ការមកដល់របស់ foodpanda នេះ ត្រូវគេរំពឹងថា នឹងជួយជំរុញការរកស៊ីរបស់អាជីវកម្មតូចធំនៅក្នុងខេត្តស្វាយរៀង ឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ក្នុងបរិបទកូវីដ១៩ ។
លោកអ្នកគ្រាន់តែទាញយកកម្មវិធីទូរសព្ទ (mobile app) ដែលមានឈ្មោះ foodpanda យកមកប្រើប្រាស់ ហើយអាចកុម្ម៉ង់អាហារដែលអ្នកចូលចិត្តបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ។ អ្វីដែលពិសេសជាងនេះ គឺដើម្បីអបអរការប្រកាសឲ្យប្រើប្រាស់នេះ អតិថិជនទាំងអស់ទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់លើកដំបូង ចាប់ពី 3$ ឡើងទៅ ដោយប្រើកូដ «HELLOSVR»។
ទន្ទឹមនឹងនេះដែរ ការពង្រីកវត្តមាន foodpanda ក៏បង្ហាញពីការចូលរួមចំណែកសកម្មរបស់ក្រុមហ៊ុន foodpanda ជាមួយនឹងរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅផ្ទះ បើគ្មានការចាំបាច់ ក៏ដូចជារក្សាគម្លាតសុវត្ថិភាព ប៉ុន្តែ នៅតែអាចទិញសម្ភារៈប្រើប្រាស់សំខាន់ៗ ស្បៀង ភេសជ្ជៈ និងម្ហូបអាហារដ៏សម្បូរបែបបាន ដោយគ្រាន់តែប្រើប្រាស់ កម្មវីធីទូរសព្ទ (App) foodpanda ។
អ្នកតំណាងក្រុមហ៊ុន foodpanda បានបញ្ជាក់ថា ការដំណើរការសាខាថ្មីនៅខេត្តស្វាយរៀង គឺជាការបោះជំហានមួយទៀត ឆ្ពោះទៅរកគោលដៅក្លាយជាក្រុមហ៊ុនដឹកជញ្ជូនរហ័សនិងឈានមុខគេនៅកម្ពុជា ក៏ដូចជាបន្តលើកស្ទួយអាជីវកម្មខ្នាតតូចនិងមធ្យម ក្នុងអំឡុងវិបត្តិកូវីដ ១៩ ។
លោកមានប្រសាសន៍ថា៖ «ចាប់ពីពេលនេះ ប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មជាដៃគូរបស់ foodpanda កាន់តែមានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ លើការបញ្ជាទិញ និងលក់ផលិតផលរបស់ខ្លួន ដោយពួកគាត់គ្រាន់តែប្រើប្រាស់សេវា និង App របស់យើង នោះពួកគាត់ទទួលបានទាំងសុវត្ថិភាព អាចលក់ផលិតផលបាន និងទទួលបានសេវាដឹកដល់ផ្ទះ រហ័សទាន់ចិត្ត ថែមទៀតផង ។»
កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល (Visa Card Payment) ដោយលោកអ្នកមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន តែងតែអនុវត្តវិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុងដឹកអីវ៉ាន់ជាប្រចាំ ។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបន្ថែមសុវត្ថិភាពមួយកម្រិតទៀតដល់ទាំងបុគ្គលិក ទាំងដៃគូអាជីវកម្ម និងទាំងអតិថិជនដើម្បីការពារខ្លួនពីកូវីដ១៩ និងបង្ហាញពីការគិតដល់សហគមន៍ដែលខ្លួនកំពុងតែប្រតិបត្តិ ក្រុមហ៊ុនបានរៀបចំចាក់វ៉ាក់សាំងភ្លាមៗដល់បុគ្គលិកទាំងអស់ ដែលកំពុងស្នាក់នៅនិងបម្រើការងារនៅខេត្តស្វាយរៀង ។
ក្រៅពីនេះ foodpanda នៅតែបន្តជួយគាំទ្រសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានារបស់ខ្លួន ដោយក្រុមការងាររបស់ក្រុមហ៊ុន ក៏បាននាំយកសម្ភារៈពេទ្យ សម្ភារៈប្រើប្រាស់ការពារ មេរោគកូវីដ ១៩ ដូចអាល់កុល ម៉ាស់ និង ទឹកបរិសុទ្ធ ជូនដល់សាលាខេត្តស្វាយរៀងផងដែរ ។
កន្លងមក foodpanda បានចូលរួមជួយដល់សង្គមក៏ដូចជាសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ តាមរយៈការផ្តល់អំណោយជាគ្រឿងបរិក្ខារពេទ្យ និងសម្ភារៈនានាជាច្រើន ដល់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធ ចំនួន ៤លើក និងចែកអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខ ចំនួន ៥ លើក ។
បន្ថែមលើនេះ សម្រាប់ខែកក្កដា foodpanda នៅតែផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា ៖
● ចុចដោនឡូតអេប foodpanda ដើម្បីចុចទិញ អាហារឆ្ងាញ់ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ឆ្នាំង ។
សូមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ ៕