ក្រុមហ៊ុនវិនិយោគ

ក្រុមហ៊ុនវិនិយោគពហុវិស័យរបស់ឥណ្ឌូនេស៊ី Lippo Group មកសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា


លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ដែលជាក្រុមហ៊ុនមានអាជីវកម្មពហុវិស័យឈានមុខគេរបស់ឥណ្ឌូនេស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា។ ក្រៅពីជួបជជែកពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Riady ក៏បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនវើលប៊្រីដគ្រុបផងដែរ។
ក្រុមហ៊ុនវិនិយោគ
ដោយ

ដំណើរទស្សនកិច្ចរបស់លោក Jonh Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group មកកាន់ប្រទេសកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីជំនួបដ៏ជោគជ័យប្រកបដោយផ្លែផ្ការវាងលោក Riady និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស កាលពីខែមករា ដើមឆ្នាំនេះ។ អំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Riady នឹងស្វែងយល់ពីឱកាសវិនិយោគដ៏មានសក្ដានុពលលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា រួមមានវិស័យអចលនទ្រព្យ វិស័យថែទាំសុខភាព និងវិស័យឧស្សាហកម្មផងដែរ។

នៅក្នុងដំណើរស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជានេះ ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគលើចម្រុះវិស័យនេះ បានជួបពិភាក្សាប្រកបដោយលទ្ធផលផ្លែផ្កាជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង បានទស្សនាសិក្សាស្វែងយល់ពីទីផ្សារកម្ពុជាជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលប៊្រីដគ្រុប (WorldBridge Group)។

ជាមួយគ្នានេះលោក Riady បានបង្ហាញភាពស្ញប់ស្ញែងពីភាពចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ជួយគាំទ្រដល់ការវិនិយោគពីបរទេស ដែលជួយបង្កើតបរិយាកាសធុរកិច្ចមួយ ដែលមានភាពទាក់ទាញខ្លាំង។ លោកអះអាងថា ក្រុមហ៊ុន Lippo Group រីករាយក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកជួយបន្តការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈនាំយកជំនាញ និងធនធានមកកាន់វិស័យនានា ដែលអាចលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។

ដំណើរទស្សនកិច្ចរបស់លោក Riady មកកាន់ប្រទេសកម្ពុជានេះ វាបានឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍របស់ក្រុមហ៊ុន Lippo Group ចំពោះសេដ្ឋកិច្ចដ៏រស់រវើក និងសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះ ក្រុមហ៊ុននេះបានស្វែងរកដៃគូជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា ដើម្បីបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ កន្លែងថែទាំសុខភាព និងតំបន់ឧស្សាហកម្ម។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងរួមចំណែកក្នុងការជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌូនេស៊ីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការវិនិយោគដ៏មានសក្តានុពលរបស់ក្រុមហ៊ុន Lippo Group អាចបង្កើតឱកាសការងារយ៉ាងច្រើនសម្រាប់កូនខ្មែរ គាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរួមចំណែកដល់សុខុមាលភាពទូទៅរបស់សហគមន៍កម្ពុជា។ Lippo Group គឺជាក្រុមហ៊ុនមានអាជីវកម្មពហុវិស័យឈានមុខគេរបស់ឥណ្ឌូនេស៊ី ដែលមានមុខជំនួញជាច្រើនរាប់ចាប់ពីវិស័យអចលនទ្រព្យ វិស័យថែទាំសុខភាព វិស័យលក់រាយ វិស័យអប់រំ បច្ចេកវិទ្យា និងទូរគមនាគមន៍។

ក្រុមហ៊ុននេះមានប្រវត្តិបោះទុនវិនិយោគប្រកបដោយជោគជ័យជាយូរមកហើយនៅក្នុងតំបន់ ហើយបានប្តេជ្ញារួមចំណែកជួយដល់ការអភិវឌ្ឍរបស់កម្ពុជាប្រកបដោយនិរន្តរភាពតាមរយៈសកម្មភាពអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនវើលប៊្រីដគ្រុប (WorldBridge Group) បានបើកដំណើរការរបស់ខ្លួននៅឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាជម្រើសដ៏កំពូល សម្រាប់បណ្តាញជាដៃគូអន្តរជាតិក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុន WorldBridge បានបង្កើតភាពជាដៃគូជាមួយម៉ាកយីហោ និងក្រុមហ៊ុនធំៗនៅលើពិភពលោក ដោយនាំមកនូវការវិនិយោគ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា៕

None



អត្ថបទបន្ទាប់


ប្រទេសបារាំងកាត់បន្ថយព្យាករកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំនេះ ខណៈដែលទស្សនវិស័យមានភាពមិនច្បាស់លាស់

រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ប្រ៊ុយណូ ឡឺមែរ (Bruno Le Maire) បាននិយាយថា រដ្ឋាភិបាលបារាំងបានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនផលិតផ…

មិត្តហ្វូន និង Viettel Group ទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌចំនួន៤ ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំ

ក្រុមហ៊ុន វៀតធេល កម្ពុជា ក្រោមស្លាកយីហោ មិត្តហ្វូន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំរបស់ខ្លួន នៃការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ