សេរីភាព​សារព័ត៌មាន

សម្រាប់​អ្នក​សារព័ត៌មាន​​​នៅ​ខេត្ត​ព្រះសីហនុ ពួកគាត់​ត្រូវ​រួម​​គ្នា​ដូច​«សម្ល​កំពឹស» ដើម្បី​ឈ្នះ​ការ​គំរាម​កំហែង​និង​ការយាយី​ផ្លូវ​ច្បាប់


ក្រុម​អ្នកសារព័ត៌មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ បាន​និយាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​សិក្ខាសាលា​មួយ​ កាលពីពេលថ្មីៗនេះ​ ថា ពួកគាត់​ទទួល​រង​សម្ពាធ ការ​បំភិត​បំភ័យ និង​ការយាយី​ផ្លូវ​ច្បាប់​ជា​ប្រចាំ ហើយ​អ្វី​ដែល​ពួកគាត់ អាច​ឆ្លង​ផុត​ការ​ប្រឈម​ទាំង​នេះ​បាន គឺ​ការ​រួម​គា្ន​ជា​ក្រុម ដូច​«សម្លកំពឹស»។
លោក ដែន អយុធ្យា ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សារព័ត៌មាន​សហគមន៍ (CMTC) នៅ​ខេត្ត​ព្រះសីហនុ និង​ជា​ចាងហ្វាង​គេហ​ទំព័រ «កម្ពុជា​ថ្ងៃ​នេះ»។
ដោយ

កាលពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា សារព័ត៌មាន​ថ្មីៗ បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​«សេរីភាព​សារព័ត៌មាន៖ សារព័ត៌មាន​សម្រាប់​ការ​អភិវឌ្ឍ» នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​សំណាក់​អ្នកសារព័ត៌មាន​ប្រមាណ ៣០​នាក់។

លោក ដែន អយុធ្យា ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សារព័ត៌មាន​សហគមន៍ (CMTC) នៅ​ខេត្ត​ព្រះសីហនុ និង​ជា​ចាងហ្វាង​គេហ​ទំព័រ «កម្ពុជា​ថ្ងៃ​នេះ » បាន​និយាយ​ក្នុង​នាម​ជា​វាគ្មិន​មួយ​រូប ក្នុង​សិក្ខា​សាលា​នោះ ថា ក្រុមលោក មាន​ការ​យាយី​ច្រើន រួមទាំង​រូបលោក​ផ្ទាល់ ដែល​ត្រូវ​បាន​ឧកញ៉ា​មួយ​រូប​ព្រមាន​ចង​ដុំ​ថ្ម​ទម្លាក់​សមុទ្រ។

លោក ដែន អយុធ្យា បាន​និយាយ​ដូច្នេះ​ថា «អ្នក​និយាយ​ហ្នឹង នៅ​រស់​រាល់​ថ្ងៃ ហើយ​មាន​តួនាទី រាល់​ថ្ងៃ។»

សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៧ វិច្ឆិកា ២០១៩ រៀបចំសិក្ខាសាលាស្ដីពី សេរីភាព​សារព័ត៌មាន ៖ សារព័ត៌មាន​ដើម្បី​ការអភិវឌ្ឍ នៅខេត្ត​ព្រះសីហនុ។

នៅឯ​សិក្ខាសាលា​នោះ​ដែរ លោក​ភារធារី Michael Newbill នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​និយាយ​ផងដែរ​ថា សព្វថ្ងៃ​នេះ សារព័ត៌មាន​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង -​នៅ​ជុំវិញ​ពិភពលោក និង​នៅ​ទីនេះ ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ។

លោក​អនុទូត​បាន​​បន្ត​ថា មាន​ការគំរាម​កំហែង​ផ្សេង​ទៀត ដែល​អ្នកសារព័ត៌មាន​ប្រឈមមុខ​ផងដែរ ដូចជា​កង្វះ​សិទ្ធិអំណាច​សម្រេច​អំពី​ដំណឹង​ដែល​ត្រូវធ្វើ ការបំភិត​បំភ័យ​ដោយ​អ្នក​ដែល​មិន​ចង់​ឲ្យ​ការ​ពិត​ចេញ​ក្រៅ និង​ការកើនឡើង​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

ហើយ​សម្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​ព្រះសីហនុ ការរួបរួមគ្នា​គឺ​ជា​ជម្រើស​ដ៏​ល្អ។ នេះ​បើ​យោង​តាម​លោក ដែន អយុធ្យា។

លោក ដែន អយុធ្យា បាន​និយាយ​ដូច្នេះ​ថា «អ៊ីចឹង ពួកខ្ញុំ​នៅ​សហគមន៍​នេះ ជួប​ប្រទះ​ច្រើន​អាហ្នឹង គេ​អាង​អី គេយក​អា​ចាប់​ជំរិត​គេ​ជាថ្នូរ​នឹង​លុប​បំបាត់​ព័ត៌មាន​មិន​ចុះ​ផ្សាយ កន្លងមក គេ​ធ្វើ​ស៊ី​តែ​អាហ្នឹង ​ពួកខ្ញុំ ប៉ុន្តែ កម្រ​បាន​ទៅ​ដល់​តុលាការ ដោយសារ ពួកគាត់​ចេះ​ចងក្រង​ជា​ចង្កោម តែ​មាន​រឿង​អី​មួយ គាត់ដូច​សម្ល​កំពឹស​អ៊ីចឹង។»

លោក​បាន​បន្ត​ថា «នាំ​គ្នា​ទៅ​ទាំង​ហ្វូង ទៅ ១០​នាក់ ឡាយ [Live] ទាំង​១០​នាក់ ចង់​ឆ្កួត​អា​អ្នក​ពាក់ព័ន្ធ អន់​ច្រឡឺម​បណ្តោយ ជាពិសោធន៍​ អ៊ីចឹងគាត់​ទៅ​ទាំង​អស់​គ្នា កាលហ្នុង ម្នាក់​មួយៗ ​គេហទំព័រ​ម្នាក់​មួយៗ ឡាយ [live] ចង់ ២០​គេហទំព័រ ហើយ​រឿងអី មិន​ឈឺ​ក្បាល ចង់​មិន​ចង់ អត់​ហ៊ាន​ប្តឹង ព្រោះ​គាត់​អាក្រក់​ដែរ។»

លោក ដែន អយុធ្យា បាន​អះអាង​ថា «ដូច​ពាក្យ​ចាស់​លោក​ថា ចង្កឹះ​មួយ​គូ គេកាច់​បាក់ ចង្កឹះ​មួយ​បាច់​ កាច់មិនបាក់ បើ​យើង​ដាច់​ដោយ​ឡែក​មួយ ពីរ គេ​រក​រឿង​ណាស់»៕




អត្ថបទបន្ទាប់


បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ដ៏ធំ​បំផុត​របស់​ចិន ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាស៊ាន​ ដើម្បីជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ធំបំផុត​មួយនៅអាស៊ាន ដែលមាន​ប្រតិបត្តិការនៅកម្ពុជាផងដែរនោះ បាន​ចាប់ដៃគូ​គ្នា​ជាមួយ​វិទ្យាស្ថានវិទ្យាសាស្ត្រ​ឈាន​…

អាកាសយានដ្ឋានខេត្តកោះកុង នឹងបើកដំណើរការមុនគេបង្អស់ ក្នុងចំណោមគម្រោងអាកាសយានដ្ឋានកំពុងសិក្សាចំនួន៤ផ្សេងទៀត

ព័ត៌មាន
ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានមានការសិក្សានិងសាងសង់អាកាសយានដ្ឋាន ចំនួន ៥ គម្រោង បន្ថែមពីលើអាកាសយានដ្ឋានអន្តរជាតិ ៣កន្លែងដែលមានស្រាប់ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ