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន​របស់​រដ្ឋាភិបាល ក៏​បាន​ផ្តល់​អនុសាសន៍រ​ដល់​រដ្ឋាភិបាល​គួរតែ​បែងចែក​វ៉ាក់សាំង​បន្ថែម​ទៀត​ដល់ទី​ក្រុង​និង​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​ដែល​កំពុង​រាតត្បាត​ខ្លាំង ដែល​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​របស់​ប្រទេស​ដូច​ជា​នៅ ក្រុង​ហូ​ជី​មិ​ញ​, ប៊ី​ន​ឌួ​ង និង​ដុ​ង​ណៃ​។ ទន្ទឹម​នឹង​នេះ វិស័យ​ឯកជន ក៏​បន្ត​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​ការ​អនុញ្ញាត​ទិញ​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ ១៩ និង​ដើម្បី​ធ្វើតេស្ត​ដោយ​ខ្លួនឯង​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹទ្ធសភាអាមេរិកបញ្ចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងខ្ទង់ចំណាយ ១ទ្រីលានដុល្លារ

ព័ត៌មាន
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅដើមខែកក្កដានេះ បានបញ្ចេញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសថ្មីមួយ ដែលរួមបញ្ចូលការវិនិយោគលើផ្លូវថ្នល់ ស្ពាន…

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពន្យល់ពីរឿងប្រេងឥន្ធនៈឡើងថ្លៃ

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈ នៅរយៈពេល៣ខែកន្លងមកនេះ ហក់ឡើងថ្លៃជាបន្តបន្ទាប់។ មតិសាធារណៈជនមួយចំនួនតែងតែមានការងឿងឆ្ងល់ និងចោទសួរថា តើមានកត្តាអ្វីខ្លះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ