ជំរុញពាណិជ្ជកម្មទ្វេភាគី

វៀតណាម និងកូរ៉េខាងត្បូង ដាក់គោលដៅជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១០០ ពាន់លានដុល្លារនៅឆ្នាំក្រោយ


រដ្ឋាភិបាលវៀតណាម និង កូរ៉េខាងត្បូង បានដាក់គោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យបានដល់ ១០០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ ខណៈបើធៀបកាលពីឆ្នាំមុនមានទំហំពាណិជ្ជកម្មរវាងប្រទេសទាំងនេះមានត្រឹមតែ ៧៨ ពាន់លានដុល្លាប៉ុណ្ណោះ។
ជំរុញពាណិជ្ជកម្មទ្វេភាគី

ការលើកឡើង ពីគោលដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូងនេះ ធ្វើឡើងនៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ជាមួយនឹងការប្តេជ្ញាចិត្តថា នឹងពង្រីកវិសាលភាពពាណិជ្ជកម្មបន្ថែមទៀតឱ្យបានដល់ ១៥០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០ ផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។

បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck soo និងសមភាគីវៀតណាមលោក Pham Minh Chinh កាលពីល្ងាចថ្ងៃអង្គារ ទី ៦ ខែ កក្កដា បានសម្រេចនូវកិច្ចព្រមព្រៀងគោលដៅពាណិជ្ជកម្មទ្វេភាគីសម្រាប់ប្រទេសទាំង២ ជាមួយនឹងបង្កើនការវិនិយោគបន្ថែមនាពេលខាងមុខ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Duck soo និង លោក Pham Minh Chinh ក៏បានព្រមព្រៀងគ្នាក្នុងការស្វែងរកវិធីកាត់បន្ថយគម្លាតទំហំពាណិជ្ជកម្មទ្វេភាគីផងដែរ។

សេចក្តីថ្លែងការណ៍បានគូសបញ្ចាក់ថា ក្នុងអំឡុងនៃកិច្ចប្រជុំនោះ លោក Duck soo និង លោក Pham Minh Chinh ក៏បានចែករំលែកទស្សនៈអំពីសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាព និង សុវត្ថិភាពដែនសមុទ្រ និងសេរីភាពនៅក្នុងសមុទ្រចិនខាងត្បូងផងដែ។

មែនទែនទៅ ប្រទេសកូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វៀតណាម និង ជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស។ យោងតាមទិន្នន័យគយវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមមានឱនភាពពាណិជ្ជកម្មចំនួន ៣៤ ពាន់លានដុល្លារជាមួយកូរ៉េខាងត្បូងកាលពីឆ្នាំមុន។ ការនាំចូលសំខាន់របស់វៀតណាមពីកូរ៉េខាងត្បូង រួមមានគ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន លោហធាតុ ប្លាស្ទិក ក្រណាត់ និងឥន្ធនៈ៕




អត្ថបទបន្ទាប់


ប្រទេសធំៗនៅអាស៊ានបញ្ចេញសាច់ប្រាក់ដល់ពលរដ្ឋដើម្បីទប់ទល់នឹងអតិផរណា

ព័ត៌មាន
យ៉ាងហោចណាស់ មានរដ្ឋាភិបាលមកពីបីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានចាប់ផ្តើម បញ្ចេញនូវកញ្ចប់ថវិកា…

សមាជិកព្រឹទ្ធសភាអាមេរិកអំពាវនាវឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធបើកការស៊ើបអង្កេតលើកម្មវិធីលើ TikTok

ព័ត៌មាន
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក និង មន្ត្រីកំពូលមកពីគណបក្សសាធារណរដ្ឋបានអំពាវនាវឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ