ជំងឺខ្ជិល

បណ្តាំ​មហា​សេដ្ឋី៖ ភាព​លោភ​លន់​អាច​ព្យាបាល​ជំងឺ​ខ្ជិល​ច្រអូស


ភាព​ខ្ជិល​ច្រអូស​តែងតែ​មាន​ជាប់​ខ្លួន​មនុស្ស​យើង​គ្រប់​គ្នា ទោះ​តិច​ឬ​ច្រើន។ ដោយសារ​តែ​ភាព​ខ្ជិល​ច្រអូស​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់​បង់​ឱកាស រួមទាំង​ពេល​វេលា​ដោយ ​មិន​បាន​ទទួល​អ្វី​ជា​ការ​តបស្នង ហើយ​មាន​ពេល​ខ្លះ ខាត​ធ្ងន់ធ្ងរ ធ្លាក់​ខ្លួន​ងើប​មុខ​លែង​រួច ក៏​មាន។
ជំងឺ​ខ្ជិល​ច្រអូស​អាច​ព្យាបាល​បាន​ដោយ​ភាព​លោភលន់?
ដោយ

ចុះ​តើ​មាន​វិធី​អ្វី​ដើម្បី​បំបាត់​ជំងឺ​ខ្ជិល​ច្រអូស​បាន? 

មហា​សេដ្ឋី​មួយ​រូប​ដែល​មាន​ឈ្មោះ​ល្បី​ខ្ទរខ្ទារ​ទូទាំង​ពិភព​លោក បាន​ណែនាំ​ថា ជំងឺ​ប្រភេទ​នេះ​អាច​ព្យាបាល​បាន ថែម​ទាំង​ងាយ​ស្រួល​ថែម​ទៀត​ផង​គឺ ត្រូវ​រៀន​ចេះ​លោភ​លន់

បើ​សិន​ជា​លោភ​លន់​អាច​ព្យាបាល​ជំងឺ​ខ្ជិល​ច្រអូស​មែន​នោះ ចុះ​ហេតុ​អ្វី​បាន​ជា​គេ​ថា​មនុស្ស​លោភ​លន់​ជា​មនុស្ស​មិន​ល្អ​ទៅ​វិញ?

ត្រង់​ចំណុច​នេះ លោក Robert T. Kiyosaki ជា​មហា​សេដ្ឋី​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា Rich Dad Poor Dad មិន​បាន​ណែនាំ​ឲ្យ​មនុស្ស​ធ្វើ​អ្វី​ដែល​លោភ​លន់​ហួស​ដែន ​កំណត់​រហូត​ដល់​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ​នោះ​ឡើយ។ 

អ្វី​ដែល​លោក​បាន​ណែនាំ​នោះ​គឺ​ថា មនុស្ស​យើង​ត្រូវ​ចេះ​អង្គុយ​ចុះ​និង​សួរ​សំណួរ​មក​កាន់​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ត្រូវ​រស់​នៅ​ដូច​ម្តេច​ដើម្បី​កុំ​ឲ្យ​បារម្ភ​ពី​រឿង​ការងារ​ទៀត? តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​មាន​ប្រាក់ ​ច្រើន​តាម​ដែល​ត្រូវការ?។

លោក​ថែមទាំង​បាន​សង្កត់​ធ្ងន់​ថា បើ​មនុស្ស​យើង​គ្មាន​ភាព​លោភ​លន់​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ល្អ ប្រសើរ​ឡើង​ទេ ជាតិ​នេះ​ប្រហែល​គ្មាន​ភាព​រីក​ចម្រើន​ទេ។ ពិភព​លោក​យើង​នេះ​អាច​រីក​ចម្រើន ​ដល់​សព្វ​ថ្ងៃ​នេះ​ព្រោះ​មាន​មនុស្ស​មួយ​ចំនួន​ជឿ​ថា យើង​អាច​មាន​ជីវិត​ដែល​ប្រសើរ​ជាង​នេះ​បាន ​ហើយ​​មាន​វត្ថុ​ប្រឌិត​ថ្មីៗ​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ព្រោះ​មនុស្ស​ជឿ​ថា គេ​អាច​ធ្វើ​អ្វី​ដែល ​ប្រសើរ​ជាង​អ្វី​ដែល​មាន​នា​ពេល​បច្ចុប្បន្ន។

ចុះ​មិត្ត​អ្នក​អាន​វិញ ធ្លាប់​មាន​អារម្មណ៍​ថា ភាព​ខ្ជិល​ច្រអូស​កំពុង​វាយ​លុក​ដែរ​ទេ? អ្វី​ជា​វិធី​ដោះស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​លោក​អ្នក​កន្លង​មក? សូម​ចូលរួម​ចែក​រំលែក​មតិ​យោបល់​ក៏​ដូចជា​ដំណោះ​ស្រាយ​របស់​លោក​អ្នក​តាម​ទំព័រ Cambonomist !




អត្ថបទបន្ទាប់


វៀតណាម​គ្រោង​ហាមប្រាម​គ្រឿង​ស្រវឹង​នៅ​ក្នុង​ខារ៉ាអូខេ

ច្រៀង​បាន ប៉ុន្តែ​ហាមផឹក! អាជ្ញាធរ​ប្រទេស​វៀតណាម​កំពុង​ពិចារណា​ហាមឃាត់​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ។

អាស៊ាន៖ ប្រទេស​ដែលមាន​ចរាចរណ៍​ល្អ​បំផុត និង​អាក្រក់​បំផុត

រាល់ថ្ងៃ ពលរដ្ឋ​ជា​ច្រើន​ ជាពិសេស អ្នក​រស់នៅ​ក្នុង​ទីក្រុងនិងទីប្រជុំ​ជន​ធំៗ តែង​រអ៊ូ​រទាំ​អំពី​បញ្ហា​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាមដង​ផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ