
ប៉ុន្ដែ គេនៅមិនទាន់បញ្ជាក់នៅឡើយទេថា តើរោងចក្រដ៏ធំថ្មីនេះនឹងត្រូវចាប់ផ្ដើមសាងសង់ឡើងនៅពេលណានោះ។ នេះបើយោងតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន រ៉យទ័រ។
ក្រុមហ៊ុន LG Energy Solution ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LG Chem ត្រូវបានគេររាយការណ៍ថា កំពុងតែត្រៀមចាប់ដៃជាមួយនឹងក្រុមហ៊ុនយក្សជប៉ុន Honda ក្នុងការវិនិយោគបង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនៅអាមេរិក ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកូរ៉េ LG មានចំណែកទីផ្សារ១០% ក្នុងការផ្គត់ផ្គង់អាគុយរថយន្ដអគ្គិសនីទៅឲ្យក្រុមហ៊ុន Tesla, General Motors និង Volkswagen ជដើម។បើទោះបីជាមានលេចធ្លាយព័ត៌មានពីការចាប់ដៃជាមួយក្រុមហ៊ុន Hondaក្ដី ប៉ុន្ដែ ក្រុមហ៊ុន LG Energy Solution បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនកំពុងពិភាក្សាអំពីវិធីផ្សេងៗក្នុងការសហការជាមួយក្រុមហ៊ុនផលិតរថយន្តនានា រួមទាំងការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានសម្រេចចិត្តលើការវិនិយោគណាមួយនោះទេ។ ខណៈអ្នកនាំពាក្យរបស់ក្រុមហ៊ុន Honda នៅទីក្រុងតូក្យូវិញ ក៏បានបដិសេធអត្ថាធិប្បាយលើរឿងនេះដែរ។
សូមជម្រាបថា ក្រុមហ៊ុន LG Energy Solution ដែលមានទីតាំងផលិតអាគុយរថយន្ដនៅសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ប៉ូឡូញ និងឥណ្ឌូនេស៊ី ហើយក៏គ្រោងនឹងវិនិយោគសរុបចំនួនជាង ៤ពាន់៧រយលានដុល្លារ នៅអាមេរិកខាងជើងនៅឆ្នាំ ២០២៤ ដើម្បីធានាបាននូវសមត្ថភាពផលិតសម្រាប់បំពេញតម្រូវការផងដែរ៕៊អត្ថបទ៖ ស៊ើង និមល់
None