ការវិនិយោគដំណាំកសិកម្ម

ក្រុមហ៊ុនក្នុងស្រុកមួយ មានមហិច្ឆតាអភិវឌ្ឍការដាំដុះល្ម៉ើ ឲ្យក្លាយជាដំណាំនិមិត្តរូបនៃខេត្តពោធិ៍សាត់


ដោយសារតែល្ម៉ើជាប្រភេទដំណាំហូបផ្លែដែលធន់ និងអាកាសធាតុបានល្អ ហើយទទួលបានទិន្នផលច្រើន ថែមទាំងមានតម្រូវទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិទៀតនោះ ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ មានគម្រោងអភិវឌ្ឍដំណាំល្ម៉ើលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានមហិច្ឆតាធ្វើឲ្យដំណាំប្រភេទនេះក្លាយជា “ដំណាំនិមិត្តរូប” ប្រចាំខេត្តពោធិ៍សាត់ថែមទៀតផង។
ក្រុមហ៊ុនក្នុងស្រុកមួយ មានមហិច្ឆតាអភិវឌ្ឍការដាំដុះល្ម៉ើ ឲ្យក្លាយជាដំណាំនិមិត្តរូបនៃខេត្តពោធិ៍សាត់
ដោយ

តំណាង​ក្រុមហ៊ុន មណី​យិ៍ ជនតា ឯ​.​ក បាន​អះអាង​ថា ខ្លួន​នឹង​ចូលរួម​កសាង​កិត្តនាម​វិស័យ​កសិកម្ម​កម្ពុជា​លើ​ឆាក​អន្តរជាតិ  ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​​លើ​គម្រោង “​ចម្ការ​ល្ម៉ើ​បរពត​”  ដែល​កំពុង​ចូលរួម​​កសាង​ប្រភព​ចំណូល​ជូន​ប្រជាជន តាម​រយៈ​ការ​អភិវឌ្ឍ​កសិកម្ម​តាម​ស្តង់ដា​បច្ចេកទេស​ជាមួយ​ប្រភេទ​ដំណាំ​ដែល​មាន​សក្តានុពល​ខ្ពស់​។

លោក ប៉ែន គង់ អ្នកគ្រប់គ្រង​គម្រោង “​ចម្ការ​ល្ម៉ើ​បរពត​”  បានឱ្យ​ដឹង​ថា ថ្វី​ដ្បិត​​តែ​ល្ម៉ើ​មាន​សក្តានុពល​ខ្ពស់ ប៉ុន្តែ​ដំណាំ​ប្រភេទ​នេះ ទាមទារ​ឲ្យ​មាន​បច្ចេកទេស​ខ្ពស់ រាប់​តាំងពី​ការ​បន្សុទ្ធ​ពូជ ការ​ដាំ​ដុះ ការ​ការពារ ការ​បង្កាត់​ផ្កា ការ​ថែទាំ និង​វិធី​ធ្វើ​ឱ្យ​ផ្លែ​មានគុណ​ភាព​ខ្ពស់​ជាដើម​។

លោក​បាន​បន្ដ​ទៀត​ថា «​ចំពោះ​ពលរដ្ឋ​ដែល​មិន​មាន​បច្ចេកទេស​ច្បាស់លាស់ មិន​មានចំណេះ​ដឹង​អំពី​ដំណាំ​ល្ម៉ើ និង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ គឺ​អាច​ទទួលយក​កញ្ចប់​អភិវឌ្ឍន៍​ចម្ការ​ល្ម៉ើ របស់​គម្រោង “​ចម្ការ​ល្ម៉ើ​រប​ពត​” នៃ​ក្រុមហ៊ុន មណី​យិ៍ ជនតា ឯ​.​ក ដែល​ក្រុមហ៊ុន​ផ្ដល់​ជូន​ការ​ដាំ​ដុះ​តាម​បច្ចេកទេស​ទំនើប ថែទាំ​តាម​បទដ្ឋាន​កម្រិត​ខ្ពស់​រហូត​ដល់​បាន​ផល និង​គាំទ្រ​ទីផ្សារ​លក់​កសិផល​ទាំង​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្ដរជាតិ​»​។

លោក​បន្ថែម​ថា កញ្ចប់​អភិវឌ្ឍន៍​ចម្ការ​ល្ម៉ើ​នេះ មិន​ត្រឹមតែ​ផ្តល់​ប្រភព​ចំណូល​គ្រឹះ​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​បន្សល់​ទុល​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ ដោយ​ក្រុមហ៊ុន​នេះ​អះអាង​ថា នឹង​ផ្ទេរកម្មសិទ្ធិ​អចិន្ត្រៃយ៍ “​ប្លង់​រឹង​” ទៅ​ម្ចាស់​ចម្ការ​ទាំងអស់​។

ក្រុមហ៊ុនក្នុងស្រុកមួយ មានមហិច្ឆតាអភិវឌ្ឍការដាំដុះល្ម៉ើ ឲ្យក្លាយជាដំណាំនិមិត្តរូបនៃខេត្តពោធិ៍សាត់

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ការ​វិនិយោគ​ដីធ្លី​ដែល​មាន​ដំណាំ​នៅ​លើ​ដី​នោះ​ស្រាប់ ឬ​ហៅ​ដីចម្ការ កំពុង​តែ​មានការ​ពេញ​និយម ព្រោះថា មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​រៀបចំ​ជា​ដីធ្លី​​ដែល​មាន​ដំណាំ​ជា​ច្រើន​ប្រភេទ ដូច​ជា ផ្លែ​ល្ម៉ើ ទុរេន ប័​រ ស្រកានាគ ជាដើម ខណៈ​ដែល​ពលរដ្ឋ​ជា​ច្រើន​មាន​ទំនោរ​វិនិយោគ​លើ​ដីចំការ ស្រប​ពេល​ដែល​វិស័យ​កសិកម្ម​បច្ចុប្បន្ន កំពុង​តែ​មាន​កាលានុវត្តភាព នៅ​ក្នុងអំឡុងពេល​វិបត្តិ​កូ​វី​ដ​-១៩​នេះ​។

ក្រុមហ៊ុនក្នុងស្រុកមួយ មានមហិច្ឆតាអភិវឌ្ឍការដាំដុះល្ម៉ើ ឲ្យក្លាយជាដំណាំនិមិត្តរូបនៃខេត្តពោធិ៍សាត់

សូម​ជម្រាប​ថា ល្ម៉ើ ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ដែល​ធន់​និង​អាកាសធាតុ​បាន​ល្អ ហើយ​ទទួល​បាន​ទិន្នផល​ច្រើន និង​មាន​តម្រូវ​សកល​ទាំង​ក្នុង​ទីផ្សារ​ជាតិ និង​ទីផ្សារ​អន្តរជាតិ ជាមួយ​អត្ថប្រយោជន៍​ដ៏​ច្រើន​ពិសេស​សម្រាប់​សុខភាព ព្រមទាំង​មាន​អាយុកាល​ប្រមូល​ផល​វែង​រហូត​ដល់​ជាង​១០០​ឆ្នាំ និង​អាច​រក្សារ​ផ្លែ​ទុក​បាន​យូរ​ឆ្នាំ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងបានធ្លាក់ចុះ ក្រោយពីអង្គការ OPEC+ ពន្យារពេលប្រជុំពីផែនការកាត់បន្ថយការផលិតប្រេង

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃអង្គារនេះ នៅចំពេលដែលការព្រួយបារម្ភអំពីការកើនឡើងនៃការផ្គត់ផ្គង់ប្រេងលើសតម្រូវការ ត្រូវបានអង្គការប្រទេសនាំចេញប្រ…

ក្រសួងសេដ្ឋកិច្ច៖ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្នុងស្ថានភាពអាចគ្រប់គ្រងបាន!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអះអាងថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈស្ថិតនៅក្នុងស្ថានភាព ដែលអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ