ហេតុអ្វីលោកអ្នកគួរតែភ្ជាប់គណនីធនាគារអេស៊ីលីដា ជាមួយនឹងអេស៊ីលីដាម៉ូបាល?
ការភា្ជប់គណនីធនាគារ អេស៊ីលីដា នៅក្នុង app អេស៊ីលីដាម៉ូបាល លោកអ្នកទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន ដូចជា ទទួលបានសមតុល្យគណនីវ៉លឡែត បានកាន់តែធំ និងអាចផ្ទេរប្រាក់បានកាន់តែច្រើនរហូតដល់ ២០ម៉ឺនដុលា្លរ ឬ៨០០លានរៀល ដោយមិនអស់ថ្លៃសេវាសូម្បីតែមួយរៀលនោះឡើយ។
ជាងនេះទៅទៀត លោកអ្នកអាចនឹងទូទាត់ថ្លៃទំនិញផ្សេងៗតាម KHQR របស់ធនាគារអេស៊ីលីដាដោយមិនកំណត់ទំហំទឹក្របាក់ និងមិនអស់ថ្លៃសវា។ ក្រៅពីនេះ លោកអ្នកអាចអាចគ្រប់គ្រងគណនីធនាគារ នៅលើទូរសព្ទដៃបានយ៉ាងងាយស្រួល បានទាំងគណនីឯកត្តជន គណនីរួម និងគណនីក្រុមហ៊ុន។ កាន់តែងាយស្រួលទៀតនោះ គឺតាមរយៈអេស៊ីលីដាម៉ូបាល លោកអ្នកអាចដាក់-ដាក់ប្រាក់ តាមអេធីអឹម ដោយមិនប្រើបណ្ណ ដាក់ប្រាក់បញ្ញីមានកាលកំណត់ បានដោយខ្លួនឯង និងអត្ថប្រយោជន៍ជាច្រើនទៀត។
ជាមួយនឹងភាពពេញនិយមគ្រប់ស្រទាប់វ័យរបស់អ្នកប្រើប្រាស់សេវាធនាគារអេស៊ីលីដា គិតមកទល់បច្ចុប្បន្ន អេស៊ីលីដាម៉ូបាល មានអ្នកប្រើប្រាស់សរុបជិត៣លាននាក់ហើយ ដែលវឌ្ឍនភាពនេះ កំពុងចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា ស្របតាមកំណើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ៕