សម្ដេចធិបតី ហ៊ុន ម៉ាណែត

តើកម្ពុជាទទួលបានសមិទ្ធផលអ្វីខ្លះក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នៅ៩ខែមកនេះ?


គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ គឺមានរយៈពេល៩ខែហើយ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសូតឡើង។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល៩ខែកន្លងមកនេះ កម្ពុជាសម្រេចបានសមិទ្ធផលច្រើនគួរជាមោទនទាំងលើឆាកជាតិ និងអន្តរជាតិ។ តើកម្ពុជាសម្រេចបានសមិទ្ធផលអ្វីខ្លះក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងរយៈពេល៩ខែមកនេះ?
សម្ដេចធិបតី ហ៊ុន ម៉ាណែត
ដោយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងរយៈពេល៩ខែកន្លងមកនេះ សម្រេចបានសមិទ្ធផលធំៗជាច្រើនទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ សមិទ្ធផលទាំងនេះមិនមែនកើនឡើងដោយចៃដន្យនោះទេ ពោលគឺបានកើតចេញពីផ្លែផ្កានៃសុខសន្តិភាព កិច្ចខិតខំប្រឹងប្រែង និងការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ជាក់ស្ដែងកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ទទួលបានគម្រោងវិនិយោគចំនួន១៤៧គម្រោង ដោយមានទុនវិនិយោគជាង២ពាន់៧រយលានដុល្លារ និងបង្កើតការងារបានជាង១៤ម៉ឺនកន្លែងជូនពលរដ្ឋ។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ប៉ែន បូណា ធ្វើឡើងក្នុងវេទិកាសារព័ត៌មានលើកទី៣ស្ដីពីសមិទ្ធផលការងារសំខាន់ៗក្នុងត្រីមាសទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

តាមរយៈសមិទ្ធផល និងគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន និងដាក់ចេញកន្លងមកនេះ បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិព្យាករថា នៅឆ្នាំនេះកម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៦% ដែលជាកំណើនខ្ពស់ជាងគេនៅតំបន់អាស៊ាន និងស្ថិតក្នុងលំដាប់ទី៣ ក្នុងចំណោម២០ប្រទេសក្នុងតំបន់អាស៊ី ដែលអាចនិយាយបានថា កម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេមួយក្រោយវិបត្តិកូវីដ-១៩។

ពាក់ព័ន្ធកិច្ចការងារ និងសមិទ្ធផលដែលសម្រេចបាននៅលើឆាកអន្តរជាតិក្នុងរយៈពេល៩ខែវិញ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិលើកឡើងថា រាល់ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងៗនៅលើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែផ្ដោតសំខាន់លើកិច្ចការការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សំដៅស្វែងរកផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ។ ជាមហិច្ឆតារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ធ្វើយ៉ាងណាប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៥០។ នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ដែលបានបន្ថែមថា ការអនុវត្តន៍ការទូត សេដ្ឋកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត ត្រូវបានស្ដែងឡើងតាមរយៈជំនួបទ្វេភាគីរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ហើយរាល់ជំនួបនីមួយៗសុទ្ធសឹងជាឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម។

បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ លទ្ធផលម៉ាក្រូសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា បានក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ ពិសេសការវិនិយោគផ្ទាល់ពីបរទេសតែម្ដង។ ជាក់ស្ដែងនៅក្នុងឱកាសបំពេញទស្សនកិច្ចចុងក្រោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសកូរ៉េខាងត្បូង ទាំងថ្នាក់ដឹកនាំ និងអ្នកធុរកិច្ចកូរ៉េ បានទទួលស្គាល់កម្ពុជាថា ជាប្រទេសដែលអំណោយផលជាងគេ ក្នុងចំណោមបណ្ដាប្រទេសក្នុងអាស៊ានទាំង១០ សម្រាប់ការវិនិយោគ៕

អត្ថបទ៖ បូ ដូឡា, រូបភាព ណុះ សាម៉េត

None



អត្ថបទបន្ទាប់


តើការប្រើបច្ចេកវិទ្យា AI ពិតជាជួយឱ្យបុគ្គលិកបង្កើនផលិតភាពការងារខ្ពស់ជាងធម្មតាជិត៥ដងមែនឬ?

ក្រុមហ៊ុនអង់គ្លេស PricewaterhouseCoopers International ហៅកាត់ PWC ដែលជាក្រុមហ៊ុនសវនកម្មគណនេយ្យធំបំផុតទី២ របស់ពិភពលោកបានអះអាងថា ប្រ…

ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាជាមួយការបញ្ចុះតម្លៃសំបុត្រយន្ដហោះ ៥០% ពី Vietjet

ក្រុមហ៊ុន Vietjet ផ្តល់ជូនអ្នកដំណើរនូវប្រូម៉ូសិនដ៏ទាក់ទាញជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ភាគរយ (*) ទៅមកដោយផ្ទាល់រវាងប្រទេសវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ