វិនិយោគវៀតណាម

LG នឹងវិនិយោគ ជាង៧០០លានដុល្លារបន្ថែមទៀត នៅវៀតណាម


ក្រុមហ៊ុនផលិតអេក្រង់ទូរទស្សន៍ LG នឹងវិនិយោគបន្ថែមប្រមាណជាង៧០០លានដុល្លារអាមេរិកទៀត នៅក្នុងរោងចក្រផលិតរបស់ខ្លួននៅក្នុងខេត្តភាគខាងជើងនៃទីក្រុងហៃផុង ប្រទេសវៀតណាម ដែលការវិនិយោគថ្មីនេះ នឹងធ្វើឲ្យទំហំវិនិយោគរបស់ក្រុមហ៊ុន LG សរុបមាននៅក្នុងប្រទេសវៀតណាម កើនដល់ទៅ ជាង៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
រោងចក្រ LG មួយកន្លែងនៅវៀតណាម (រូបភាព៖ Internet)
ដោយ

ទុនវិនិយោគជាង​៧០០លាន​ដុល្លារអាមេរិក​បន្ថែមនេះ នឹងត្រូវបាន​ប្រើប្រាស់​ក្នុងការពង្រីក​រោងចក្រ របស់ LG ដោយចាប់ផ្ដើមឡើង​នៅក្នុង​ខែមីនា តទៅ ហើយវា​នឹងត្រូវរួចរាល់​សម្រាប់​ការផលិត​នៅក្នុង​ខែឧសភា​ខាងមុខនេះ។

ការវិនិយោគ​បន្ថែម​របស់ LG នៅវៀតណាម​នេះ នឹងបង្កើតការងារថ្មីៗ​ប្រមាណ ៥ពាន់កន្លែង និងចូលរួមចំណែក​ប្រហែល​៥លាន​ដុល្លារ ជារៀងរាល់ឆ្នាំ​នៅក្នុង​កញ្ចប់ថវិការដ្ឋ។ 

ក្រុមហ៊ុន​ផលិត​អេក្រង់ទូរទស្សន៍ LG បាន​ចាប់ផ្ដើម​វិនិយោគ​ដំបូង​នៅក្នុង​ទីក្រុង​ហៃផុង​ប្រទេសវៀតណាម​កាលពីខែ​មេសា ឆ្នាំ២០១៦ ហើយបច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ប្រហែលជិត​១ម៉ឺន៤ពាន់នាក់។ 

ថ្មីៗនេះដែរ ក្រុមហ៊ុន LG របស់​កូរ៉េខាងត្បូង​មួយនេះ ក៏ទើបតែបាន​​ប្រកាស​អំពី​គម្រោង​នឹង​ឈប់​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ផងដែរ ដោយសារតែ​រយៈពេល​ប្រមាណឆ្នាំជាប់ៗគ្នា​មកនេះ ក្រុមហ៊ុននេះ រងនូវការខាតបង់​ប្រាក់​រាប់ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំ៕

None



អត្ថបទបន្ទាប់


ភាគហ៊ុននៅក្នុងប្រទេសជប៉ុនបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ

ឥឡូវនេះ យើងបន្ដមកមើលភាគហ៊ុននៅក្នុងប្រទេសជប៉ុនវិញ ឃើញថាតម្លៃភាគហ៊ុននៅក្នុងប្រទេសនេះ គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ បានហក់ឡើងខ្ពស់បំផុតមិនធ្ល…

អាមេរិកប្រាប់ប្រទេស G20 ថាខ្លួននឹងគាំទ្រប្រទេស G20 ក្នុងការជំរុញឲ្យសេដ្ឋកិច្ចសកលឲ្យស្ទុះងើបឡើងវិញ

រដ្ឋការរបស់លោកចូ បៃឌិនប្រធានាធិបតីអាមេរិក បានបញ្ជាក់ប្រាប់ទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន គឺបណ្ដាប្រទេសរីកចម្រើនG20 ថា អាមេរិកនឹងនៅតែនឹងបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ